ប្រទេសឈីលី ប្រកាសអាសន្នចំហេះព្រៃ ខណៈតួលេខអ្នកស្លាប់និងអ្នកជម្លៀស បន្តកើនឡើង

2026/01/20 04:27:11 pm        148

ក្រុមពន្លត់អគ្គិភ័យក្នុងប្រទេសឈីលី កំពុងបន្តទប់ស្កាត់ចំហេះព្រៃដែលកាន់តែធ្ងន់ធ្ងរឡើងកាលពីថ្ងៃចន្ទ (១៩ មករា) ដោយសម្លាប់មនុស្សយ៉ាងហោចណាស់ ១៩នាក់ហើយ និងបង្ខំឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីផ្ទះសម្បែងរបស់ពួកគេ ខណៈអណ្ដាតភ្លើងបានលេបត្របាក់ផ្ទៃដីរាប់ម៉ឺនហិកតានៅភាគកណ្តាល និងភាគខាងត្បូងនៃប្រទេស។

មនុស្សជាង ៥០.០០០នាក់ ត្រូវបានជម្លៀសចេញពីតំបន់ Ñuble និង Biobío ដែលរងផលប៉ះពាល់ ចម្ងាយប្រហែល ៥០០គីឡូម៉ែត្រ ភាគខាងត្បូងនៃរដ្ឋធានីសាន់ត្យាហ្គោ។ ប្រធានាធិបតីឈីលី លោក Gabriel Boric បានប្រកាសអាសន្នក្នុងតំបន់ទាំងនោះ និងព្រមានពីមហន្តរាយកាន់តែបំផ្លិចបំផ្លាញ។

យោងតាមសេវាជាតិសម្រាប់ការបង្ការគ្រោះមហន្តរាយឈីលី បានឱ្យដឹងថា ចំហេះចំនួន ១៥កន្លែង នៅតែសកម្មគិតត្រឹមថ្ងៃចន្ទ បន្ទាប់ពីអណ្ដាតភ្លើងបានចាប់ផ្តើមដំបូងកាលពីថ្ងៃអាទិត្យ ក្នុងប្រទេសអាមេរិកខាងត្បូងមួយនេះ។ ទីភ្នាក់ងារនេះបាននិយាយថា ចំហេះបានដុតបំផ្លាញផ្ទះសម្បែង យានយន្ត ហេដ្ឋារចនាសម្ព័ន្ធ និងព្រៃឈើអស់យ៉ាងច្រើន។

ក្រុមមន្ត្រីឈីលី បាននិយាយថា ផ្ទះសម្បែងលើសពី ៣០០ខ្នង ត្រូវបានបំផ្លាញដោយចំហេះ ខណៈលំនៅឋានជាង ១.១០០ខ្នង ផ្សេងទៀតរងការខូចខាត។ នគរបាលកំពុងស៊ើបអង្កេតមូលហេតុនៃចំហេះព្រៃនេះដែលរាលដាលជាបន្តបន្ទាប់ ខណៈលោកប្រធានាធិបតី Boric បាននិយាយថា ក្នុងអត្រា «៩៩% នៃករណីចំហេះព្រៃ» ក្នុងប្រទេសឈីលី គឺសុទ្ធតែបង្កឡើងដោយមនុស្ស៕

អត្ថបទដែលទាក់ទង

មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង
2026/07/24 08:07:56 pm        21
អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm        15
យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm        21

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង

2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm
​គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm