ទីភ្នាក់ងារសារព័ត៌មាន៖ លោក TRUMP ស្នើឥណ្ឌាឲ្យចូលរួមក្រុមប្រឹក្សាសន្តិភាពសម្រាប់តំបន់ហ្កាហ្សា

2026/01/19 09:23:40 pm        142

ទីភ្នាក់ងារសារព័ត៌មាន ANI បានរាយការណ៍ថា ប្រទេសឥណ្ឌាត្រូវបានស្នើដោយប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ (Donald Trump) ឲ្យចូលរួមក្រុមប្រឹក្សាសន្តិភាព ដែលនឹងគ្រប់គ្រងតំបន់ហ្កាហ្សា។ 

ដោយដកស្រង់ប្រភពព័ត៌មានជាច្រើន ទីភ្នាក់ងារសារព័ត៌មាននេះ បាននិយាយថា៖«ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានស្នើប្រទេសឥណ្ឌាឲ្យចូលរួមក្នុងក្រុមប្រឹក្សាសន្តិភាពហ្កាហ្សា»។

ពុំទាន់មានសេចក្តីថ្លែងការណ៍ជាផ្លូវការណាមួយ ត្រូវបានចេញដោយទីក្រុងញូវដែលីអំពីបញ្ហានេះទេ។

សេតវិមានបានបញ្ជាក់នាពេលមុននេះថា ក្រុមប្រឹក្សាសន្តិភាពដែលដឹកនាំដោយលោក ត្រាំ នឹងរួមមានអ្នកតំណាងពិសេសរបស់សហរដ្ឋអាមេរិកលោក Steve Witkoff សហគ្រិនអាមេរិក និងជាកូនប្រសាររបស់លោក ត្រាំ លោក Jared Kushner អតីតនាយករដ្ឋមន្ត្រីចក្រភពអង់គ្លេស (១៩៩៧-២០០៧) លោក Tony Blair ម្ចាស់ក្រុមហ៊ុន Apollo Global Management លោក Mark Rowan ប្រធានធនាគារពិភពលោក លោក Ajay Banga និងទីប្រឹក្សាសន្តិសុខជាតិរងរបស់លោក ត្រាំ គឺលោក Robert Gabriel។

ភាពតានតឹង បានផ្ទុះឡើងនៅមជ្ឈិមបូព៌ា នៅថ្ងៃទី 0៧ ខែតុលា ឆ្នាំ ២០២៣ នៅពេលដែលក្រុមយុទ្ធជនមកពីចលនាសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាសដែលមានមូលដ្ឋាននៅតំបន់ហ្កាហ្សាស្ទ្រីប បានធ្វើការវាយប្រហារ ដ៏គួរឲ្យភ្ញាក់ផ្អើលទៅលើអ៊ីស្រាអែល ដោយបានសម្លាប់ប្រជាជននៅតាមព្រំដែន និងចាប់ចំណាប់ថ្នូរជាង ២៥០នាក់។ ជាការឆ្លើយតប អ៊ីស្រាអែលបានផ្តួចផ្តើមប្រតិបត្តិការយោធានៅក្នុងដែនដីប៉ាឡេស្ទីន ដើម្បីរុះរើរចនាសម្ព័ន្ធយោធា និងនយោបាយរបស់ក្រុមហាម៉ាស និងដោះលែងចំណាប់ខ្មាំងទាំងអស់៕

អត្ថបទដែលទាក់ទង

លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ
2026/07/24 07:29:04 pm        11
ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm        11
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm        18

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ

2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm