អ៊ីរ៉ង់ព្រមានថា ការវាយប្រហារណាមួយលើលោក KHAMENEI នឹងនាំឲ្យមាន«សង្គ្រាមពេញបន្ទុក»

2026/01/19 09:14:35 pm        93

ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បានព្រមានកាលពីថ្ងៃអាទិត្យថា ការវាយប្រហារណាមួយលើមេដឹកនាំកំពូល លោក Ali Khamenei នឹងត្រូវបានចាត់ទុកថា ជាការប្រកាស «សង្គ្រាមទ្រង់ទ្រាយធំប្រឆាំងនឹងប្រជាជាតិអ៊ីរ៉ង់ បន្ទាប់ពីការផ្លាស់ប្តូរវោហាសាស្ត្រយ៉ាងធ្ងន់ៗជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។

ការអត្ថាធិប្បាយរបស់លោក Pezeshkian ដែលបានបង្ហោះនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X បានកើតឡើង ចំពេលមានភាពតានតឹងកាន់តែខ្លាំងឡើង បន្ទាប់ពីលោក ត្រាំ បានប្រាប់សារព័ត៌មាន Politico កាលពីថ្ងៃសៅរ៍ថា «គឺដល់ពេលដែលត្រូវស្វែងរកមេដឹកនាំថ្មីនៅក្នុងប្រទេសអ៊ីរ៉ង់ហើយ»។

លោក Pezeshkian បានសរសេរថា៖«ការវាយប្រហារណាមួយលើមេដឹកនាំដ៏អស្ចារ្យរបស់យើង នឹងស្មើនឹងសង្គ្រាមពេញបន្ទុកប្រឆាំងនឹងប្រជាជាតិអ៊ីរ៉ង់»។

ប្រធានាធិបតីអ៊ីរ៉ង់រូបនេះ ក៏បានស្តីបន្ទោសទីក្រុងវ៉ាស៊ីនតោនចំពោះវិបត្តិសេដ្ឋកិច្ចរបស់ប្រទេសនេះ ដោយលើកឡើងពី «អរិភាពយូរអង្វែង» និង «ទណ្ឌកម្មអមនុស្សធម៌» ដែលដាក់ដោយសហរដ្ឋអាមេរិក និង      សម្ព័ន្ធមិត្តរបស់ខ្លួនថា ជាកត្តាជំរុញចម្បងនៃការលំបាកសម្រាប់ប្រជាជនអ៊ីរ៉ង់។

ជម្លោះការទូតកាន់តែធ្ងន់ធ្ងរឡើងកាលពីព្រឹកថ្ងៃសៅរ៍ នៅពេលដែលលោក Khamenei បានហៅលោក ត្រាំថា ជា«ឧក្រិដ្ឋជន» ដោយចាត់ទុកលោកថា ជាអ្នកទទួលខុសត្រូវចំពោះអ្នកស្លាប់ និងរបួស និងការខូចខាតដែលបានកើតឡើងក្នុងអំឡុងពេលថ្មីៗនេះនៃភាពចលាចលក្នុងស្រុក នៅក្នុងប្រទេសអ៊ីរ៉ង់។

ទំនាក់ទំនងរវាងទីក្រុងតេអេរ៉ង់ និងទីក្រុងវ៉ាស៊ីនតោន នៅតែមានភាពច្របូកច្របល់ ចាប់តាំងពីការវិល ត្រឡប់របស់លោក ត្រាំ មកកាន់តំណែងសេតវិមានវិញ ដែលត្រូវបានកំណត់លក្ខណៈដោយការបន្តគោលនយោបាយ«សម្ពាធអតិបរមា»និងការប្រឈមមុខដាក់គ្នាជាញឹកញាប់រវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ៕

អត្ថបទដែលទាក់ទង

អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm        11
អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm        31
UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm        41

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ

2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm