ប្រភព៖ ប្រេសិតរុស្ស៊ី នឹងទៅទីក្រុងដាវ៉ូស ដើម្បីជួបសមាជិកគណៈប្រតិភូអាមេរិក ជុំវិញបញ្ហាអ៊ុយក្រែន

2026/01/20 06:50:47 pm        84

ប្រភពដែលដឹងពីដំណើរទស្សនកិច្ចនេះបានប្រាប់សារព័ត៌មានរ៉យទ័រថា បេសកជនពិសេសរបស់លោកប្រធានាធិបតីរុស្ស៊ី Vladimir Putin គឺលោក Kirill Dmitriev នឹងទៅកាន់ទីក្រុងរមណីយដ្ឋានដាវ៉ូស (Davos) ប្រទេសស្វីស នៅសប្តាហ៍នេះ ហើយនឹងធ្វើកិច្ចប្រជុំជាមួយសមាជិកគណៈប្រតិភូសហរដ្ឋអាមេរិក ខាងក្រៅវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) ស្របពេលកិច្ចប្រឹងប្រែងសន្តិភាពនៅអ៊ុយក្រែន មានសន្ទុះ និងខណៈដែលសង្រ្គាមដ៏បង្ហូរឈាមជិតឈានដល់អាយុកាល ៤ឆ្នាំ។

អ្នកចរចាជាន់ខ្ពស់របស់អ៊ុយក្រែន លោក Rustem Umerov ក៏បាននិយាយកាលពីថ្ងៃអាទិត្យថា កិច្ចពិភាក្សាជាមួយក្រុមមន្ត្រីអាមេរិក លើដំណោះស្រាយនៃសង្គ្រាមជិត ៤ឆ្នាំជាមួយរុស្ស៊ី នឹងបន្តនៅវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) សប្តាហ៍នេះ។ លោកប្រធានាធិបតីអាមេរិក Donald Trump នឹងចូលរួមកិច្ចប្រជុំប្រចាំឆ្នាំដ៏សំខាន់មួយនេះដោយផ្ទាល់ ហើយលោកនឹងត្រូវអមដំណើរដោយគណៈប្រតិភូអាមេរិកដ៏ធំមួយក្រុម។

នៅខាងរុស្ស៊ីវិញ វិមានក្រឹមឡាំងនិយាយថា ខ្លួនកំពុងរៀបចំស្វាគមន៍លោក Steve Witkoff បេសកជនអាមេរិករបស់លោក Trump និងលោក Jared Kushner កូនប្រសាររបស់លោក Trump ទៅកាន់ទីក្រុងមូស្គូ សម្រាប់ការចរចាសន្តិភាពអ៊ុយក្រែន ប៉ុន្តែកាលបរិច្ឆេទមិនទាន់ត្រូវកំណត់នៅឡើយទេ។

ខណៈដែលសន្តិភាពជាក់ស្ដែងនៅតែស្រពេចស្រពិល កិច្ចប្រឹងប្រែងដើម្បីបញ្ចប់ជម្លោះហាក់កើនឡើងខ្លាំងចាប់តាំងពីចុងឆ្នាំ២០២៥ មក។ កាលពីថ្ងៃធ្នូកន្លងទៅ លោក Dmitriev បានទៅសហរដ្ឋអាមេរិក និងជួបពិភាក្សាអស់ ២ថ្ងៃជាមួយលោក Witkoff និងលោក Kushner។ ក្រោយមក លោក Witkoff និងលោក Kushner បានជួបពិភាក្សាជាមួយក្រុមមន្ត្រីមកពីអ៊ុយក្រែន និងអឺរ៉ុប។ នៅកម្រិតថ្នាក់ដឹកនាំ លោក Trump និងលោក Putin បានពិភាក្សាពីសង្គ្រាមអ៊ុយក្រែន ក្នុងអំឡុងកិច្ចសន្ទនាតាមទូរសព្ទមួយកាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំមុន ដែលត្រូវបានសេតវិមាន ពិពណ៌នាថា មានភាព "វិជ្ជមាន"៕

អត្ថបទដែលទាក់ទង

អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm        8
UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm        31
មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am        54

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ

2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm