ប្រតិភូគណៈកម្មកាទី៣ នៃរដ្ឋសភា ចុះស្វែងយល់ពីវឌ្ឍនភាពការងារនៅខេត្តកំពង់ស្ពឺ

2022/03/10 08:31:25 pm        566

កំពង់ស្ពឺ៖ ប្រតិភូគណៈកម្មការផែនការវិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក នៃរដ្ឋសភា ដឹកនាំដោយ ឯកឧត្តម ឡូយ សុផាត ប្រធានគណៈកម្មការ កាលពីថ្ងៃទី៩ ខែមីនា ម្សិលមិញនេះ បានប្រជុំពិភាក្សាការងារជាមួយ អាជ្ញាធរខេត្តកំពង់ស្ពឺ ដើម្បីឈ្វេងយល់ពីវឌ្ឍនភាពការងារនៅក្នុងខេត្តនេះ ដែលទាក់ទងនឹងគណៈកម្មការផែនការ ។

ឯកឧត្តម ឡូយ សុផាត បានថ្លែងថា គោលបំណងបេសកកម្មរបស់គណៈកម្មការរដ្ឋសភា មកកាន់ខេត្តកំពង់ស្ពឺ នាពេលនេះ ដើម្បីសិក្សាស្វែងយល់ពីវឌ្ឍនភាពការងារ លើវិស័យ​ទទួលខុស​ត្រូវ​របស់គណៈកម្មការ​ និងប្រមូលព័ត៌មាន​អំពី​ប្រសិទ្ធភាព​នៃ​ការ​អនុវត្តន៍ច្បាប់​របស់ខេត្ត ក៏ដូចជា​បញ្ហាប្រឈមដែលខេត្តបានជួបប្រទះនាពេលកន្លងមក ដើម្បីរួមគ្នារកដំណោះស្រាយ​ឲ្យបាន​ទាន់ពេល​វេលា ពិសេសទាក់ទង នឹងផលប៉ះពាល់ដែលបណ្តាលមកពីជំងឺ​កូវីដ-១៩ ទៅលើ​វិស័យនីមួយៗ។

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ​ លើកលើកឡើងជូន​ប្រតិភូគណៈកម្មការថា បច្ចុប្បន្ន​អាជ្ញាធរខេត្ត​បានខិតខំធ្វើឱ្យសេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋត្រូវ​បាន​លើក​កម្ពស់​តាមរយៈការអភិវឌ្ឍ​វិស័យសំខាន់ៗ​ដូចជា​វិស័យកសិកម្ម ​វិស័យ​ធនធានទឹក ការស្ថាបនា​ប្រព័ន្ធ​ធារាសាស្ត្រ ដែលជំរុញ​ផលិតកម្មក​សិកម្មទទួល​បាន​ផល​ជា​អតិបរមា ​និង​មាន​បង្កើតការងារ​ជូន​ប្រជាពលរដ្ឋ តាមរយៈការវិនិយោគលើវិស័យ​វាយនភណ្ឌ ដែល​បានធ្វើឱ្យអត្រា​នៃ​ភាពក្រីក្រ​ថយ​ចុះគួរឱ្យកត់សំគាល់។

ឯកឧត្តម បន្តថា ទោះបីស្ថិតក្នុងការលំបាកនៃវិបត្តិជំងឺកូវីដ-១៩​ ក៏ដោយ​ក្រោមការដឹកនាំ​ដ៏ឈ្លាវៃ និង​ប៉ិន​ប្រសប់​របស់សម្តេចតេជោ ​បានធ្វើការប្រយុទ្ធប្រឆាំងយ៉ាង​សកម្មជា​មួយជំងឺកូវីដ-១៩ តាមរយៈការអនុវត្តយុទ្ធសាស្ត្រ បីសំខាន់ ​ទប់ស្កាត់ ព្យាបាល​ និងចាក់វាក់សាំង ជាពិសេស​អនុវត្តន៍នូវគោលនយោបាយរក្សាលំនឹងជីវភាពប្រជាជន ​និងធុរកិច្ច​នៅគ្រប់វិស័យ។

ក្រោយពីបានស្តាប់នូវការរាយការណ៍របស់ឯកឧត្តម​ គណៈអភិបាលខេត្ត ឯកឧត្តម ទ្បូយ សូផាត បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់អាជ្ញាធរ​ខេត្តក្នុងការជួយសម្រួលរាល់​ការ​លំបាក​របស់បងប្អូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន ជាពិសេសខិតខំធ្វើការទាក់ទាញ​នូវអ្នកវិយោគ​អោយ​មកបណ្តាក់ទុន​នៅក្នុងខេត្តកំពង់ស្ពឺ ឱ្យកាន់តែច្រើនថែមទៀត ​ដើម្បីបង្កើន​ការងារជូនបងប្អូន​ប្រជាពលរដ្ឋ ក្នុងការកាត់បន្ថយការលំបាករបស់ពួកគាត់ផងដែរ៕


អត្ថបទដែលទាក់ទង

គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់
2026/07/25 05:54:48 pm        350
ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm        374
កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈសម្រាប់និស្សិតសាកលវិទ្យាល័យរបស់អង្គភាពអ្នកនាំពាក្យ​រាជរដ្ឋាភិបាល រកឃើញអ្នកទទួលបានជ័យលាភីហើយ
2026/07/25 05:20:14 pm        472

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm