សេវាកម្មរថភ្លើងត្រូវលុបចោលនៅទីក្រុង Madrid ខណៈចំនួនមនុស្សស្លាប់ក្នុងគ្រោះថ្នាក់រថភ្លើងល្បឿនលឿនបុកគ្នាកើនឡើងដល់ ៣៩នាក់

2026/01/19 10:50:56 pm        66

សេវាកម្មរថភ្លើងជាង ២០០ខ្សែ នៅទីក្រុង Madrid និងតំបន់ភាគខាងត្បូង Andalucia រួមទាំងនៅទីក្រុងធំៗ Cordoba, Seville និងទីក្រុង Granada ត្រូវបានលុបចោលពេញមួយថ្ងៃចន្ទនេះ ក្រោយហេតុការណ៍រថភ្លើងល្បឿនលឿនបុកគ្នា កាលពីយប់ថ្ងៃអាទិត្យ ។

កញ្ចក់អេក្រង់ម៉ូនីទ័រឃើញរថភ្លើងលុបចោលប្រតិបត្តិការនៅស្ថានីយរថភ្លើង Atocha ស្ថិតក្នុងទីក្រុង Madrid នាព្រឹកថ្ងៃចន្ទនេះ ខណៈមនុស្សរាប់សិបនាក់ បានសាកសួរព័ត៌មាននៅប្រតិបត្តិករ Iryo និង Renfe ។ 

ទូរទស្សន៍រដ្ឋ RTVE រាយការណ៍ដោយស្រង់ប្រភពពីក្រុមនគរបាលថា ចំនួនមនុស្សស្លាប់សរុបពីហេតុការណ៍រថភ្លើងបុកគ្នាកាលពីថ្ងៃអាទិត្យ រវាងរថភ្លើងល្បឿនលឿនធ្លាក់ផ្លូវ និងរថភ្លើងមកដល់ទី ២ នៅតំបន់ភាគខាងត្បូងអេស្ប៉ាញ បានកើនឡើងដល់ ៣៩នាក់ ក្នុងនោះមនុស្ស ១៥២នាក់ បានរងរបួស ។

ឧបទ្ទេវហេតុគ្រោះថ្នាក់នេះ បានកើតឡើងកាលពីវេលាម៉ោង ៧ និង ៤៥នាទី ម៉ោងក្នុងស្រុក យប់ថ្ងៃអាទិត្យ នៅជិតទីក្រុង Adamuz ខេត្ត Cordoba ដែលមានចម្ងាយប្រហែល ៣៦០គ.មភាគខាងត្បូងរដ្ឋធានី Madrid ។

មាននូវអ្នកដំណើរប្រហែល ៤០០នាក់ នៅលើរថភ្លើងទាំង ២ខ្សែ ដែលភាគច្រើននៃពួកគេគឺជាជនជាតិអេស្ប៉ាញ ធ្វើដំណើរវិលត្រឡប់ទៅវិញ និងមកពីទីក្រុង Madrid ក្រោយថ្ងៃចុងសប្តាហ៍ ។ 

គេនៅពុំបានដឹងច្បាស់នោះទេថាតើមានភ្ញៀវទេសចរប៉ុន្មាននាក់នៅលើរថភ្លើង ស្របពេលដែលខែមករា លែងជារដូវវិស្សមកាលទៀតហើយ នៅក្នុងប្រទេសអេស្ប៉ាញ ។

លោក Oscar Puente គឺជារដ្ឋមន្រ្តីក្រសួងដឹកជញ្ជូនអេស្ប៉ាញ និយាយប្រាប់ក្រុមអ្នកសារព័ត៌មាន ក្នុងសន្និសីទសារព័ត៌មាននៅស្ថានីយរថភ្លើង Atocha ស្ថិតក្នុងទីក្រុង Madrid ថា មូលហេតុបណ្តាលឲ្យកើតមានគ្រោះថ្នាក់រថភ្លើងល្បឿនលឿនបុកគ្នានេះ នៅពុំទាន់ដឹងច្បាស់នោះទេ ៕

អត្ថបទដែលទាក់ទង

មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am        32
ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am        38
ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am        57

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ

2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am
​ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm