វេទិកាសេដ្ឋកិច្ចពិភពលោកចាប់ផ្តើមនៅទីក្រុង Davos ប្រទេសស្វីស ខណៈលោក Trump រៀបចំសណ្តាប់ធ្នាប់ពិភពលោកឡើងវិញ

2026/01/19 06:40:16 pm        83

ខណៈប្រធានាធិបតីអាមេរិកលោក Donald Trump បានស្វែងរកការរៀបចំពិភពលោកឡើងវិញតាមចំណង់ចំណូលចិត្តរបស់លោកតាមរយៈការឈ្លានពាន ពន្ធ និងការបង្ខិតបង្ខំខាងនយោបាយ បណ្ដាមេដឹកនាំពិភពលោក នាយកប្រតិបត្តិកំពូលៗ និងឥស្សរជនសង្គមស៊ីវិល បានជួបជុំគ្នានៅទីក្រុង Davos ប្រទេសស្វីស សម្រាប់វេទិកាសេដ្ឋកិច្ចពិភពលោក (WEF) ដែលចាប់ផ្តើមនៅថ្ងៃចន្ទនេះ។

ក្រសែភ្នែកទាំងអស់នឹងផ្តោតលើលោក Trump ដែលនឹងថ្លែងទៅកាន់វេទិកា WEF នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ។ កាលពីឆ្នាំមុន លោកបានបង្កើនវោហារសម្រាប់អាណត្តិទីពីររបស់លោកក្នុងសុន្ទរកថាដែលបានដាក់សម្ពាធលើអឺរ៉ុប និងណាតូ និងសរសើរមេដឹកនាំរុស្ស៊ីលោក Vladimir Putin និងមេដឹកនាំចិនលោក Xi Jinping។ 

នៅក្នុងរបាយការណ៍របស់ខ្លួនមុនពេលការជួបជុំគ្នា ក្រុមអឺរ៉ុប -អាស៊ី (Eurasia Group) បានហៅសហរដ្ឋអាមេរិកថាជា "ប្រភពសំខាន់នៃហានិភ័យសកលនៅឆ្នាំ ២០២៦ "។

សម្រាប់អឺរ៉ុប និងស្ថាបត្យកម្មសន្តិសុខរបស់ខ្លួនដែលពឹងផ្អែកលើណាតូ ការគំរាមកំហែងគឺពិតជាមាន។ ស្របពេលចំណាត់ការរបស់លោកលើបញ្ហាកោះ Greenland របស់ដាណឺម៉ាក បានកើនឡើងដោយការប្រកាសពន្ធលើប្រទេសដែលប្រឆាំងនឹងបំណងរបស់លោកក្នុងការកាន់កាប់ដែនដីនេះ លោក Trump បានប្រថុយនឹងការបំបែកសម្ព័ន្ធភាពណាតូ។ 

ក្រុមអ្នកវិភាគ និងអតីតអ្នកតាក់តែងគោលនយោបាយអាមេរិក និងអឺរ៉ុប បានប្រាប់សារព័ត៌មាន The New York Times ថា ប្រធានបទទាំងនេះទំនងជារួមបញ្ចូលសង្គ្រាមរបស់រុស្ស៊ីជាមួយអ៊ុយក្រែន ការរំពឹងទុកសម្រាប់ពាណិជ្ជកម្ម និងទីផ្សារសកល លទ្ធភាពដែលចិនវាយក្រសោបយកកោះតៃវ៉ាន់ និងហានិភ័យនៅអាស៊ីខាងលិច ដែលបណ្តាលមកពីការតវ៉ាថ្មីៗនេះក្នុងប្រទេសអ៊ីរ៉ង់៕

អត្ថបទដែលទាក់ទង

UN ជំរុញឱ្យមានការជម្លៀសនាវិក ៦.០០០នាក់ដែលជាប់នៅក្នុងច្រកសមុទ្រ Hormuz
2026/07/24 07:49:51 pm       
ចិន៖ អាមេរិកមិនមែនជាភាគីជម្លោះនៅ​សមុទ្រចិនខាងត្បូងទេ ក្រោយ​​លោក Trump និងលោក Marcos ​ជជែក​​តាម​ទូរស័ព្ទ
2026/07/24 07:49:23 pm       
អ៊ីរ៉ង់ជំរុញឱ្យប្រជាជនក្នុងតំបន់នៅចម្ងាយ​ ៥០០ម៉ែត្រ ពីកន្លែងស្នាក់នៅសម្ងាត់របស់កងទ័ពអាមេរិក
2026/07/24 07:46:06 pm        10

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ជំរុញឱ្យមានការជម្លៀសនាវិក ៦.០០០នាក់ដែលជាប់នៅក្នុងច្រកសមុទ្រ Hormuz

2026/07/24 07:49:51 pm
​ចិន៖ អាមេរិកមិនមែនជាភាគីជម្លោះនៅ​សមុទ្រចិនខាងត្បូងទេ ក្រោយ​​លោក Trump និងលោក Marcos ​ជជែក​​តាម​ទូរស័ព្ទ
2026/07/24 07:49:23 pm
​អ៊ីរ៉ង់ជំរុញឱ្យប្រជាជនក្នុងតំបន់នៅចម្ងាយ​ ៥០០ម៉ែត្រ ពីកន្លែងស្នាក់នៅសម្ងាត់របស់កងទ័ពអាមេរិក
2026/07/24 07:46:06 pm
​ប្រធានាធិបតី៖ រ៉ូម៉ានីបាញ់ទម្លាក់យាន​ដ្រូន​នៅក្នុងដែនអាកាសរបស់ខ្លួនជាលើកដំបូង
2026/07/24 07:44:09 pm
​តុលាការកូរ៉េខាងត្បូង បង្គាប់​ឱ្យប្រធានក្រុមហ៊ុន SK លោក Chey បង់ប្រាក់ ៦៤៤លានដុល្លារ ទៅ​អតីតភរិយា
2026/07/24 07:41:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm