ឥណ្ឌាពិន័យក្រុមហ៊ុនអាកាសចរណ៍ IndiGo ២,៤៥លានដុល្លារ ជុំវិញការលុបចោលជើងហោះហើរដ៏ធំ

2026/01/19 11:47:46 pm        55

អាជ្ញាធរអាកាសចរណ៍ឥណ្ឌា កាលពីថ្ងៃសៅរ៍ (ទី១៧ ខែមករា ឆ្នាំ២០២៦) ចុងសប្ដាហ៍កន្លងមក បានពិន័យក្រុមហ៊ុនអាកាសចរណ៍ IndiGo ចំនួន ២,៤៥លានដុល្លារអាមេរិក ដោយបានចេញការព្រមានដល់នាយកប្រតិបត្តិជាន់ខ្ពស់ និងបានបង្គាប់បញ្ជាឲ្យក្រុមហ៊ុននេះដកប្រធានផ្នែកគ្រប់គ្រងប្រតិបត្តិការរបស់ខ្លួន ចេញពីតួនាទី បន្ទាប់ពីមានការលុបចោលជើងហោះហើរទ្រង់ទ្រាយធំកាលពីខែមុន។

គួរបញ្ជាក់ថា ក្រុមហ៊ុនអាកាសចរណ៍ធំជាងគេរបស់ប្រទេសឥណ្ឌាមួយនេះ បានលុបចោលជើងហោះហើរប្រហែល ៤.៥០០ជើង ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ដំបូងនៃខែធ្នូឆ្នាំមុន ដែលធ្វើឲ្យអ្នកដំណើររាប់ម៉ឺននាក់ទូទាំងប្រទេសជាប់នៅក្នុងអាកាសយានដ្ឋាន និងបានបង្ហាញឲ្យឃើញពីក្ដីបារម្ភ អំពីការប្រកួតប្រជែងមានកម្រិត នៅក្នុងទីផ្សារអាកាសចរណ៍ដែលមានភាពរីកចម្រើនលឿនបំផុតរបស់ពិភពលោក។

ក្រុមហ៊ុនអាកាសចរណ៍នេះបានទទួលស្គាល់ថា ការរៀបចំបញ្ជីឈ្មោះអ្នកបើកយន្តហោះមិនល្អ គឺជាមូលហេតុចម្បងនាំឲ្យមានការរំខាន។ យោងតាមសេចក្តីថ្លែងការណ៍របស់អាជ្ញាធរ បានឲ្យដឹងថា ការស៊ើបអង្កេតដោយអគ្គនាយកដ្ឋានអាកាសចរណ៍ស៊ីវិល (DGCA) បានរកឃើញចំណុចខ្វះខាតជាច្រើន នៅក្នុងក្រុមហ៊ុនអាកាសចរណ៍នេះ បន្ទាប់ពីច្បាប់សម្រាក និងកាតព្វកិច្ចរបស់អ្នកបើកយន្តហោះកាន់តែតឹងរ៉ឹង បានចូលជាធរមានកាលពីឆ្នាំមុន។

ប្រភពពីរដ្ឋាភិបាល បានឲ្យដឹងថា ការពិន័យនេះ គឺជាចំនួនច្រើនបំផុតដែលអាជ្ញាធរបានដាក់ រហូតមកដល់ពេលនេះ ទោះបីជាវាមានត្រឹមតែ ០,៣១ភាគរយនៃប្រាក់ចំណេញប្រចាំឆ្នាំរបស់ក្រុមហ៊ុនអាកាសចរណ៍ IndiGo សម្រាប់ឆ្នាំសារពើពន្ធ ២០២៤-២០២៥ ក៏ដោយ។

ក្រុមហ៊ុនអាកាសចរណ៍ IndiGo បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រុមប្រឹក្សាភិបាល «យល់ដឹងយ៉ាងពេញលេញនូវបទបញ្ជារនេះ ហើយនឹងចាត់វិធានការដ៏សមស្របប្រកបដោយការគិតគូរ និងទាន់ពេលវេលា»៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        72
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        116
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        106

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ

2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm