រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ចងចាំ​ជានិច្ចនូវ​វីរភាព​អង់​អាច​របស់​វីរកងទ័ព​បូជា​ជីវិត​ការពារ​ទឹកដី

2026/01/19 06:28:48 pm        312

តាមរយៈសន្និសីទសារព័ត៌មាននៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦នេះ ឯកឧត្តម ប៉ែន បូណា អ្នក​នាំ​ពាក្យ​រាជរដ្ឋាភិបាល បានថ្លែងបញ្ជាក់ថា  ការយកចិត្តទុកដាក់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ចំពោះវីរកងទ័ព និង​វីរនគរបាលជាតិ ក៏ដូចជាក្រុមគ្រួសាររបស់ពួកគេ បានសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ថ្នាក់​ដឹក​នាំ​នៃ​យើង និងប្រជាជន​កម្ពុជា​ទាំង​អស់​ចង​ចាំ​ជានិច្ច​នូវ​វីរភាព​ដ៏​អង់​អាច​ក្លាហាន​របស់​វីរ​កង​ទ័ព និងវីរនគរបាលជាតិ ដែលបានបូជាអាយុជីវិតដើម្បីការពារបូរណភាពទឹកដី និង​នាំ​មក​នូវ​សន្តិភាព​ជូន​ជាតិមាតុភូមិ និងប្រជាពលរដ្ឋខ្មែរគ្រប់រូប។

ឯកឧត្តម ប៉ែន បូណា បានថ្លែងថា ជាក់ស្ដែងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត កាល​ពី​ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៦ បានអញ្ជើញប្រគល់ផ្ទះថ្មីចំនួន៤ខ្នងទៀត ជូន​ក្រុម​គ្រួសា​រ​វីរ​ក​​ង​ទ័ពពលីក្នុងនោះផ្ទះថ្មី១ខ្នងត្រូវបានប្រគល់ជូនក្រុមគ្រួសាររស់នៅក្នុងខេត្តត្បូងឃ្មុំ និង​ផ្ទះ​ថ្មី​៣​ខ្នង​ទៀត​ប្រគល់ជូនក្រុមគ្រួសារនៅក្នុងខេត្តកំពង់ចាម។

ឯកឧត្តមបន្តថា នេះជាសកម្មភាពជាបន្តបន្ទាប់ក្នុងចំណោមសកម្មភាពមនុស្សធម៌គ្រប់ទម្រង់ ដែ​ល​លោកជំទាវទី១របស់កម្ពុជាតែងតែធ្វើ ដើម្បីជាប្រយោជន៍ដល់ប្រជាពលរដ្ឋ និងជាតិមាតុភូមិ។ ប៉ុន្តែ​អ្វីដែលគួរឱ្យកត់សម្គាល់ គឺរយៈ​ពេល​ចុង​ក្រោយ​នេះ​សកម្មភាព​ដ៏​លេច​ធ្លោ​មួយ​របស់​សម្តេ​ច​មហា​បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំងលើគ្រួសារយុទ្ធជនពលី, វីរ​យុទ្ធ​ជន​រងរបួសដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ វីរ​កង​ទ័ព​ដែល​កំពុង​ឈរ​ជើង​នៅ​ជួរ​មុខ​ និងពលរដ្ឋភៀសឹក។

ឯកឧត្តម ប៉ែន បូណា រម្លឹកថា តមតាមការអំពាវនាវរបស់សម្តេចបវរធិបតី នាយករដ្ឋមន្រ្តី គ្រឹះ​ស្ថាន​មី​ក្រូហិរញ្ញវត្ថុដែលជាសមាជិករបស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បាន​សម្រេច​លើក​លែង​ការ​ប្រាក់​សរុប​មាន​ចំនួន ១០,៦ លានដុល្លារអាម៉េរិកស​ម្រាប់​គ្រួសារ​ជន​ភៀស​សឹក​ ដើម្បី​ជួយ​ពួក​គាត់​ឱ្យ​មាន​ស្ថិរភាពហិរញ្ញវត្ថុក្នុងអំឡុងពេលភៀសសឹក និងបានលុប​ចោល​បំណុល​(ទាំង​ប្រាក់​ដើម ​ទាំងការប្រាក់) ចំនួនប្រមាណ ១លានដុល្លារអាម៉េរិក សម្រាប់យោធិនជួរមុខ យោធិន​រង​របួស​ និងគ្រួសាររបស់យោធិនពលី ដើម្បីជាការដឹងគុណចំពោះការលះបង់ ផងនិង​ជួយ​សម្រួល​ជីវភាព​ក្នុង​ពេលដែលពួកគេបាត់បង់ចំណូលផង។

នៅក្នុងសារផ្ញើជូនជនរួមជាតិកាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ សម្តេចធិបតី នាយករដ្ឋមន្រ្ដី ក៏​បាន​សម្តែងការដឹងគុណដ៏ជ្រាលជ្រៅបំផុតចំពោះការលះបង់មិនអាចកាត់ថ្លៃបានរបស់វីរកងទ័ព និង​វីរនគរបាលដ៏អង់អាចក្លាហានគ្រប់រូប ក្នុងការ​បំពេញ​ភារកិច្ច​ដ៏​ឧត្តុង​ឧត្តម ដើម្បី​ការពារ​អធិប​តេយ្យ​ជាតិ ​និងបូរណភាពទឹកដី។ គុណូបការៈទាំងនេះពិតជាមានតម្លៃលើសអ្វីៗទាំងអស់ ហើយ​នឹង​ត្រូវបា​នចារទុកក្នុងប្រវត្តិសាស្រ្ត សម្រាប់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប និងគ្រប់ជំនាន់៕

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        102
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        207
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        191

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm