ប្រធានាធិបតីស៊ីរី ប្រកាសពីកិច្ចព្រមព្រៀងជាមួយក្រុមឃឺដ រួមទាំងបទឈប់បាញ់

2026/01/19 06:10:04 pm        89

ប្រធានាធិបតីប្រទេសស៊ីរី លោក Ahmed al-Sharaa បានប្រកាសកាលពីថ្ងៃអាទិត្យ ទី១៨ ខែមករា នូវកិច្ចព្រមព្រៀងមួយជាមួយប្រមុខកងកម្លាំងប្រជាធិបតេយ្យស៊ីរីដឹកនាំដោយក្រុមឃឺដ លោក Mazloum Abdi ដែលរួមមានទាំងបទឈប់បាញ់បន្ទាប់ពីកងកម្លាំងរដ្ឋាភិបាលបានរុលទៅមុខចូលក្នុងតំបន់ដែលគ្រប់គ្រងដោយក្រុមឃឺដនៅភាគខាងជើង និងភាគខាងកើត។

សហរដ្ឋអាមេរិក ដែលជាច្រើនឆ្នាំមកនេះបានគាំទ្រអ្នកប្រយុទ្ធឃឺដស៊ីរី ប៉ុន្តែបច្ចុប្បន្នក៏ជាសម្ព័ន្ធមិត្តសំខាន់របស់ទីក្រុងដាម៉ាសផងដែរនោះ បានស្វាគមន៍កិច្ចព្រមព្រៀងនេះ ដោយលោក Tom Barrack បេសកជន បានចាត់ទុកថាជា «ចំណុចផ្លាស់ប្តូរដ៏សំខាន់»និងសរសើរដល់«កិច្ចខិតខំប្រឹងប្រែងប្រកបដោយស្ថាបនា»របស់ភាគីទាំងពីរ។ បន្ទាប់ពីជួបជាមួយលោក Barrack នៅទីក្រុងដាម៉ាស លោក Sharaa បានប្រាប់អ្នកសារព័ត៌មានថា «ខ្ញុំសូមឱ្យមានបទឈប់បាញ់ទាំងស្រុង»។

លោកបាននិយាយថា ជំនួបជាមួយលោក Abdi ប្រមុខកងកម្លាំងប្រជាធិបតេយ្យស៊ីរី ត្រូវបានពន្យារពេលរហូតដល់ថ្ងៃច័ន្ទនេះដោយសារតែបរិយាកាសមិនអំណោយផល ប៉ុន្តែបាននិយាយថា «ដើម្បីធ្វើឲ្យស្ថានការណ៍ស្ងប់ស្ងាត់ យើងបានសម្រេចចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ»។ លោកនិយាយថា ព័ត៌មានលម្អិតនឹងត្រូវបញ្ចប់ចុងក្រោយនៅថ្ងៃចន្ទនេះ ហើយកិច្ចព្រមព្រៀងគឺផ្អែកលើ«ស្មារតី»នៃកិច្ចព្រមព្រៀងដែលត្រូវបានចុះហត្ថលេខាកាលពីខែមីនា។ លោកបានជំរុញឱ្យកុលសម្ព័ន្ធអារ៉ាប់ដែលបង្កើតប្រជាជនភាគច្រើននៅក្នុងខេត្ត Raqa និង Deir Ezzor កាន់កាប់ដោយក្រុមឃឺដនៅភាគខាងជើង និងភាគខាងកើតប្រទេសស៊ីរី «រក្សាភាពស្ងប់ស្ងាត់ ដើម្បីត្រួសត្រាយផ្លូវសម្រាប់ការអនុវត្តជាបន្តបន្ទាប់នៃបទប្បញ្ញត្តិកិច្ចព្រមព្រៀងរហូតដល់យើងឈានដល់ភាពស្ងប់ស្ងាត់ទាំងស្រុងនៅក្នុងប្រទេសស៊ីរី»។ លោកសង្ឃឹមថាកិច្ចព្រមព្រៀងនេះនឹងជា «ការចាប់ផ្តើមដ៏ល្អ» សម្រាប់ការអភិវឌ្ឍ និងការកសាងឡើងវិញ និងជា «ឱកាសសម្រាប់សន្តិសុខ និងស្ថិរភាព» ហើយ «ប្រទេសស៊ីរីនឹងបញ្ចប់ស្ថានភាពខ្វែងគំនិតគ្នានាពេលបច្ចុប្បន្នរបស់ខ្លួន និងឆ្ពោះទៅរកស្ថានភាពឯកភាព និងវឌ្ឍនភាព»។

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        106
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        144
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        127

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm