ប្រធានាធិបតីដែលមានសិទ្ធិអំណាចរបស់ប្រទេសវ៉េណេស៊ុយអេឡា លោកស្រី Delcy Rodriguez បានបញ្ជាក់ពីផែនការ ដើម្បីអភិវឌ្ឍន៍ឧស្សាហកម្មប្រេង និងឧស្ម័នរបស់ប្រទេសបន្ថែមទៀត ដោយអំពាវនាវឲ្យ មានឯកភាពជាតិ។
លោកស្រី Rodriguez បានសរសេរនៅលើបណ្តាញ Telegram របស់ខ្លួន កាលពីថ្ងៃអាទិត្យថា៖«យើងនឹងពង្រឹងឧស្សាហកម្មប្រេង និងឧស្ម័ន ខណៈពេលដែលគ្រប់គ្រង និងអភិរក្សទុនបម្រុងរូបិយប័ណ្ណបរទេសរបស់យើង ដោយមានការទទួលខុសត្រូវ»។ លោកស្រីបានសង្កត់ធ្ងន់លើតម្រូវការក្នុងការ «ជំរុញផលិតកម្មក្នុងស្រុកយ៉ាងសកម្ម» និងប្រើប្រាស់ការនាំចូលដោយសមហេតុផល ដើម្បីគាំទ្រដល់កំណើនសេដ្ឋកិច្ច។

លោកស្រី Rodriguez បាននិយាយថា៖«ដំណាក់កាលនេះ តម្រូវឲ្យមានសាមគ្គីភាព និងភាពអស្ចារ្យពីយើងទាំងអស់គ្នា ជាប្រជាជាតិមួយ»។ លោកស្រីបានកត់សម្គាល់ថា ប្រទេសវ៉េណេស៊ុយអេឡាមានធនធានចាំបាច់ទាំងអស់ ដើម្បីធានាបាននូវសុខុមាលភាពរបស់ប្រជាជនរបស់ខ្លួន៕
