មេបញ្ជាការអ៊ុយក្រែន៖ រុស្ស៊ី មានផែនការជំរុញផលិតកម្មយានដ្រូនទ្រង់ទ្រាយធំ

2026/01/19 04:54:45 pm        152

មេបញ្ជាការយោធាជាន់ខ្ពស់របស់អ៊ុយក្រែន បាននិយាយថា រុស្ស៊ី មិនបានបង្ហាញសញ្ញាណាមួយនៃចំណាប់អារម្មណ៍លើកិច្ចចរចាបញ្ចប់ជម្លោះ ដែលនាំទៅដល់កិច្ចព្រមព្រៀងសន្តិភាពនោះទេ ហើយផ្ទុយទៅវិញ ទីក្រុងមូស្គូកំពុងជំរុញផលិតកម្មសព្វាវុធ រួមទាំងគោលដៅនៃការផលិតយានដ្រូនយ៉ាងច្រើនសម្បើមចំនួន ១.០០០គ្រឿង ក្នុងមួយថ្ងៃ។

ថ្លែងប្រាប់ប្រព័ន្ធផ្សព្វផ្សាយមួយក្នុងបទសម្ភាសន៍ដែលបានចេញផ្សាយកាលពីថ្ងៃអាទិត្យ (១៨ មករា) លោកមេបញ្ជាការ Oleksandr Syrskyi បាននិយាយថា៖ «ផ្ទុយទៅវិញ អ៊ុយក្រែនមើលឃើញកំណើនយ៉ាងខ្លាំងក្លានៃសកម្មភាពយោធា កំណើននៃចំនួនទាហានវាយលុក កំណើននៃផលិតកម្មអាវុធវាយប្រហារ មីស៊ីល និងយានដ្រូន»។

លោកបន្តថា៖ បច្ចុប្បន្ន រុស្ស៊ីផលិតយានដ្រូន Shahed (ដ្រូនដែលបង្កើតដោយអ៊ីរ៉ង់) ចំនួន ៤០៤គ្រឿង ជារៀងរាល់ថ្ងៃ ក្នុងប្រភេទផ្សេងៗគ្នា និងមានផែនការបង្កើនចំនួនដ្រូនអត្តឃាតទាំងនោះ ហើយរុស្ស៊ីក៏មានគម្រោងជំរុញការផលិតដ្រូនយ៉ាងច្រើន រហូតដល់ ១.០០០ គ្រឿងក្នុងមួយថ្ងៃផងដែរ។

ក្រោយសង្រ្គាមជិត ៤ឆ្នាំមកនេះ កងកម្លាំងរុស្ស៊ី កាន់កាប់ទឹកដីអ៊ុយក្រែនប្រហែល ២០% ទៅហើយ ហើយកំពុងរុលទៅមុខយឺតៗឆ្លងកាត់ភាគខាងកើតអ៊ុយក្រែន ដោយប្រកាសពីការដណ្តើមបានភូមិថ្មីៗជាច្រើនកន្លែងក្នុងមួយសប្តាហ៍។ បណ្ដាមេដឹកនាំយោធាអ៊ុយក្រែន បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការអភិវឌ្ឍ "យានដ្រូនស្ទាក់ចាប់" ថាជាមធ្យោបាយដ៏មានប្រសិទ្ធភាព និងសន្សំសំចៃបំផុត ក្នុងការតតាំងនឹងការវាយប្រហារយានដ្រូនឥតឈប់ឈររបស់រុស្ស៊ី ជាជាងការប្រើមីស៊ីលដែលមានតម្លៃថ្លៃ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        278
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        320
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        300

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm