លោក Zelenskyy អំពាវនាវ​ដល់​ទាហាន​រុស្ស៊ី​ឱ្យ​ចាកចេញ និង​រក្សា​ច្រក​របៀង​

2022/03/10 07:23:33 pm        2.4 K

​អ៊ុយ​ក្រែ​ន​៖ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក Volodymyr Zelenskyy បានចេញ​សេចក្តីអំពាវនាវដល់ទាហាន​រុស្ស៊ីកាល​ពី​ថ្ងៃ​ពុធ ឱ្យ​ចាក​ចេញពី​ប្រទេស​របស់លោក​។ ​លោក​ប្រធានាធិបតី​និយាយ​ថា ការ​តស៊ូ​របស់​យើង​អស់​រយៈពេល​ជិត​ពីរ​សប្តាហ៍បានបង្ហាញ​អ្នក​ថា យើង​នឹងមិន​ចុះចាញ់​នោះទេ ព្រោះនេះ​គឺជា​លំនៅឋាន​របស់​យើង វា​គឺជា​គ្រួសារ​ និង​កូនៗរបស់យើង​។ យើង​នឹង​តស៊ូ​រហូតដល់​យើង​អាច​ដណ្តើមយក​ទឹកដី​របស់​យើង​មកវិញ​។

​អ្នក​នៅតែ​អាចជួយ​សង្គ្រោះ​ខ្លួន​អ្នក​បាន ប្រសិនបើ​អ្នក​ត្រឡប់​ទៅ​ប្រទេស​របស់​អ្នក​វិញ​។ ​នៅក្នុង​សុន្ទរកថា​របស់លោក Zelenskyy បាន​និយាយថា ​កិច្ចខិតខំ​ប្រឹងប្រែង​កំពុង​បន្តដើម្បីជម្លៀស​ប្រជាជន​ប្រមាណ ១៨,០០០​នាក់​ពីទីក្រុង​ដែលមាន​ការប្រយុទ្ធ​នៅក្នុង​តំបន់​ទីក្រុង​គី​វ មកកាន់រដ្ឋធានី​ដោយ​ខ្លួនឯង​។​ ​លោក​បាន​និយាយថា វា​គឺជា​ផ្នែក​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​ជម្លៀស​កាន់តែ​ទូលំទូលាយ នៅលើ​ច្រករបៀង​មនុស្សធម៌​ជាច្រើន ហើយ​បាន​ព្រមាន​កងកម្លាំង​រុស្ស៊ីចំពោះ​ការរំលោភ​លើ​កិច្ចសន្យា​បទ​ឈប់បាញ់​។​

​លោក​ប្រធានាធិបតីបាន​អំពាវនាវ​ម្តងទៀត​សម្រាប់​ការគាំទ្រ​ដែនអាកាស​ពី​បរទេស ដោយនិយាយថា សូម​បញ្ជូនយន្តហោះ​មក​ឲ្យ​ពួកយើង​។​ ​ប្រទេស​មហាអំណាច​លោកខាងលិចបាន​បញ្ជូន​យុទ្ធោបករណ៍ និង​បង្កើន​កម្លាំង​នៅ​តំបន់​ភាគ​ខាងកើត​របស់​ប្រទេស​អ៊ុយ​ក្រែ​ន ប៉ុន្តែ​បាន​ប្រុងប្រយ័ត្ន​ក្នុងការ​ផ្តល់ជំនួយ​ដែនអាកាស និង​ការធ្លាក់​ចូល​ទៅក្នុង​សង្គ្រាម​ដោយផ្ទាល់​ជាមួយ​រុស្ស៊ី​។ លោក Zelenskyy បាន​និយាយថា មាន​សញ្ញាដែល​អ្នកនយោបាយ​មួយ​ចំនួនមានបំណង​បំបែក​សង្គម​អ៊ុយ​ក្រែ​ន ហើយ​ពួកគេ​នឹងត្រូវ​ទទួល​ទណ្ឌកម្ម៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំលែកសាររបស់លោកស្រី Angelina Jolie តារាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        1057
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        520
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        247

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm