អតីតនាយករដ្ឋមន្ត្រីអង់គ្លេស ដកខ្លួនពីថ្លៃសេវាក្រុមប្រឹក្សាសន្តិភាព ១ពាន់លានដុល្លាររបស់លោក Trump

2026/01/20 12:06:31 am        72

អតីតនាយករដ្ឋមន្ត្រីអង់គ្លេស លោក Tony Blair ដែលត្រូវបានតែងតាំងជាសមាជិកក្រុមប្រឹក្សាភិបាលនៃក្រុមប្រឹក្សាសន្តិភាពរបស់លោក Donald Trump បានដកខ្លួនចេញពីការទាមទាររបស់ប្រធានាធិបតី ដែលតម្រូវឲ្យប្រទេសនានាបង់ប្រាក់ ១ពាន់លានដុល្លារ ដើម្បីទទួលបានភាពជាសមាជិកអចិន្ត្រៃយ៍។

លោក Blair បានបដិសេធមិនគាំទ្រសំណើឲ្យមានមូលនិធិនេះ ដែលជាផ្នែកមួយនៃសេចក្តីព្រាងធម្មនុញ្ញ សម្រាប់អង្គការដែលទើបកើតថ្មី ជាសញ្ញាបង្ហាញឲ្យឃើញទៀតថា សេចក្ដីលម្អិតនៃក្រុមប្រឹក្សាសន្តិភាព កំពុងបង្កឲ្យមានការប្រឆាំងពីសម្ព័ន្ធមិត្ត និងដៃគូអាមេរិក ជុំវិញគម្រោងរបស់លោក Trump។

កាលពីថ្ងៃអាទិត្យ (ទី១៨ ខែមករា ឆ្នាំ២០២៦) អ្នកនាំពាក្យរបស់លោក Blair បាននិយាយថា លោកមិនពាក់ព័ន្ធនឹងការកំណត់សមាជិកភាពរបស់ក្រុមប្រឹក្សាភិបាលនេះទេ ដែលបង្ហាញថា លោកនឹងមិនគាំទ្រជាសាធារណៈ ចំពោះសំណើនេះឡើយ។ អ្នកនាំពាក្យរូបនេះ បានបន្ថែមថា បញ្ហា ពាក់ព័ន្ធនឹងថ្លៃសេវា ១ពាន់លានដុល្លារនេះ គួរតែត្រូវបានសួរទៅកាន់រដ្ឋបាលរបស់លោក Trump ដោយផ្ទាល់។

បើយោងតាមបុគ្គលដែលដឹងពីបញ្ហានេះ បានឲ្យដឹងថា ប្រទេសមួយចំនួន ទំនងជានឹងបដិសេធមិនចូលរួមក្រុមប្រឹក្សាភិបាលនេះទេ ដោយសារតែលក្ខខណ្ឌរបស់លោក Trump។ ពួកគេបានបន្ថែមថា អ្នកផ្សេងទៀតអាចយល់ព្រមជាគោលការណ៍ ក្នុងការចូលរួមក្រុមប្រឹក្សាសន្តិភាពនេះ ប៉ុន្តែបដិសេធមិនបង់ថ្លៃ សម្រាប់សមាជិកភាពអចិន្ត្រៃយ៍នោះឡើយ។ បុគ្គលទាំងនោះ បានសង្កត់ធ្ងន់ថា បន្ទាប់មក ពួកគេនឹងស្វែងរកការចរចាដកចេញ ឬចាកចេញពីក្រុមប្រឹក្សា ប្រសិនបើលោក Trump ទទូចពីគំនិតនេះ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        6
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        54
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        44

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm