ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញនាំយកទេយ្យវត្ថុ ប្រគេនវត្តចំនួន ៦វត្ត, ចែក​អំណោយដល់​យាយជីតាជី និងប្រជាពលរដ្ឋ នៅស្រុករមាសហែក ខេត្តស្វាយរៀង

2026/01/17 06:51:22 pm        413

នៅព្រឹកថ្ងៃសៅរ៍ ទី១៧ ខែមករា​ ឆ្នាំ២០២៦​ ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា បាន​អញ្ជើញ​នាំ​យក​នូវទេយ្យវត្ថុ និងអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន,សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង​លោក​ជំទាវ​បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រគេនដល់វត្ត​ចំនួ​ន០​៦​វ​ត្ត​,​ចែក​អំណោយ​ដល់​យាយ​ជីតាជី​ចំនួន៩៣នាក់ និងប្រជាជន៥២០គ្រួសារ ដែលពីធីនេះប្រារព្ធឡើងនៅបរិវេន​វត្ត​ត្រស់ ស្ថិតក្នុងឃុំ​ត្រស់ ស្រុករមាសហែក ខេត្តស្វាយរៀង។ ពីធីនេះ ក៏បានរៀបចង្ហាន់​ប្រគេន​ព្រះសង្ឃ និងរៀបចំអាហារថ្ងៃត្រង់សម្រាប់យាយជីតាជី និងប្រជាពលរដ្ឋដែលបានចូលរួមផងដែរ។

ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា បានមានប្រសាន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន,សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដល់ព្រះសង្ឃគ្រប់ព្រះអង្គ និងពុទ្ធបរិស័ទ លោកយាយ លោកតា បងប្អូនប្រជាពលរដ្ឋទាំងអស់ និងបានឧទ្ទេសកុសលផលបុណ្យទាំងអស់ដែលបានធ្វើនៅថ្ងៃនេះ ទៅដល់វីរៈកងទ័ពកម្ពុជាដែលបានពលីជីវិតដើម្បីជាតិមាតុភូមិ និងបួងសួងសុំឲ្យប្រទេសជាតិជួបតែសេចក្តីសុខ សេចក្តីចម្រើន។

ក្នុងឱកាសនោះផងដែរ ឯកឧត្តម និងលោកជំទាវក៏បានចែកនូវកាតាបដែលមាននូវសម្ភារៈសិក្សាជាច្រើនមុខដល់សិស្សានុសិស្សចំនួន ១០០នាក់,ចែកវ៉ែនតាចំនួន៥១០,ថ្នាំបន្តក់ភ្នែកចំនួន៦៩០ និងចែករទេះរុញសម្រាប់ជនពិការចំនួន០៥គ្រឿង។

ទេយ្យវត្ថុសម្រាប់១វត្តៗទទួលបាន៖ ១-អង្ករ១តោន, ២-មី៣០កេសតូច, ៣-ត្រីងៀត១០គីឡូក្រាម, ៤-សាច់ក្រក១០គីឡូក្រាម, ៥-សាច់ផាត់១០គីឡូក្រាម, ៦-ទឹកដោះគោខាប់២កេស, ៧-កាហ្វេ៥កញ្ចប់ធំ, ៨-តែ២គីឡូក្រាម, ៩-ស្ករស១បេ,១០-អំបិល១បេ, ១១-ទឹកត្រី៥យួរ, ១២-ទឹកស៊ីអ៊ីវ៥យួរ, ១៣-ទឹកម្ទេស៥យួរ, ១៤-ទឹកសៀង៥យួរ, ១៥-សាប៊ូដុំ១០០ដុំតូច, ១៦-ច្រាស និងថ្នាំដុសធ្មេញ១០០ឈុត, ១៧-ប្រេងកូឡា១០០ដប, ១៨-ប្រេងខ្យល់១០០ដប, ១៩-ថ្នាំពេទ្យ២០ប្រអប់, ២០-ស្លាដក់៣២, ២១-សាប៊ូម្ស៉ៅ១០កញ្ចប់, ២២-ថវិកា២លានរៀល។

កញ្ចប់អំណោយសម្រាប់យាយជីតាជីរួមមាន៖ ១-ថ្នាំពេទ្យ(៤មុខ) ១ប្រអប់, ២-ថ្នាំដុសធ្មេញ ១ទីប, ៣-ច្រាសដុសធ្មេញ១, ៤-ប្រេងកូឡា ១ដបតូច, ៥-ប្រេងខ្យល់មួយ ១ដបតូច, ៦-សាប៊ូដុសខ្លួន ១ដុំតូច, ៧-សាប៊ូកក់សក់ ១២កញ្ចប់, ៨-សាប៊ូបោកខោអាវ ១កញ្ចប់, ៩-ក្រណាត់ស ១ដុំ, ១០-ក្រមា១, ១១-កន្សែងធំ១, ១២-ភួយ១, ,១៣-កាហ្វេ ១កញ្ចប់ធំ, ១៤-នំធុង ១ធុង, ១៥-ស្ករស ១គីឡូក្រាម, ១៦-តែ១កញ្ចប់, ១៧-ទឹកដោះគោខាប់ ២កំប៉ុង, ១៨-ស្បែកជើងផ្ទាត់ ១គូ

អំណោយសម្រាប់បងប្អូនប្រជាពលរដ្ឋ៥២០គ្រួសារ ក្នុងមួយគ្រួសារៗទទួលបាន៖ ១-ថ្នាំពេទ្យ(៤មុខ) ១ប្រអប់, ២-ថ្នាំដុសធ្មេញ១ទីប, ៣-ច្រាសដុសធ្មេញ ១, ៤-ប្រេងកូឡា ១ដបតូច, ៥-ប្រងខ្យល់ ១ដបតូច, ៦-ធូបមួស ១ប្រអប់, ៧-ពិល ១, ៨-សាប៊ូដុសខ្លួន ១ដុំ, ៩-សាប៊ូកក់សក់ ១២កញ្ចប់, ១០-សាប៊ូបោកខោអាវ ១កញ្ចប់, ១១-សំឡីអនាម័យនារី ១ដុំ, ១២-ក្រមា ១, ១៣-កន្សែង ១, ១៤-សារុង ១, ១៥-មុង ១, ១៦-ភួយ ១, ១៧-អង្រឹង១, ១៨-អាវភ្លៀង១, ១៩-កន្ទេល ១, ២០-នំស្រួយលីលី ១កញ្ចប់ធំ, ២១-ទឹកដោះគោខាប់ ២កំប៉ុង, ២២-ទឹកស៊ីអ៉ីវ១យួរ, ២៣-មី ១កេស, ២៤-ត្រីខ ១យួរ, ២៥-អង្ករ២៥គីឡូ (១បាវ) និង២៦-ថវិកា ៤០,០០០រៀល៕

អត្ថបទដែលទាក់ទង

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់សហការីនាំយកអំណោយមនុស្សធម៌សម្រាលទុក្ខលំបាក ជូនលោកតាលោកយាយចាស់ជរាគ្មានទីពឹងនៅក្រុងច្បារមន ខេត្តកំពង់ស្ពឺ
2026/04/07 08:05:05 pm        1
កម្ពុជាបន្តស្នើទៅថៃឱ្យរៀបចំកិច្ចប្រជុំពិសេសបន្ទាន់ JBC និងជំរុញឱ្យបន្តអនុវត្តការងារនៅលើដីជាក់ស្តែង
2026/04/07 07:05:43 pm        1
គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជានឹងចាត់វិធានការ​តាមផ្លូវច្បាប់ចំពោះម្ចាស់កាស៊ីណូផ្តល់ទីតាំងឱ្យក្រុមឧក្រិដ្ឋជនប្រព្រឹត្តបទល្មើស Online Scams
2026/04/07 06:22:27 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភពប៉ាគីស្ថាន៖ កិច្ចប្រឹងប្រែង ដើម្បីសម្រួលដល់ការចរចា រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ កំពុងបន្ត

2026/04/07 08:57:51 pm
​អាមេរិកវាយប្រហារគោលដៅយោធាលើកោះ Kharg របស់អ៊ីរ៉ង់ ខណៈលោក Vance ប្រាប់ថា គ្មានការប្តូរយុទ្ធសាស្ត្រទេ
2026/04/07 08:54:44 pm
​ប្រេងឡើងថ្លៃ និងកង្វះខាតប្រេង រុញច្រានឲ្យអ្នកប្រើប្រាស់ប៉ាគីស្ថានងាកមករកម៉ូតូអគ្គិសនី
2026/04/07 08:54:09 pm
​លោក Trumpថា សង្គមមនុស្សទាំងមូលនឹងត្រូវស្លាប់នៅយប់នេះ បើសិនជាអ៊ីរ៉ង់មិនបង្កើតកិច្ចព្រមព្រៀង
2026/04/07 08:30:51 pm
​[UPDATE] លោក Trump បញ្ជាក់ថា «អារ្យធម៌ទាំងមូលនឹងលែងមាននៅយប់នេះ» បើអ៊ីរ៉ង់មិនធ្វើកិច្ចព្រមព្រៀង
2026/04/07 08:21:40 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/04/06 07:04:12 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/03/11 06:09:44 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/04/03 09:57:19 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/04/06 05:57:18 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/04/06 04:24:49 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am