ប្រជាជនដែនដី Greenland បានថ្កោលទោសកិច្ចខិតខំប្រឹងប្រែងចុងក្រោយរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump ក្នុងការដាក់សម្ពាធលើប្រទេសអឺរ៉ុបឱ្យទទួលយកផែនការរបស់លោកសម្រាប់ទីក្រុងវ៉ាស៊ីនតោនដើម្បីយកមកគ្រប់គ្រងដែនដីGreenland។ អ្នកស្រុកនៅរដ្ឋធានី Nuuk កាលពីថ្ងៃអាទិត្យ ទី១៨ ខែមករា បាននិយាយថា លោក Trump «មានស្មារតីមិនល្អ» ហើយកំពុងធ្វើដូចជា «មនុស្សចាស់ឲ្យគេយកចិត្តដូចក្មេង»។

រដ្ឋអាជ្ញា លោក Lars Pedersen បាននិយាយថា ស្ថានភាពនេះគឺ «គួរឱ្យអស់សំណើចបន្តិច និងសោកសៅបន្តិច» ដោយបាននិយាយបន្ថែមថា លោកសង្ឃឹមថាសំឡេងសមហេតុផលជាងនេះនឹងមានជោគជ័យនៅក្នុងទីក្រុងវ៉ាស៊ីនតោន ដែលនឹងប្រឆាំងផែនការដែនដី Greenland របស់លោក Trump។

អ្នកចូលនិវត្តន៍ លោក Jens Kjeldsen បាននិយាយថា លោក Trump «គិតថា លោកអាចបំភ័យមនុស្ស» ដោយនិយាយបន្ថែមថា ប្រជាជន Greenland មិនខ្លាចនោះទេ ហើយមានឆន្ទៈក្នុងការវាយបកវិញប្រសិនបើចាំបាច់។ រដ្ឋសំខាន់ៗរបស់សហភាពអឺរ៉ុប បានរិះគន់ការគំរាមដំឡើងពន្ធរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump ប្រឆាំងនឹងសម្ព័ន្ធមិត្តអឺរ៉ុបជុំវិញដែនដី Greenland ថាជាការគំរាម កាលពីថ្ងៃអាទិត្យ។ ប្រទេសចំនួន៨ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍រួមមួយចេញផ្សាយកាលពីថ្ងៃអាទិត្យថា «ការគំរាមដំឡើងពន្ធ ធ្វើឱ្យខូចដល់ទំនាក់ទំនងឆ្លងកាត់មហាសមុទ្រអាត្លង់ទិក និងប្រឈមការធ្លាក់ចុះដ៏គ្រោះថ្នាក់»។ ពួកគេបាននិយាយថា សមយុទ្ធរបស់ប្រទេសដាណឺម៉ាក ត្រូវបានរៀបចំឡើងដើម្បីពង្រឹងសន្តិសុខនៅមហាសមុទ្រអាកទិក ហើយមិនបង្កការគំរាមកំហែងដល់នរណាម្នាក់ឡើយ។ ពួកគេបាននិយាយថាបានត្រៀមខ្លួនជាស្រេចដើម្បីចូលរួមក្នុងការសន្ទនា ដោយផ្អែកលើគោលការណ៍នៃដែនអធិបតេយ្យភាព និងបូរណភាពទឹកដី។