ក្រសួងបរិស្ថានកម្ពុជា បដិសេធការ​ចុះផ្សាយ​របស់ថៃ​ថា​ការ​បំពុល​ខ្យល់​នៅ​ទីក្រុង​បាង​កក​មាន​ប្រភព​មក​ពីភ្លើងឆេះនៅក្នុងប្រទេសកម្ពុជា

2026/01/19 06:00:38 pm        180

ភ្នំពេញ៖ ក្រសួងបរិស្ថាននៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ បាន​ចេញ​សេចក្ដី​ប្រកាសព័ត៌មាន បដិសេធចំពោះការផ្សាយចោទប្រកាន់របស់កាសែតថៃ The Nation ដែលបាន លើកឡើងថា ការបំពុលខ្យល់នៅទីក្រុងបាងកក មាន​ប្រភព​មក​​ពី​ភ្លើង​ឆេះ​នៅ​ក្នុង​ប្រទេស​កម្ពុជា។

ក្រសួងបរិស្ថានកម្ពុជាបានលើកឡើងថា ឆ្លើយតបទៅនឹងអត្ថបទដែលមានចំណងជើងថា «​វិបត្តិ​នៃ​ការ​កើន​ឡើង​កម្រិត​ភាគ​ល្អិត​និចល PM2.5 នៅទីក្រុងបាងកក គឺ​ជា​ការ​រួម​ចំណែក​ពី​ភ្លើង​ឆេះ​ដែល​កើត​ឡើង​នៅក្នុ​ងប្រទេស​កម្ពុជា (Bangkok Suffocates in PM 2.5 as Cambodia's Fires Contribute to Crisis) ដែលបានចុះផ្សាយនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ ដែលបាន​លើក​ឡើង​ថា ការបំពុលខ្យល់នៅទីក្រុងបាងកកគឺមានការរួមចំណែកសំខាន់ពីភ្លើងឆេះ ដែល​កើត​មាន​នៅ​ក្នុងប្រទេសកម្ពុជា។

ក្រសួងបរិស្ថាន បានបំភ្លឺដល់ស្ថាប័នសារព័ត៌មាន ជាពិសេស សារព័ត៌មាន The Nation និង​សាធារណ​ជន​ជាតិ និងអន្តរជាតិ ដើម្បីធានាបាននូវការយល់ដឹងត្រឹមត្រូវ និងស្ថាន​ភាព​នៃ​ការ​បំពុល​ខ្យល់​នៅ​ក្រុងបាងកក ដោយផ្អែកលើភស្តុតាងបច្ចេកទេស និងលក្ខខណ្ឌឧតុនិយម ដូច​ខាង​ក្រោម៖

១-ការបំពុលខ្យល់ដោយការកើនឡើងកំហាប់ភាគល្អិតនិចល PM2.5 នៅទីក្រុងបាងកក គឺ​កើត​ឡើង ​ដោយប្រភពក្នុងស្រុកជាចម្បង ដូចជា ការបំភាយពីការដឹកជញ្ជូន ដោយក្នុង​នោះ​ទី​ក្រុង​បាង​កក​មាន​ចំនួន យានយន្ត និងសកម្មភាពចរាចរណ៍មមាញឹកខ្លាំង ការបំភាយ​ពី​សកម្មភាព​ឧស្សាហ​កម្ម ធូលីពីការដ្ឋានសំណង់ និងការប្រើប្រាស់ថាមពលក្នុងទីក្រុង។ ប្រភពទាំងនេះ រួម​ផ្សំ​ជាមួ​យ​នឹងលក្ខខណ្ឌឧតុនិយមក្នុងស្រុកដែល មិនអំណោយផល ដូចជាបាតុភូត​បញ្ច្រាស់​សីតុណ្ហ​ភាព​ (Temperature inversion) និងការធ្លាក់ចុះរយៈកម្ពស់បរិយាកាសខាងក្រោម (low atmospheric mixing height) ដើរតួនាទី​យ៉ាង​សំខាន់​​ធ្វើ​ឱ្យ​សារធាតុ​បំពុល​ដែលមា​ន​ប្រភព​ក្នុង​ស្រុក​ប្រមូល​ផ្តុំ និងមានការកើនឡើងបង្កការបំពុលបរិយាកាសនៅក្នុងទីក្រុង បាងកក។

២-យោងតាមលទ្ធផលស្ថានីយតាមដានត្រួតពិនិត្យគុណភាពខ្យល់នៅជិតព្រំដែនកម្ពុជា-ថៃ កំហាប់ PM2.5 មានការកើនឡើងលើសស្តង់ដារបន្តិច (ក្នុងកម្រិតសន្ទស្សន៍ព័ណលឿង)។ ប៉ុន្តែ​នេះ​មិន​មានន័យថា ខ្យល់ពីប្រទេសកម្ពុជាទៅបំពុលទីក្រុងបាងកកនោះទេ ដោយហេតុថា (១) កម្ពុជា​កំពុងទទួលរបបខ្យល់ មូសុងប្រាំងដែលមានទិសដៅខ្យល់បក់ពីទិសខាងជើងមកត្បូង មាន​ន័យ​ថា ​ទិសខ្យល់បក់ទៅឈូងសមុទ្រ ដូចបង្ហាញនៅ​ក្នុង​ផែន​ទី​ទិស​ខ្យល់​របស់​មជ្ឈ​មណ្ឌល​ឧតុ​និយម​អាស៊ាន (ASMC) (២) អំឡុងពេលដែល ទីក្រុងបាងកកជួបប្រទះបញ្ហាបំពុលខ្យល់ កម្ពុជា​បាន​និងកំពុងជួបប្រទះលក្ខខណ្ឌអាកាសធាតុមិនអំណោយផល ដូចគ្នា ដូចជាការ​ជួប​ប្រទះ​នឹង​ខ្យល់​ត្រជាក់ស្ងប់ ដែលជាកត្តាយ៉ាងសំខាន់ធ្វើឱ្យការបក់យកភាគល្អិតនិចល មិនបាន​រយៈ​ចម្ងាយ​ឆ្ងាយ ពោលមិនអាចទៅដល់ទីក្រុងបាងកកបានឡើយ៕

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        106
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        211
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        199

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm