ទូរទស្សន៍ NTV បានរាយការណ៍ដោយដកស្រង់សម្តីមន្ត្រីរដ្ឋាភិបាលអាល្លឺម៉ង់ថា ប្រធានាធិបតីបណ្តោះអាសន្នស៊ីរី លោក Ahmed al-Sharaa បានលុបចោលដំណើរទស្សនកិច្ចរបស់លោក ទៅកាន់ប្រទេស អាល្លឺម៉ង់ ដែលគ្រោងធ្វើឡើងនៅថ្ងៃទី១៩ និងទី២០ ខែមករានេះ ដោយសារតែស្ថានភាពនយោបាយ នៅក្នុងប្រទេសរបស់លោក។

លោក Al-Sharaa បានគ្រោងធ្វើកិច្ចចរចាជាមួយប្រធានាធិបតីអាល្លឺម៉ង់ លោក Frank-Walter Steinmeier និងលោកអធិការបតី Friedrich Merz ក៏ដូចជាជួបជាមួយពាណិជ្ជករអាល្លឺម៉ង់ នៅថ្ងៃទី២០ ខែមករានោះដែរ។

មូលហេតុនៃការលុបចោលដំណើរទស្សនកិច្ចនេះ ត្រូវបានគេនិយាយថា គឺដោយសារស្ថានភាពនៅក្នុងប្រទេសស៊ីរី ជាទីដែលការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លារវាងកងទ័ពរដ្ឋាភិបាល និងកងកម្លាំងប្រជាធិបតេយ្យស៊ីរី (SDF) ដែលដឹកនាំដោយជនជាតិឃើដ កំពុងកើតឡើង៕