ពលរដ្ឋរាជធានីភ្នំពេញ មកចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញទី៣ បានចំនួនជាង១លាននាក់ និងដូសជំរុញទី៤ បានចំនួន៧២ម៉ឺននាក់

2022/03/10 07:20:33 pm        485

ភ្នំពេញ៖ គិតមកដល់ព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២នេះ មានបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញ បានអញ្ជើញមកទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសជំរុញទី៣ បានចំនួនជាង ១លាននាក់ និងដូសជំរុញទី៤ បានចំនួន៧២នាក់។

បើតាមការបញ្ជាក់របស់ឯកឧត្តមវេជ្ជបណ្ឌិត ងី មានហេង ប្រធានមនី្ទរសុខាភិបាល រាជធានីភ្នំពេញ ប្រាប់BTV ព័ត៌មាន នៅព្រឹកនេះថា ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសជំរុញទី៣ ជូនយុវវ័យ បងប្អូនប្រជាពលរដ្ឋ អាយុចាប់ពី ១៨ឆ្នាំឡើង មកដល់ព្រឹកនេះ បានចំនួន ១លាន៣៧ម៉ឺននាក់ បើគិតជាភាគរយ បានចំនួន៩៧% រីឯដូសជំរុញទី៤ ចំពោះប្រជាពលរដ្ឋអាយុចាប់ពី ១៨ឆ្នាំឡើង បានចំនួន ៧២ម៉ឺននាក់ បើគិតជាភាគរយ បានចំនួន៥០%។

ជាមួយគ្នានោះដែរលោក សុំ វ៉ាន់ថៃ ប្រធានរដ្ឋបាលនៃមនី្ទរពេទ្យបង្អែកពោធិ៍ចិនតុង បានឲ្យដឹងថា ដោយយោងទៅតាមគោលការណ៍ និងអនុសាសន៍របស់ប្រមុខថ្នាក់ដឹកនាំ គឺក្រុមការងារ​គ្រូពេទ្យ​ទាំងអស់ បានបំពេញការងារពីថ្ងៃច័ន្ទ រហូតដល់ថ្ងៃអាទិត្យ និងថ្ងៃបុណ្យទានផ្សេងៗ ចាក់វ៉ាក់សាំង​បង្ការជំងឺកូវីដ១៩ ​ជូនបងប្អូនប្រជាពលរដ្ឋមកពីគ្រប់តំបន់​ ដែលគ្រូពេទ្យរបស់យើងបានបំពេញ​ការងារ​នេះ មានរយៈពេលជាង ១ឆ្នាំមកហើយ។

ទន្ទឹមនឹងនោះសម្រាប់ដំណើរការចាក់វ៉ាក់សាំងជូនបងប្អូនប្រជាពលរដ្ឋ ​ក្នុងថ្ងៃធម្មតាពីថ្ងៃច័ន្ទ រហូតដល់ថ្ងៃសុក្រ ​ទាបបំផុត​ ចាក់វ៉ាក់សាំងជូនបងប្អូនប្រជាពលរដ្ឋ ​បានចំនួនជាង៤០០នាក់ ។ ដោយឡែកថ្ងៃសៅរ៍ ​និងថ្ងៃអាទិត្យ ​ចាក់វ៉ាក់សាំងដូសទី១​ ដូសទី២​ ដូសជំរុញទី៣ និងដូស​ជំរុញទី៤នោះ មានចំនួនជាង ១៣០០នាក់ រហូតដល់ទៅជាង ១៤០០នាក់ ដែលពួកគាត់​បាន​អញ្ជើញ​មកទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩៕ អត្ថបទ ៖ រដ្ឋា



អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm