បក្សកុម្មុយនិស្តវៀតណាម ចាប់ផ្តើមសមាជបក្សរយៈពេលមួយសប្ដាហ៍ ជ្រើសរើសមេដឹកនាំថ្មី

2026/01/19 07:07:38 pm        141

ប្រតិភូមកពីគណបក្សកុម្មុយនិស្តដែលកំពុងកាន់អំណាច របស់វៀតណាម ត្រៀមប្រមូលផ្តុំគ្នានៅថ្ងៃចន្ទ (១៩ មករា) នេះ ក្រោមសន្តិសុខយ៉ាងតឹងរ៉ឹង សម្រាប់សមាជដ៏សំខាន់ ដែលនឹងជ្រើសរើសមេដឹកនាំកំពូលរបស់រដ្ឋឯកបក្សមួយនេះ និងកំណត់គោលដៅសេដ្ឋកិច្ចសម្រាប់រយៈពេលដែលនៅសល់នៃទសវត្សរ៍នេះ។

ព្រឹត្តិការណ៍រយៈពេល ១សប្តាហ៍ ដែលដំណើរការក្រោមច្បាប់ចែងមិនច្បាស់លាស់ និងកោះប្រជុំរៀងរាល់ ៥ឆ្នាំម្តង អាចពង្រឹង និងពង្រីកអំណាចសម្រាប់អគ្គលេខាធិការបច្ចុប្បន្នរបស់គណបក្ស គឺលោក តូ ឡឹម ដែលបានដាក់ចេញកំណែទម្រង់រដ្ឋបាលយ៉ាងទូលំទូលាយនៅក្នុងប្រទេស និងបានក្លាយជាមុខមាត់សាធារណៈរបស់វៀតណាម នៅក្រៅប្រទេស។

ប្រតិភូប្រហែល ១.៦០០រូប នឹងជ្រើសរើសគណៈកម្មាធិការកណ្តាល ដែលមានសមាជិក ២០០រូប ដែលបន្ទាប់មក កម្មាធិការនោះនឹងជ្រើសរើសសមាជិកកម្រិតខ្ពស់ចំនួន ១៧ ទៅ ១៩ រូប នៃការិយាល័យនយោបាយ ដែលក្នុងនោះ តំណែងប្រធានបក្សក៏ត្រូវបានជ្រើសតាំងផងដែរ។

ប្រភពមន្ត្រីផ្ទៃក្នុងបានប្រាប់សារព័ត៌មានរ៉យទ័រថា លោក ឡឹម កំពុងស្វះស្វែងរក្សាតួនាទីជាប្រធានបក្សរបស់លោក ព្រមទាំងតំណែងប្រធានរដ្ឋផងដែរ ដែលបច្ចុប្បន្ន កាន់តំណែងដោយមេដឹកនាំយោធា។ មន្ត្រីជាច្រើននិយាយថា សភាទំនងជានឹងបញ្ជាក់ឱ្យលោក ឡឹម បន្តធ្វើជាអគ្គលេខាធិការបក្ស ប៉ុន្តែការសម្រេចលើតំណែងប្រធានាធិបតី នឹងត្រូវធ្វើឡើងក្នុងកិច្ចប្រជុំនៅពេលក្រោយទៀត ហើយលទ្ធផលមិនសូវច្បាស់លាស់នោះទេ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        93
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        131
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        114

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm