ព្យុះថ្មីនឹងវាយប្រហារតំបន់ហ្កាហ្សា ដែលបង្កើនទុក្ខវេទនាដល់ប្រជាជនភៀសខ្លួនរាប់ម៉ឺននាក់

2026/01/20 04:54:07 pm        126

ព្យុះថ្មីមួយត្រូវបានគេព្យាករណ៍ថានឹងវាយប្រហារតំបន់ហ្កាហ្សា ដែលបន្ថែមទុក្ខវេទនាដល់ប្រជាជនប៉ាឡេស្ទីនរាប់ម៉ឺននាក់កំពុងរស់នៅក្នុងតង់បណ្តោះអាសន្ននៅជំរំជនភៀសខ្លួន ដែលមិនស័ក្តិសមសម្រាប់ទប់ទល់នឹងអាកាសធាតុរដូវរងាដ៏ធ្ងន់ធ្ងររួចទៅហើយ។

សង្គ្រាមប្រល័យពូជសាសន៍ជាងពីរឆ្នាំរបស់អ៊ីស្រាអែលបានបង្ខំឱ្យប្រជាជនហ្កាហ្សាស្ទើរតែទាំងអស់ដែលមានចំនួនពីរលាននាក់ចាកចេញពីផ្ទះសម្បែងរបស់ពួកគេឱ្យរស់នៅក្នុងជម្រកបណ្តោះអាសន្នទាំងនេះ។

កាលពីសប្តាហ៍មុន ការិយាល័យប្រព័ន្ធផ្សព្វផ្សាយរដ្ឋាភិបាលហ្កាហ្សាបានរាយការណ៍ថា តង់ចំនួន ១២៧.០០០កន្លែង ក្នុងចំណោមតង់ចំនួន១៣៥.០០០កន្លែងនៅក្នុងជំរំជនភៀសខ្លួន មិនអាចប្រើប្រាស់បានដោយសារតែអាកាសធាតុត្រជាក់ខ្លាំងពេកនាពេលថ្មីៗនេះ។

លោក Tareq Abu Azzoum អ្នកឆ្លើយឆ្លងព័ត៌មានរបស់សារព័ត៌មាន Al Jazeera បានរាយការណ៍ពីទីក្រុងហ្កាហ្សាកាលពីថ្ងៃចន្ទ ១៩ មករា សប្ដាហ៍នេះ ថា ការពិតនៅលើដីប្រាប់ពីរឿងរ៉ាវដ៏ឈឺចាប់ និងអាប់អួរ សម្រាប់ប្រជាជនហ្កាហ្សា។

មនុស្សរាប់ម៉ឺនគ្រួសារដែលត្រូវបានបណ្តេញចេញពីផ្ទះសម្បែង នៅតែរស់នៅក្នុងតង់រហែក និងផ្ទះគ្មានដំបូល ដែលប្រឈមនឹងភ្លៀង ភាពត្រជាក់ និងយប់ដ៏ត្រជាក់៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        12
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        60
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        49

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm