រុស្ស៊ី៖ លោក Putin បានទទួលការអញ្ជើញឲ្យចូលរួម «ក្រុមប្រឹក្សាសន្តិភាព» របស់លោក Trump

2026/01/20 01:56:57 am        79

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយនៅថ្ងៃចន្ទ (ទី១៩ ខែមករា ឆ្នាំ២០២៦) នេះថា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ត្រូវបានអញ្ជើញឲ្យចូលរួមក្នុង «ក្រុមប្រឹក្សាសន្តិភាព» ជាស្ថាប័នអន្តរជាតិថ្មីមួយដែលមានគោលបំណងដោះស្រាយជម្លោះនានា ដោយចាប់ផ្តើមពីស្ថានភាព នៅតំបន់ហ្កាហ្សា។

អំឡុងពេលនិយាយនៅឯសន្និសីទសារព័ត៌មានមួយ ក្នុងទីក្រុងមូស្គូ លោក Peskov បានប្រាប់ថា រុស្ស៊ីកំពុងសិក្សាពីសំណើនេះ។ លោកបានបញ្ជាក់ថា៖ «មែនហើយ ពិតណាស់ តាមរយៈបណ្តាញការទូត លោកប្រធានាធិបតី Putin ក៏បានទទួលផងដែរនូវការអញ្ជើញឲ្យចូលរួមក្រុមប្រឹក្សាសន្តិភាពនេះ។ នៅពេលនេះ យើងកំពុងពិនិត្យមើលសេចក្ដីលម្អិតទាំងអស់នៃសំណើនេះ ដោយរួមទាំងក្ដីសង្ឃឹមមានទំនាក់ទំនងជាមួយភាគីអាមេរិក ដើម្បីបញ្ជាក់ឲ្យកាន់តែច្បាស់គ្រប់យ៉ាង»។

គួរបញ្ជាក់ថា សេតវិមានបានប្រកាសពីការបង្កើតក្រុមប្រឹក្សាសន្តិភាពក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃសុក្រចុងសប្ដាហ៍កន្លងមក ដោយពិពណ៌នាវាថា ជាកិច្ចប្រឹងប្រែង ដែលមានបំណង «ដើរតួនាទីយ៉ាងសំខាន់ ក្នុងការបំពេញ» ផែនការ ២០ចំណុច របស់លោកប្រធានាធិបតី Trump ដើម្បីបញ្ចប់ជាអចិន្ត្រៃយ៍នូវសង្គ្រាមរបស់អ៊ីស្រាអែល និងកសាងតំបន់នោះឡើងវិញ ក៏ដូចជា «ផ្តល់ការត្រួតពិនិត្យជាយុទ្ធសាស្ត្រ ការកៀរគរធនធានអន្តរជាតិ និងធានាការទទួលខុសត្រូវ ខណៈដែលតំបន់ហ្កាហ្សា កំពុងចេញពីជម្លោះ ឆ្ពោះទៅសន្តិភាព និងការអភិវឌ្ឍ»។

សហរដ្ឋអាមេរិកក៏បានបង្កើតផងដែរនូវគណៈកម្មាធិការជាតិ សម្រាប់រដ្ឋបាលហ្កាហ្សា (NCAG) ដើម្បីអនុវត្តដំណាក់កាលទី២ នៃផែនការគ្រប់ជ្រុងជ្រោយរបស់លោក Trump ដើម្បីបញ្ចប់ជម្លោះ នៅតំបន់ហ្កាហ្សា រួមជាមួយនឹងក្រុមប្រឹក្សាភិបាលប្រតិបត្តិស្ថាបនិក និងក្រុមប្រឹក្សាភិបាលប្រតិបត្តិហ្កាហ្សា ជាការគាំទ្រដល់ NCAG៕

អត្ថបទដែលទាក់ទង

ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        1
ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        8
រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm        18

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO

2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm