គិតត្រឹមឆ្នាំ២០២៥ សមាជិក ប.ស.ស. កើនឡើងចំនួនជាង ៣,៥លាននាក់ ក្នុង​នោះបុគ្គល​ស្វ័យ​និយោជន៍​ជិត ៦០ម៉ឺននាក់

2026/01/20 06:48:13 pm        251

បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) បានឱ្យដឹងថា គិតត្រឹមបំណាច់ឆ្នាំ២០២៥ មាន​សមាជិក​សរុប​ចំនួន​ជាង ៣លាន ៥៣ម៉ឺននាក់ ស្រីចំនួនជិត ២លាននាក់។ ក្នុងនោះ បានផ្តល់ជូនបុគ្គល​ស្វ័យ​និយោជន៍(អ្នករកប្រាក់ចំណូលដោយខ្លួនឯង) ចំនួនសរុបជាង ៥៩ម៉ឺន ៦ពាន់នាក់។

ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង បេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យព័ត៌មាន ប៊ីធីវី ដឹងនៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦​នេះ​ថា​ គិតត្រឹមឆ្នាំ២០២៥ ក្នុងចំនួនសមាជិកសរុបចំនួនជាង ៣,៥លាននាក់នេះ ក្នុង​នោះ​បុគ្គល​ស្ថិត​ក្នុង​វិស័យ​សាធារណៈ​មានចំនួនជាង ៥២ម៉ឺននាក់, បុគ្គលស្ថិតក្រោមច្បាប់ស្តីពីកា​រ​ងារ​ចំនួន​ជាង​ ២,១លាននាក់ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. មានចំនួនជាង ២៦ម៉ឺននាក់។

ទាក់ទិនប័ណ្ណ ប.ស.ស. នេះដែរ ក្រុមវេជ្ជបណ្ឌិត នៃមន្ទីរពេទ្យ ហ្លួង ម៉ែ បានបញ្ជាក់ថា រហូត​មក​ដល់​បច្ចុប្បន្ន​នេះ ​ការផ្តល់សេវាសុខាភិបាលជូនដល់អ្នកជំងឺ គឺមិនមានការរើសអើងទេ រវាង​អ្នក​ជំងឺ​ដែល​បង់​ប្រាក់ ឬអ្នកប្រើប្រាស់សេវាប័ណ្ណ ប.ស.ស. និងអ្នកប្រើប្រាស់ប័ណ្ណសមធម៌ ពោលគឺ ទាំង​ការ​ពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺ គឺយកចិត្តទុកដាក់ដូចគ្នា។ ជាមួយនេះ ក្រុមវេជ្ជបណ្ឌិត បាន​អំពាវនាវដល់អ្នកដែលពុំទាន់មានប័ណ្ណ ប.ស.ស. សូមទៅស្នើសុំធ្វើប័ណ្ណនេះឱ្យបានគ្រប់ៗគ្នា ព្រោះ​មាន​ផល​ចំណេញច្រើនខាងផ្នែកសុខភាព។

បន្ថែមពីនេះ ក្រុមវេជ្ជបណ្ឌិត បានផ្តាំផ្ញើរទៀតថា ទោះបីជាមានប័ណ្ណ ប.ស.ស. នេះក៏ដោយ ក៏​កុំ​ភ្លេច​​ថែ​ទាំ​សុខភាពឱ្យជាប់ជាប្រចាំ ដូចជាការធ្វើលំហាត់ប្រាណជាប្រចាំ ពិសា​រ​អាហារ​ឱ្យ​បាន​ទៀង​ទាត់ ​និងការពិសារទឹកឱ្យបានច្រើនជាដើម។

ជុំវិញរឿងប័ណ្ណខាងលើនេះ ក្រុមប្រជាពលរដ្ឋដែលកំពុងទទួលសេវាផ្នែកថែទាំសុខភាព តាមរយៈ បណ្ណ ប.ស.ស. បានបង្ហាញអារម្មណ៍កក់ក្តៅ និងសប្បាយរីករាយ ដោយលើកឡើងថា ប័ណ្ណនេះ គឺ​ជា​អាយុជីវិតទី២របស់គាត់ ក្នុងការធានារ៉ាប់រងសុខភាព និងមិនគិតថ្លៃអ្វីទាំងអស់ នៅពេល​មាន​បញ្ហា​សុខភាព​។ ពួកគាត់ បាននិយាយទៀតថា ចាប់តាំងពីអាណត្តិទី១ រហូតដល់ទី៧នេះ ពិត​ជា​មាន​ការ​យកចិត្តទុកដាក់ និងគិតគូរជាខ្លាំងមកកាន់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានទាំងអស់ ដោយ​មិន​ប្រកាន់​ឋានៈ​ទាប ឬខ្ពស់នោះទេ។

បើតាម ឯកឧត្តមអគ្គនាយករង ប.ស.ស. រហូតមកដល់បច្ចុប្បន្ននេះ ការកើនឡើង នៃចំនួន​សមាជិក​ ប.ស.ស ជាបន្តបន្ទាប់ ដោយសារប្រជាពលរដ្ឋមានជំនឿទុកចិត្តមកលើសេវា ប.ស.ស និង​យល់​ដឹងពីអត្ថប្រយោជន៍ផ្សេងៗ ព្រោះថាមានប័ណ្ណ ប.ស.ស ជួយសម្រាល​បន្ទុក​ក្នុង​គ្រួសារ​បាន​យ៉ាង​ច្រើន​នៅពេលទៅពិគ្រោះ និងព្យាបាលជំងឺផ្សេងៗ នៅតាមមូលដ្ឋាន​សុខាភិបាល​ជា​ដៃ​គូ​ជា​មួយ ប.ស.ស ដោយសាររាល់ការចំណាយគឺជាបន្ទុករបស់ ប.ស.ស៕ អត្ថបទ៖ ឈិត បូរ៉ាវី 

អត្ថបទដែលទាក់ទង

តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am       
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        142
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        120

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា

2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am
​ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm