ព្រឹត្តិការណ៍ «សំណេរអង្គរ» លើកទី៣ កំពុងចាប់ផ្ដើមជាមួយបេក្ខជន ១,៨៦០ អង្គ/នាក់

2026/01/18 03:42:28 pm        48

សៀមរាប៖ ដូចការគ្រោងទុក ព្រឹត្តិការណ៍សំណេរអង្គរ លើកទី៣នេះ បានចាប់ផ្ដើមនៅម៉ោង៧ព្រឹក ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦ នៅលើស្ពានហាលខាងលិចប្រាសាទអង្គរវត្ត។ ព្រឹត្តិការណ៍នេះ មានបេក្ខជនចូលរួមប្រកួតសរុប ១,៨៦០ អង្គ/នាក់។ ចំនួននេះកើនឡើងបើប្រៀបទៅ ការប្រកួត២លើកមុន។

គណៈកម្មការ និងអ្នករៀបចំកម្មវិធីសំណេរអង្គរ និមន្ដព្រះអង្គ ព្រះបញ្ញាមុនីញាណ ហាក់ សៀងហៃ ព្រះសង្ឃនៃសមាគមពុទ្ធសាសនា ដើម្បីការអប់រំកម្ពុជា ដើម្បីអានអត្ថបទសំណេរអង្គរលើកទី៣នេះផងដែរ។

ព្រឹត្តិការណ៍នេះបានធ្វើឡើងក្រោមអធិបតី លោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងលោក ហ៊ុន មានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ, លោក លីម ប៊ុនហុក គណៈកម្មាការរៀបចំសំណេរអង្គរ និងលោក លោកស្រី ភ្ញៀវជាតិ និងអន្តរជាតិជាច្រើនរូប។

នៅក្នុងចំណោមបេក្ខជន ១,៨៦០ អង្គ/នាក់នោះ មានវត្តមាន ព្រះសង្ឃចំនួន ២៣១អង្គ ខណៈបេក្ខជនចាស់ជាងគេមានអាយុ ៨២ឆ្នាំ និងក្មេងជាងគេមានអាយុ ៥ឆ្នាំ។ បេក្ខជនដែលបានដាក់ពាក្យប្រឡងទាំងអស់ គឺធ្វើដំណើរមកពី ២៥រាជធានី/ខេត្តនៃព្រះរាជាណាចក្រកម្ពុជា។

«សំណេរអង្គរ» ត្រូវបានផ្តួចផ្តើមចេញពីគំនិត និងឆន្ទៈ របស់ក្រុមមួយមកពីស្ថាប័នឯកជន និងរដ្ឋ ដែលជាអ្នកស្រលាញ់អក្សរសាស្ត្រខ្មែរ និងក្រោមការគាំទ្រពី ក្រសួងពាក់ព័ន្ធ និង អាជ្ញាធរជាតិអប្សរា។ គោលបំណងនៃកម្មវិធីគឺ ដើម្បីអភិរក្ស លើកតម្កើងអក្សរសាស្រ្តខ្មែរ ជំរុញការសរសេរតាមអានឲ្យបានត្រឹមត្រូវតាមក្បួនអក្ខរាវិរុទ្ធ បង្កើនចំណេះដឹង និងជួយជំរុញសក្តានុពលទេសចរណ៍ក្នុងស្រុកផងដែរ។

ព្រឹត្តិការណ៍ «សំណេរអង្គរ» ត្រូវបានរៀបចំជាបន្តបន្ទាប់រយៈពេល ៣ឆ្នាំមកហើយ ពោលគឺចាប់តាំងពីឆ្នាំ២០២៤មក។ លើកទី ១មានលោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ធ្វើជាគណៈធិបតី ឡើងអានអត្ថបទ សម្រាប់បេក្ខជនជាង៧០០នាក់ សរសេរតាមអាន។ សម្រាប់លើកទី២ ឆ្នាំ២០២៥ មានឧបនាយករដ្ឋមន្ត្រី ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ធ្វើជាគណៈធិបតី ឡើងអានអត្ថបទ សម្រាប់បេក្ខជនសរសេរតាមអាន ១,២២០អង្គ/នាក់៕

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        190
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        166
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        188

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm