រដ្ឋាភិបាលស៊ីរី និងកងកម្លាំងឃឺដ ព្រមព្រៀងគ្នាធ្វើសមាហរណកម្ម ដើម្បីបញ្ចប់ការប៉ះទង្គិចដ៏បង្ហូរឈាម

2026/01/19 05:55:47 pm        124

កាលពីថ្ងៃអាទិត្យ (១៨ មករា) ប្រទេសស៊ីរី និងកងកម្លាំងប្រយុទ្ធជនជាតិឃឺដដ៏សំខាន់ បានឈានដល់កិច្ចព្រមព្រៀងយ៉ាងទូលំទូលាយមួយ ដើម្បីនាំយកអាជ្ញាធរស៊ីវិល និងយោធាឃឺដ ឱ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលកណ្តាល ដោយបញ្ចប់ការប្រយុទ្ធដ៏បង្ហូរឈាមអស់ជាច្រើនថ្ងៃ ដែលកងទ័ពស៊ីរី បានដណ្តើមយកទឹកដីជាច្រើន រួមទាំងតំបន់ប្រេងសំខាន់ៗផងដែរ។

ប្រេសិតអាមេរិក លោក Tom Barrack បានសាទរចំពោះ «ចំណុចរបត់ដ៏សំខាន់» ប៉ុន្តែបានកត់សម្គាល់ថា នៅតែមានការងារប្រឈមជាច្រើនដែលត្រូវធ្វើ ដើម្បីសម្រេចចុងក្រោយលើសេចក្ដីលម្អិតនៃកិច្ចព្រមព្រៀងសមាហរណកម្មដ៏ទូលំទូលាយនោះ។ លក្ខខណ្ឌនៃកិច្ចព្រមព្រៀងនេះ ហាក់ដូចជាការវាយប្រហារដ៏ធំមួយសម្រាប់កងកម្លាំងប្រជាធិបតេយ្យស៊ីរី (SDF) ដឹកនាំដោយជនជាតិឃឺដ ដែលបានគ្រប់គ្រងតំបន់ពាក់កណ្តាលស្វយ័តមួយ នៅភាគឦសានស៊ីរី អស់ជាងមួយទសវត្សរ៍មកហើយ។

កាលពីមុន កងកម្លាំង SDF នេះបានជំទាស់នឹងការធ្វើសមាហរណកម្មទៅក្នុងរដ្ឋាភិបាលដឹកនាំដោយពួកអ៊ិស្លាមនិយម ដែលគ្រប់គ្រងស៊ីរី ចាប់តាំងពីលោក Bashar al-Assad ត្រូវបានផ្តួលរំលំ កាលពីចុងឆ្នាំ២០២៤មក។ គួរឱ្យដឹងថា រដ្ឋាភិបាលស៊ីរី និងកងកម្លាំង SDF បានចរចាអស់ជាច្រើនខែកាលពីឆ្នាំមុន ដើម្បីនាំយកស្ថាប័នយោធា និងស៊ីវិលដែលគ្រប់គ្រងដោយជនជាតិឃឺដ ឱ្យស្ថិតនៅក្រោមស្ថាប័នរដ្ឋស៊ីរី ត្រឹមចុងឆ្នាំ ២០២៥។

ប៉ុន្តែក្រោយពីថ្ងៃកំណត់បានកន្លងផុតទៅ ដោយមានវឌ្ឍនភាពតិចតួចប៉ុណ្ណោះ ការប៉ះទង្គិចគ្នាក៏ផ្ទុះឡើង ហើយពង្រីកទៅជាការវាយលុករបស់រដ្ឋាភិបាល លើតំបន់ដែលកាន់កាប់ដោយជនជាតិឃឺដ។ កិច្ចព្រមព្រៀងថ្ងៃអាទិត្យនោះបាននិយាយថា ការប៉ះទង្គិចគ្នាគួរតែបញ្ចប់ ប៉ុន្តែការប្រយុទ្ធគ្នាម្តងម្កាលនៅតែត្រូវបានរាយការណ៍ក្នុងតំបន់មួយចំនួន៕

អត្ថបទដែលទាក់ទង

អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm        6
អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm        23
UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm        32

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ

2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm