UN៖ វិបត្តិមនុស្សធម៌ នៅយេម៉ែន នឹងកាន់តែអាក្រក់ទៅៗក្នុងឆ្នាំ២០២៦ ព្រោះតែការកាត់បន្ថយមូលនិធិ

2026/01/20 03:01:58 am        62


អង្គការសហប្រជាជាតិ (UN) បានព្រមាននៅថ្ងៃចន្ទ (ទី១៩ ខែមករា ឆ្នាំ២០២៦) នេះថា ស្ថានភាពមនុស្សធម៌ នៅក្នុងប្រទេសយេម៉ែន កំពុងកាន់តែអាក្រក់ទៅៗ ហើយដំណើរការដ៏ល្អដែលសម្រេចបាន ក្នុងការដោះស្រាយបញ្ហាកង្វះអាហារូបត្ថម្ភ និងសុខភាព នឹងប្រែទៅជាបាត់បង់វិញ ដោយសារតែការកាត់បន្ថយមូលនិធិ។

លោក Julien Harneis អ្នកសម្របសម្រួលផ្នែកមនុស្សធម៌ និងជាតំណាងអង្គការសហប្រជាជាតិប្រចាំប្រទេសយេម៉ែន បានប្រាប់អ្នកសារព័ត៌មាននៅទីក្រុងហ្សឺណែវ ប្រទេសស្វីសថា៖ «បរិបទនេះគឺគួរឲ្យព្រួយបារម្ភខ្លាំងណាស់។ យើងរំពឹងថា អ្វីៗនឹងកាន់តែអាក្រក់ទៅៗ នៅឆ្នាំ២០២៦ នេះ»។

យោងតាម UN បានឲ្យដឹងថា មនុស្សប្រមាណជា ២១លាននាក់ នឹងត្រូវការជំនួយមនុស្សធម៌នៅឆ្នាំនេះ ដែលកើនឡើងពីចំនួន ១៩,៥លាននាក់ កាលពីឆ្នាំមុន។ ហើយលោក Harneis បានបញ្ជាក់ថា ស្ថានភាពនេះកាន់តែធ្ងន់ធ្ងរឡើងៗ ដោយសារការដួលរលំសេដ្ឋកិច្ច និងការរំខានដល់សេវាកម្មសំខាន់ៗ ក្នុងនោះរួមទាំងសុខភាព និងការអប់រំ ហើយនិងភាពមិនប្រាកដប្រជាផ្នែកនយោបាយ។

លោក Herneis បានបន្ថែមថា មូលនិធិដែលយេម៉ែនទទួលបានពីប្រទេសលោកខាងលិចតាមទម្លាប់ ឥឡូវនេះ កំពុងត្រូវបានកាត់បន្ថយ ដោយបានចង្អុលបង្ហាញពីក្តីសង្ឃឹមទទួលបានជំនួយបន្ថែមទៀតពីប្រទេសឈូងសមុទ្រ។

សហរដ្ឋអាមេរិកបានកាត់បន្ថយការចំណាយលើជំនួយរបស់ខ្លួន នៅឆ្នាំនេះ ហើយប្រទេសផ្តល់ជំនួយឈានមុខគេរបស់លោកខាងលិច ក៏បានកាត់បន្ថយការផ្ដល់មូលនិធិផងដែរ ខណៈដែលប្រទេសទាំងនោះបានងាកទៅបង្កើនការចំណាយលើផ្នែកការពារជាតិវិញ ដែលបង្កឲ្យមានវិបត្តិហិរញ្ញវត្ថុ សម្រាប់ UN។ យេម៉ែនគឺជាកន្លែងដ៏សំខាន់នៃប្រតិបត្តិការមនុស្សធម៌ដ៏ធំបំផុតមួយរបស់ពិភពលោក អំឡុងសង្គ្រាមស៊ីវិលមួយទសវត្សរ៍ ដែលបានរំខានដល់ការផ្គត់ផ្គង់ស្បៀងអាហារ៕

អត្ថបទដែលទាក់ទង

លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm        40
លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm        45
លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm        42

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី

2026/07/24 04:12:46 pm
​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ
2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm
​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm
​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm