ព្យុះថ្មីវាយប្រហារតំបន់ហ្កាហ្សា នឹងបង្កទុក្ខទោសបន្ថែមទៀតដល់ពលរដ្ឋជម្លៀសខ្លួនរាប់ម៉ឺននាក់

2026/01/20 03:39:31 am        47

ព្យុះថ្មីត្រូវបានគេព្យាករថាវាយប្រហារតំបន់ហ្កាហ្សា នឹងបង្កទុក្ខទោសបន្ថែមទៀតដល់ជនប៉ាឡេស្ទីនរាប់ម៉ឹននាក់ ដែលកំពុងរស់នៅក្នុងសំពត់តង់បណ្តោះអាសន្ន ក្នុងជំរំជម្លៀសខ្លួនដែលមិនស័ក្តិសមទប់ទល់ជាមួយស្ថានភាពអាកាសធាតុរដូវរងាដ៏អាក្រក់នេះ ។

សង្រ្គាមប្រល័យពូជសាសន៍រយៈពេលជាង ២ឆ្នាំរបស់អ៊ីស្រាអែល បានបង្ខំឲ្យពលរដ្ឋស្ទើទាំងស្រុង ២លាននាក់ ក្នុងតំបន់ហ្កាហ្សា ចាកចេញពីលំនៅដ្ឋានរបស់ពួកគេ ដើម្បីមករស់នៅដូចសត្វធាតុ ក្នុងជម្រកបណ្តោះអាសន្ន ។

កាលពីសប្តាហ៍មុន ការិយាល័យសារព័ត៌មានរដ្ឋាភិបាលហ្កាហ្សា រាយការណ៍ថា សំពត់តង់ចំនួន ១២៧.០០០ ក្នុងចំណោមសំពត់តង់ចំនួន ១៣៥.០០០ នៅជំរំជម្លៀសខ្លួន លែងអាចប្រើប្រាស់បានទៀតហើយ ដោយសារអាកាសធាតុអាក្រក់ ។

លោក Tareq Abu Azzoum គឺជាអ្នកឆ្លើយឆ្លងព័ត៌មានរបស់កាសែត Al Jazeera បានរាយការណ៍ពីតំបន់ហ្កាហ្សានៅថ្ងៃចន្ទនេះថា ការពិតជាក់ស្តែងរៀបរាប់ពីរឿងរ៉ាវឈឺចាប់មិនអាចកាត់ថ្លៃបាន ។

លោកបន្តថា គ្រួសារជម្លៀសខ្លួនរាប់ម៉ឺននាក់ កំពុងរស់នៅក្នុងសំពត់តង់រហែកប្រក់មេឃ ធ្វើឲ្យពួកគេពិបាកស៊ូទ្រាំ នឹងស្ថានភាពអាកាសធាតុត្រជាក់ និងភ្លៀងធ្លាក់ ។

លោក Abu Azzoum បញ្ជាក់ទៀតថា ការឈឺចាប់បណ្តាលមកដោយផ្ទាល់ពីការរឹតត្បិតរបស់អ៊ីស្រាអែល ពេលដែលពួកគេមិនអនុញ្ញាតឲ្យចូលអង្គភាពសង់ផ្ទះចល័ត និងសម្ភារៈសាងសង់ដែលចាំបាច់សម្រាប់ការការពាររដូវរងា ក៏ដូចជាជំនួយមនុស្សធម៌ ។

ក្រោមបទឈប់បាញ់គាំទ្រដោយសហរដ្ឋអាមេរិក ដែលបានចូលជាធរមានកាលពីថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០២៥ ដែលអ៊ីស្រាអែលបំពានរាប់ភ្លេចនោះ ការចែកចាយជំនួយមូលដ្ឋាន ត្រូវតែបង្កើន ក្នុងនោះរថយន្តដឹកជំនួយយ៉ាងហោច ៦០០គ្រឿង ត្រូវអនុញ្ញាតឲ្យចូលក្នុងតំបន់ហ្កាហ្សា ដើម្បីបំពេញតម្រូវការរាល់ថ្ងៃរបស់ជនប៉ាឡេស្ទីននៅទីនោះ ៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        76
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        62
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        57

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm