ផ្លូវថ្មើរជើងចតុមុខរួមចំណែកទាក់ទាញកំណើនទេសចរក្នុងស្រុក ខណៈនៅឆ្នាំ២០២៥ កើនឡើង​២០%

2026/01/19 07:25:39 pm        280

មន្ទីរទេសចរណ៍រាជធានីភ្នំពេញ បានឲ្យដឹងថា ផ្លូវថ្មើរជើងចតុមុខ ដែលតែង​តែ​បើក​ដំណើរ​ការ​នៅ​រៀង​រាល់​ចុងសប្តាហ៍នោះ គឺបានរួមចំណែកយ៉ាងសំខាន់ ក្នុងជំរុញឲ្យរាជធានីភ្នំពេញ ទាក់​ទាញ​កំណើន​ទេសចរនៅក្នុងស្រុកកើនឡើងប្រមាណជិត២០% ប្រៀបធៀបនឹងឆ្នាំ២០២៤ បើ​ទោះ​បី​ជា​នៅឆ្នាំ២០២៥ កម្ពុជាជួបវិបត្តិជម្លោះព្រំដែន និង​មិន​មាន​ការ​រៀបចំ​ព្រឹត្តិ​ការណ៍​ធំ​ៗ​ជា​ពិសេស​ព្រឹត្តិការណ៍ព្រះរាជពិធីបុណ្យអុំទូក និងព្រឹត្តិការណ៍ឆ្លងឆ្នាំសកលក៏ដោយ។

លោក អាន សីហា អនុប្រធានមន្ទីរទេសចរណ៍រាជធានីភ្នំពេញ បានថ្លែងប្រាប់នៅថ្ងៃទី១៩ ខែ​មករា ឆ្នាំ២០២៦នេះថា ផ្លូវថ្មើរជើងចតុមុខ ដែលបានបើកដំណើរការកាលពីខែកុម្ភៈ ឆ្នាំ​២០២៥​កន្លង​មក​នេះ គឺបានក្លាយជាផលិតផលទេសចរណ៍ដ៏សំខាន់មួយ ទទួលបានការគាំទ្រ និង​ទាក់​ទាញ​​កំណើនទេសចរជាតិ អន្តរជាតិអញ្ជើញមកទស្សនា នៅក្នុងឆ្នាំ២០២៥ និងបាន​ធ្វើ​ឲ្យ​កិត្តិនាម​ ព្រះរាជាណាចក្រកម្ពុជា ល្បីល្បាញលើឆាកអន្តរជាតិ ខណៈថ្មីៗ​បណ្តាញ​សារ​ព័ត៌មាន​អន្តរជាតិ ​BBC ក៏បានកំណត់ដែរថា រាជធានីភ្នំពេញ ជាគោលដៅទេសចរណ៍​មួយ​ក្នុង​ចំណោម​គោល​ដៅ​ទេសចរណ៍ចំនួន២០ នៅលើពិភពលោក ដែលគួរទៅទស្សនា​កម្សាន្ត​សម្រាប់​ប្រជាជន​ពិភព​លោក​នៅ​ក្នុងឆ្នាំ២០២៦។

ទេសចរជាតិ អន្តរជាតិ បានចាត់ទុកថា ផ្លូវថ្មើរជើងចតុមុខ រាជធានីភ្នំពេញ ជាគោលដៅ​ទេសចរណ៍​ល្អ​បំផុតនៅក្នុងរាជធានីភ្នំពេញ ក្នុងដើរហាត់ប្រាណ កម្សាន្តលំហែរ​កាយ​នៅ​ចុង​សប្តាហ៍ មើលទេសភាពទន្លេចតុមុខ ការដើរភ្លក់ម្ហូបអាហារ ស្គាល់អត្ថសញ្ញាណវប្បធម៌ ប្រពៃណី​ខ្មែរ និងស្គាល់ផលិតផល សេវាកម្មខ្មែរប្រកបដោយការច្នៃប្រឌិត និងភាពទាក់ទាញ។

យោង​តាមរបាយការណ៍មន្ទីរទេសចរណ៍រាជធានីភ្នំពេញ បានឲ្យដឹងថា ឆ្នាំ២០២៥ រាជធានី​ភ្នំពេញ ទទួលភ្ញៀវទេសចរជាតិ-អន្តរជាតិប្រមាណជិត ១២លាននាក់ ក្នុងនោះទេសចរជាតិ ឬ​ទេសចរ​ក្នុង​ស្រុកមានប្រមាណជិត ១០លាននាក់ កើនជិត២០% ប្រៀបធៀប២០២៤ ប៉ុន្តែ​ទេសចរ​អន្តរជាតិ​មានប្រមាណជិត ២លាននាក់ ថយជិត១០%។

សូមបញ្ជាក់ថា ដោយសារមានការអភិវឌ្ឍឥតឈប់ឈរនៅរាជធានីភ្នំពេញ មានគោលដៅ​ទេសចរណ៍​​សំខាន់ចំនួន ២០គោលដៅ ដែលមានការទាក់ទាញ​ទេសចរ​ជាតិ​អន្តរជាតិ​ទៅ​ទស្សនា​កម្សាន្ត​បានក្នុងនោះមាន៖ ព្រះបរមរាជវំាង សារមន្ទីរជាតិ សារមន្ទីរប្រល័យពូជសាសន៍ទួលស្លែង ជើង​ឯក វត្តភ្នំ ផ្សាររាត្រី ផ្លូវថ្នើរជើងចតុមុខ ឆ្នេរខ្សាច់កោះដាច់ ការធ្វើដំណើរតាមទន្លេ គោល​ដៅ​ទេសចរណ៍តាមជាយរាជធានីភ្នំពេញ និងផ្សាររដ្ឋ ផ្សារឯកជនជាច្រើនកន្លែងទៀត៕ អត្ថបទ ស៊ុម សុខជា 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        196
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        113
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        149

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm