អ៊ីនធឺណិតដែលត្រូវបានកំណត់ តភ្ជាប់ឡើងវិញនៅអ៊ីរ៉ង់ក្រោយការដាច់ចរន្តអគ្គិសនីក្នុងពេលតវ៉ា

2026/01/19 06:43:36 pm        74

អ្នកឃ្លាំមើលម្នាក់បាននិយាយកាលពីថ្ងៃអាទិត្យ ទី១៨ ខែមករា ថា ដំណើរការអ៊ីនធឺណិតដែលត្រូវបានកំណត់ បានតភ្ជាប់ឡើងវិញនៅក្នុងប្រទេសអ៊ីរ៉ង់ រយៈពេល១០ថ្ងៃបន្ទាប់ពីការដាច់ចរន្តផ្នែកទំនាក់ទំនងដែលក្រុមសិទ្ធិមនុស្សបាននិយាយថាមានគោលបំណងបិទបាំងការបង្ក្រាបការតវ៉ាដោយហិង្សាដែលបានសម្លាប់មនុស្សរាប់ពាន់នាក់។

ប្រធានាធិបតីអ៊ីរ៉ង់ បានព្រមានថាការវាយប្រហារលើមេដឹកនាំកំពូលរបស់ប្រទេសនេះនឹងជាការប្រកាសសង្គ្រាម ក្នុងការឆ្លើយតបជាក់ស្តែងចំពោះសមភាគីអាមេរិក លោក Donald Trump ដែលនិយាយថា វាដល់ពេលដែលត្រូវស្វែងរកមេដឹកនាំថ្មីនៅក្នុងប្រទេសអ៊ីរ៉ង់។

បាតុកម្ម ដែលបង្កឡើងកាលពីចុងខែធ្នូដោយសារកំហឹងជុំវិញការលំបាកផ្នែកសេដ្ឋកិច្ច បានផ្ទុះឡើងទៅជាការតវ៉ាដែលត្រូវបានគេមើលឃើញយ៉ាងរាលដាល ថាជាបញ្ហាប្រឈមធំបំផុតចំពោះថ្នាក់ដឹកនាំអ៊ីរ៉ង់ ក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ។

ការប្រមូលផ្តុំគ្នា បានថយចុះបន្ទាប់ពីការបង្ក្រាបដែលក្រុមសិទ្ធិមនុស្សបានចាត់ទុកថាជា«ការសម្លាប់រង្គាល» ដែលត្រូវបានអនុវត្តដោយកងកម្លាំងសន្តិសុខក្រោមការបិទបាំងនៃការផ្តាច់ចរន្តផ្នែកទំនាក់ទំនង ចាប់ផ្តើមកាលពីថ្ងៃទី៨ ខែមករា។

មន្ត្រីអ៊ីរ៉ង់ បាននិយាយថា បាតុកម្មនេះគឺដោយសន្តិវិធីមុនពេលប្រែទៅជា «កុបកម្ម» ហើយបានដាក់កំហុសទៅលើឥទ្ធិពលបរទេសពីសត្រូវសំខាន់ៗរបស់អ៊ីរ៉ង់ មានសហរដ្ឋអាមេរិក និងអ៊ីស្រាអែល។

លោក Trump ដែលបានចូលរួមក្នុងសង្គ្រាមរយៈពេល១២ថ្ងៃរបស់អ៊ីស្រាអែលប្រឆាំងប្រទេសអ៊ីរ៉ង់កាលពីខែមិថុនា បានគំរាមដដែលៗអំពីសកម្មភាពយោធាថ្មីប្រឆាំងទីក្រុងតេអេរ៉ង់ ប្រសិនបើក្រុមបាតុករនៅតែត្រូវបានសម្លាប់។

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        122
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        161
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        143

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm