ចិន សម្រេចបានគោលដៅ GDP ក្នុងឆ្នាំ២០២៥ ដោយសារកំណើននាំចេញ ទោះមានពន្ធអាមេរិកក៏ដោយ

2026/01/19 10:45:52 pm        48

ទិន្នន័យនៅថ្ងៃចន្ទ (១៩ មករា) នេះ បានបង្ហាញថា សេដ្ឋកិច្ចរបស់ប្រទេសចិន ទទួលបានកំណើនផលិតផលក្នុងស្រុកសរុប (GDP) ក្នុងអត្រា ៥% កាលពីឆ្នាំ២០២៥ ដោយសម្រេចបាននូវគោលដៅរបស់រដ្ឋាភិបាល ក្នុងការដណ្តើមយកចំណែកដ៏ច្រើនលើសលប់នៃតម្រូវការទំនិញសកល ដើម្បីទូទាត់លើការប្រើប្រាស់ក្នុងស្រុកមិនសូវខ្លាំងក្លារបស់ខ្លួន ដែលជាយុទ្ធសាស្ត្រមួយបានកាត់បន្ថយផលប៉ះពាល់នៃពន្ធគយរបស់សហរដ្ឋអាមេរិក។

ការដឹកជញ្ជូនទៅកាន់សហរដ្ឋអាមេរិក បានធ្លាក់ចុះ ១ភាគ៥ ប៉ុន្តែការនាំចេញរបស់ចិន ទៅកាន់ពិភពលោកទាំងមូល បានកើនឡើងយ៉ាងខ្លាំងក្លា ខណៈក្រុមហ៊ុនផលិតបានដណ្តើមយកទីផ្សារថ្មីៗ ដើម្បីការពារខ្លួនពីគោលនយោបាយពន្ធគយដ៏តឹងតែងរបស់សហរដ្ឋអាមេរិក។

កាលពីឆ្នាំមុនដូចគ្នានេះ ដំណើររបស់ចិនចូលទៅទីផ្សារពិភពលោក បានរីកចម្រើនជាងពេលណាៗទាំងអស់ ដែលនាំឱ្យមានអតិរេកពាណិជ្ជកម្មកម្រិតកំណត់ត្រាចំនួន ១,២សែនកោដិដុល្លារ ពោលគឺខ្ពស់ជាង ២០% ធៀបនឹងឆ្នាំ២០២៤។ ទិន្នន័យថ្ងៃចន្ទនេះ បានគូសបញ្ជាក់ពីភាពខុសគ្នាផ្សេងៗដូចជា ទិន្នផលឧស្សាហកម្មចិន បានកើនឡើង ៥,៩% ក្នុងឆ្នាំ២០២៥ ដែលលើសពីកំណើនលក់រាយ ៣,៧%។

ចិន ត្រូវបានគេរំពឹងថា នឹងកំណត់គោលដៅល្បឿនសេដ្ឋកិច្ចប្រហែល ៥% ម្តងទៀតនៅឆ្នាំនេះ ប៉ុន្តែការស្ទង់មតិរបស់សារព័ត៌មានរ៉យទ័រព្យាករថា កំណើនឆ្នាំ២០២៦ របស់ចិន នឹងមានអត្រា ៤,៥%៕

អត្ថបទដែលទាក់ទង

លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm        25
លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm        34
លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm        28

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ

2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm
​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm
​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm