ឯកឧត្តម ហ៊ុន ម៉ានី៖ម៉ោងនេះ ពេលនេះ ខ្មែរនៅតែបន្តឈរយ៉ាងរឹងមាំ និងមានភាពជឿជាក់ រួមគ្នាជាធ្លុងនឹងនាំមកនូវការពង្រឹងខឿនប្រជាជាតិរបស់យើងតទៅមុខ

2026/01/18 09:15:32 pm        223

ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណ: និងជាប្រធានសហព័ន្ធសហភាពយុវជនកម្ពុជាម៉ោងនេះ ពេលនេះ ខ្មែរនៅតែបន្តឈរយ៉ាងរឹងមាំ និងមានភាពជឿជាក់ រួមគ្នាជាធ្លុង ដែលនឹងនាំមកនូវការពង្រឹងខឿននៃប្រជាជាតិរបស់យើងតទៅមុខ។

ឯកឧត្តម ហ៊ុន ម៉ានី មានប្រសាសន៍បែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីព្រឹត្តិការណ៍សំណេរអង្គរ លើកទី៣នេះ បាននៅម៉ោង៧ព្រឹក ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦ នៅលើស្ពានហាលខាងលិចប្រាសាទអង្គរវត្ត។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានថ្លែងថា អាណាចក្រខ្មែរ តាំងពីសម័យអង្គរ ធ្លាប់ជាអាណាចក្រ ដែលមានភាពរុងរឿង មានអានុភាព កេរ្តិ៍ឈ្មោះ និងអរិយធម៌ដ៏មានឥទ្ធិពលបំផុតមួយនៅអាស៊ីអាគ្នេយ៍។ ប៉ុន្តែ ក្រោយមក អាណាចក្រខ្មែរចាប់ផ្ដើមបាត់បង់ឥទ្ធិពល និងថមថយអានុភាព ដោយសារការបែកបាក់ និងជម្លោះផ្ទៃក្នុង ដែលបើកឱកាសឱ្យមានការជ្រៀតចូលពីបរទេស, សង្គ្រាមរ៉ាំរ៉ៃ និងការរំលោភបំពានពីប្រទេសជិតខាងជាបន្តបន្ទាប់។ 

ឯកឧត្តម បានបន្តថា កម្ពុជា បានឆ្លងកាត់ដំណាក់កាលនៃភាពអាម៉ាស់ និងភាពជូរចត់ជាច្រើន ដូចជា អាណានិគម ៩០ឆ្នាំ, របបប្រល័យពូជសាសន៍ ៣ឆ្នាំ ៨ខែ ២០ថ្ងៃ និងសង្គ្រាមស៊ីវិលរាប់រយឆ្នាំ។ យើងបានប្រឹងងើបឈរឡើងវិញ ដោយខ្មែរខ្លួនឯង ក្នុងរយៈពេល ៤៧ឆ្នាំ ចុងក្រោយ។ នេះជាមេរៀនប្រវត្តិសាស្ត្រដែលយើងត្រូវចងចាំ ព្រោះថាការបែកបាក់ គឺមានតែនាំមកនូវសង្គ្រាម វិនាសកម្ម ទុក្ខវេទនា ភាពឱនថយ និងការប្រមាថមើលងាយសម្រាប់ប្រជាជាតិយើងប៉ុណ្ណោះ។

ឯកឧត្តមបានបញ្ជាក់ថា ម៉ោងនេះ ពេលនេះ ខ្មែរនៅតែបន្តឈរយ៉ាងរឹងមាំ និងមានភាពជឿជាក់ រួមគ្នាជាធ្លុង ដែលនឹងនាំមកនូវការពង្រឹងខឿននៃប្រជាជាតិរបស់យើងតទៅមុខ។ ចូរយើងបន្តខិតខំប្រឹងប្រែង បង្កើនសមត្ថភាព ដើម្បីទទួលជោគជ័យនៅក្នុងនាវាជីវិតរៀងខ្លួន ក៏ដូចជាដើម្បីកូនខ្មែរគ្រប់ជំនាន់តទៅមុខ។

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        162
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        139
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        164

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm