ប្រមុខសិទ្ធិមនុស្ស UN៖ អំពើហិង្សាផ្លូវភេទក្នុងសង្រ្គាមស៊ូដង់ មានលក្ខណៈជាសកល និងជាប្រព័ន្ធ

2026/01/20 04:25:24 am        37

ប្រមុខសិទ្ធិមនុស្សអង្គការសហប្រជាជាតិ(UN)លោក Volker Turk និយាយថា លោកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងពេលឮការរៀបរាប់ដោយផ្ទាល់អំពីអំពើហិង្សាផ្លូវភេទមកលើស្រ្តីនៅក្នុងប្រទេសស៊ូដង់ បន្ទាប់ពីរូបលោកធ្វើដំណើរទៅកាន់ជំរំមួយកន្លែងរបស់មនុស្សភៀសខ្លួន នៅក្នុងប្រទេសមួយនេះ ។ លោកថា អំពើហិង្សាផ្លូវភេទក្នុងសង្រ្គាមស៊ូដង់ មានលក្ខណៈជាសកល និងជាប្រព័ន្ធ ។

ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅទីក្រុង Nairobi ប្រទេសកេនយ៉ា ក្រោយដំណើរទស្សនកិច្ចរយៈពេល ៥ថ្ងៃទៅកាន់ប្រទេសស៊ូដង់ លោក Turk និយាយថា ជម្លោះនៅក្នុងប្រទេសស៊ូដង់ បានធ្វើឲ្យប៉ះពាល់ដល់អ្នករាល់គ្នា ហើយសង្រ្គាមមួយនេះ គឺជាទីរហោស្ថានមិនអាចកាត់យល់បាន ។

លោកថា ប្រជាជនបានស៊ូទ្រាំនឹងភាពភ័យរន្ធត់ និងស្ថានភាពដ៏លំបាក ក្នុងសង្រ្គាមដ៏គួរឲ្យស្អប់ខ្ពើមនេះ ហើយមូលនិធិដែលត្រូវប្រើប្រាស់ ដើម្បីកាត់បន្ថយទុក្ខវេទនារបស់ប្រជាជន បែរជាត្រូវបានចំណាយទៅលើអាវុធទំនើបៗទៅវិញ ជាពិសេសយានដ្រូន។

លោក Turk បានបន្តថា បន្ថែមពីលើវិបត្តិអត់ឃ្លាន និងការផ្លាស់ទីលំនៅដ៏ធំបំផុតរបស់ពិភពលោក ប្រទេសស៊ូដង់ ក៏កំពុងប្រឈមនឹងការកើនឡើងនូវយោធាភាវូបនីយកម្មនៅក្នុងសង្គម រួមទាំងតាមរយៈការបំពាក់អាវុធដល់ជនស៊ីវិល និងការជ្រើសរើស និងការប្រើប្រាស់កុមារ ។

ចាប់តាំងពីខែមេសា ឆ្នាំ ២០២៣ ប្រទេសស៊ូដង់ត្រូវបានវាយប្រហារដោយជម្លោះរវាងកងទ័ពស៊ូដង់ និងកងកម្លាំងគាំទ្ររហ័ស (RSF) ដែលបណ្តាលឲ្យមនុស្សរាប់ម៉ឺននាក់ស្លាប់ និងប្រហែល ១១លាននាក់ ត្រូវបានផ្លាស់ទីលំនៅ ។

យោងតាមការអះអាងរបស់ UN បានឲ្យដឹងថា មនុស្សជាង ២១លាននាក់ កំពុងជួបប្រទះនឹងអសន្តិសុខស្បៀងដ៏ធ្ងន់ធ្ងរ ហើយ ២ភាគ ៣នៃប្រជាជនស៊ូដង់ កំពុងត្រូវការជំនួយមនុស្សធម៌ជាបន្ទាន់ ៕

អត្ថបទដែលទាក់ទង

អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm        18
ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        37
ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        36

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ

2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm