ការសាងសង់ស្ពានអាកាសចោមចៅ គ្រោងបញ្ចប់ជាស្ថាពរចុងខែមីនានេះ

2022/03/10 07:11:34 pm        1.1 K

ភ្នំពេញ៖ ក្នុងពេលរាជធានីភ្នំពេញ កំពុងមានការអភិវឌ្ឍហេដ្ឋារចនាសម័្ពន្ធជាបន្តបន្ទាប់ ក្នុងនោះ ការសាងសង់ស្ពានអាកាសចោមចៅ គ្រោងបញ្ចប់ជាស្ថាពរនៅចុងខែមីនានេះ។

ការសាងសង់ស្ពានអាកាស​ចោមចៅ​សម្រេចបានលទ្ធផលស្ទើរតែ ​១០០ភាគរយ ហើយ​គ្រោង​បញ្ចប់​ការសាងសង់​ជាស្ថាពរ​នៅចុងខែមីនានេះ ​និង​អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ​ប្រើប្រាស់​ជា​បណ្តោះអាសន្ន​ក្នុងឱកាស​ចូលឆ្នាំ​ប្រពៃណីជាតិខ្មែរខាងមុខ។

គិតត្រឹមថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២នេះ ការ​សាង​សង់​ស្ពាន​អាកាស​ចោមចៅ​ជិត​បញ្ចប់​ទៅតាម​ផែនការ និ​ងកំពុងរួមចំណែក​យ៉ាងសំខាន់ដល់ប្រជាពលរដ្ឋជាអ្នកដំណើរទូទៅ ក៏ដូចជាបម្រើដល់​វិស័យ​ដឹកជញ្ជូន​ទៅតាមបណ្តាខេត្តជាប់តំបន់សមុទ្រ។

ប្រជាពលរដ្ឋជាអ្នកធ្វើដំណើរឆ្លងកាត់ស្ពាន​អាកាស​ចោមចៅ បាន​សម្តែងក្តីរីករាយ​ចំពោះ​សមិទ្ធផល​ថ្មី​របស់រាជរដ្ឋាភិបាល​ ក្រោយពីការសាង​សង់ស្ពាន​អាកាសចោមចៅ ក្នុងក្របខណ្ឌរាជធានីភ្នំពេញ ដែលនេះបង្ហាញពីសន្ទុះអភិវឌ្ឍន៍​ស្ពានអាកាសធំៗច្រើន ​ដើម្បី​បញ្ចៀស​ការ​កកស្ទះចរាចរណ៍។

ស្ពានអាកាសចោមចៅ បានបើកឲ្យប្រើប្រាស់ជាបណ្តោះអាសន្ន រួមមាន ផ្លូវក្រោមដីចំនួន៣ខ្សែ៖ ខ្សែទី១ ផ្លូវក្រោមដីភ្ជាប់ចរាចរពីផ្លូវជាតិលេខ៤ ​មក​មហាវិថីសហព័ន្ធរុស្សី ដើម្បីសម្រួល​លំហូរ​ចរាចរណ៍មកពីផ្លូវជាតិលេខ៤, ខ្សែទី២ ផ្លូវក្រោមដីភ្ជាប់ពីផ្លូវជាតិលេខ៤ ឆ្ពោះទៅមហាវិថីចោមចៅ ជាផ្លូវឯកទិស និងខ្សែទី៣ ជាផ្លូវឯកទិសភ្ជាប់ចរាចរណ៍ពីផ្លូវជាតិលេខ៤ បត់ស្តាំឆ្ពោះទៅផ្លូវជាតិ​លេខ៣។

ដោយឡែក ចំពោះស្ពានអាកាសទី១ ជាស្ពានអាកាសមេ​តភ្ជាប់ចរាចរ​ពីមហាវិថីសហព័ន្ធរុស្ស៊ី ទៅ​ផ្លូវជាតិលេខ៣ មានប្រវែង ​សរុប ៤០៨ម៉ែត្រ និងស្ពានអាកាសទី២​ បំបែក​ចេញ​ពី​ស្ពានអាកាសមេ បត់ឆ្វេង​តភ្ជាប់ចរាចរ​ពី​មហាវិថីសហព័ន្ធរុស្ស៊ី ​ឆ្ពោះទៅ​មហាវិថីចោមចៅ ក្រុមការងារ​ការដ្ឋាន​បន្ត​ក្រាលកៅស៊ូ និង​គូស​គំនូស​ចរាចរណ៍។

ស្ពានអាកាសចោមចៅជាគម្រោងរបស់រាជរដ្ឋាភិបាលកម្ពុជា​ តាមរយៈរដ្ឋបាលរាជធានីភ្នំពេញ ដែល​សាងសង់​ដោយក្រុមហ៊ុនវិនិយោគទុនអានិកជនកម្ពុជា​ (OCIC) ហើយប្រើប្រាស់​ការសាងសង់​រយៈពេល​៣០ខែ ​និងចំណាយថវិការសាងសង់ប្រមាណ ២២លានដុល្លា។

មក​ទល់ពេលបច្ចុប្បន្ន ស្ពានអាកាសក្នុងរាជធានីភ្នំពេញ ដែលបានសាងសង់មានចំនួន៧ ​រួមមាន ស្ពានអាកាសក្បាលថ្នល់ ​ស្ពានអាកាសស្ទឹងមានជ័យ ស្ពានអាកាស៥មករា​ ស្ពានអាកាស៧មករា ស្ពានអាកាសស្តុបផ្សារដីហ៊ុយ ​ស្ពានអាកាសចោមចៅ និងស្ពានអាកាសឬស្សីកែវ ដែល​កំពុង​ដំណើរ​ការ​សាងសង់ ខណៈ រដ្ឋបាលរាជធានីភ្នំពេញ ក៏កំពុងសិក្សាគម្រោង​សាងសង់ស្ពាន​អាកាស​នៅ​ចំណុច​ស្តុបផ្សារស៊ិនជូរីផ្លាហ្សា តាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី៕អត្ថបទ សេក ឧត្តម

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        239
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm