នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi បាននិយាយថា លោកស្រីនឹងរំលាយសភា នៅថ្ងៃសុក្រនេះ ហើយរៀបចំការបោះឆ្នោតសកល ដើម្បីស្វែងរកការគាំទ្រពីអ្នកបោះឆ្នោត ចំពោះផែនការចំណាយ និងគោលនយោបាយផ្សេងៗទៀតរបស់លោកស្រី។
ការប្រកាសអំពីការបោះឆ្នោតមុនអាណត្តិ នាថ្ងៃចន្ទ (ទី១៩ ខែមករា ឆ្នាំ២០២៦) នេះ បានកើតមានឡើងត្រឹមតែ ៣ខែប៉ុណ្ណោះ បន្ទាប់ពីលោកស្រីបានឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីស្ត្រីដំបូងរបស់ប្រទេស៕

