បាល់ទាត់៖ អតីតប្រធានក្រុមជំរើសជាតិអេស្ប៉ាញ Anatoliy Tymoshchuk អាចនឹងត្រូវដកអាជ្ញាប័ណ្ណគ្រូបង្វឹករបស់ខ្លួន ដោយសារតែការងារជាគ្រូជំនួសនៅក្លិបរុស្ស៊ី Zenit St. Petersburg នេះបើតាមការលើកឡើងរបស់អ្នកនាំពាក្យសហព័ន្ធបាល់ទាត់អ៊ុយក្រែន។

បុរសវ័យ ៤២ឆ្នាំរូបនេះបានកាន់តំណែងជំនួយការគ្រូបង្វឹកនៅរុស្ស៊ីតាំងពីឆ្នាំ២០១៧ ម្ល៉េះ។ Anatoliy Tymoshchuk មកដល់ពេលនេះនៅស្ងៀមស្ងាត់មិនបញ្ចេញយោបល់ឡើយ រឿងរុស្ស៊ីធ្វើសង្គ្រាមឈ្លានពានលើប្រទេសរបស់ខ្លួន។
សហព័ន្ធបាល់ទាត់អ៊ុយក្រែនបានឱ្យដឹងថា ការព្រងើយកន្តើយបន្តការងារនៅរុស្ស៊ីការមិនបញ្ចេញមតិប្រឆាំងរុស្ស៊ី បានជះរូបភាពមិនល្អឡើយសំរាប់បាល់ទាត់អ៊ុយក្រែន។ រំលឹកថា Anatoliy Tymoshchuk គឺជាកីឡាករដែលបង្ហាញខ្លួនឱ្យក្រុមជំរើសជាតិអ៊ុយក្រែនច្រើនជាងគេសរុប ១៤៤ប្រកួតចន្លោះឆ្នាំ២០០០ ដល់ឆ្នាំ២០១៦៕
អត្ថបទ៖នាង សុភាវុធ