អាមេរិកដែលពូកែទូន្មានគេកំពុងប្រឈមនឹងបញ្ហាសិទ្ធិមនុស្ស ស្តង់ដារពីរ​ និង​ការ​លាក់​ពុតត្បុត

2022/03/10 09:54:27 pm        2.8 K

ភ្នំពេញ៖ តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ​ បាននិយាយថា​ អាមេរិក ដែលពូកែទូន្មានគេ អំពីបញ្ហាសិទ្ធិមនុស្ស កំពុងប្រឈមជាប្រព័ន្ធក្នុងផ្នែកសិទ្ធិមនុស្ស រួមទាំងស្តង់ដារពីរ និងការលាក់ពុតត្បុត។

តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានា នៅហ្សឺណែវ លោក អាន សុខខឿន បានវាយបកទៅកាន់ប្រតិភូសហរដ្ឋអាមេរិកវិញ បន្ទាប់ពីពួកគេបាន​ចោទប្រកាន់​កម្ពុជា​ដដែលជាដដែល ​ទាក់ទងនឹងបញ្ហាសិទ្ធិមនុស្ស ខណៈសហរដ្ឋអាមេរិកខ្លួនឯង​កាល​ពីឆ្នាំ២០២១កន្លងទៅ បានចាប់មនុស្សជាង៧០០នាក់ ក្រោយពីពួកគេ​បញ្ចេញ​មតិ​ផ្ទុយ ហើយ​បាន​សម្រុកចូលវិមានរដ្ឋសភាអាមេរិក រួមទាំងអ្នកកាសែតចំនួន៥០ផងដែរនោះ។

នៅក្នុងសម័យប្រជុំលើកទី៤៩ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ​កាលពីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២២កន្លងទៅនេះ ​លោក អាន សុខឿន បានលើកឡើងដូច្នេះថា៖ «ការតស៊ូមតិដើម្បីសិទ្ធិមនុស្សចាំបាច់ត្រូវតែចាប់ផ្តើមពីប្រទេសខ្លួនឯងជាមុនសិន។ គួរឱ្យសោកស្តាយ ប្រទេសដែលពូកែទូន្មានគេនេះ បាននិងកំពុងជួបប្រទះជាច្រើនឆ្នាំមកហើយ នូវបញ្ហាប្រឈមជាប្រព័ន្ធក្នុងផ្នែកសិទ្ធិមនុស្ស រួមទាំងស្តង់ដារពីរ និងការលាក់ពុតត្បុត»។

លោក​បាន​បញ្ជាក់​បន្ថែម​ទៀតថា« នៅឆ្នាំ២០២១ មនុស្សជាង ៧០០នាក់ ដែលបានបញ្ចេញមតិផ្ទុយ នៅ​សហរដ្ឋអាមេរិក ​ត្រូវបានចាប់ខ្លួន​ និងចោទប្រកាន់ពីបទល្មើស ​បន្ទាប់ពី​បានសម្រុក​ចូល​វិមាន​សភា។

ក្នុងឆ្នាំដដែលនោះ ​អ្នកកាសែតជាង ៥០នាក់​ ត្រូវបានចាប់ខ្លួន ​និងឃុំខ្លួន នៅទូទាំង​សហរដ្ឋ​អាមេរិក។ គណនីប្រព័ន្ធផ្សព្វផ្សាយ ​សង្គមរបស់អតីតប្រធានាធិបតី​ ដែលមានទស្សនៈផ្ទុយ ក៏ត្រូវបានគេហាមឃាត់។ បញ្ជីនៃបញ្ហាសិទ្ធិមនុស្សនេះនៅមិនទាន់អស់នៅឡើយ»។

បើតាមតំណាងអចិន្រ្តៃយ៍របស់កម្ពុជារូបនេះ ​បានលើកឡើងទៀតថា ប្រការ​ដែល​សហរដ្ឋអាមេរិក​យកបញ្ហាសិទ្ធិមនុស្ស ​មកប្រើជាអាវុធវាយប្រហារ ​ដើម្បីបម្រើរបៀបវារៈនយោបាយ ត្រូវបាន​គណៈប្រតិភូជាច្រើន​នៅក្នុងក្រុមប្រឹក្សាសិទ្ធិមនុស្សដ៏ឧត្ដុង្គឧត្ដមនេះ ​បាន​ដឹងឮយ៉ាងច្បាស់។ ទន្ទឹមនឹងការអំពាវនាវឱ្យគណៈប្រតិភូខាងលើ ​ធ្វើការវាយតម្លៃព័ត៌មានឱ្យបានម៉ត់ចត់ និងមិន​ធ្វើ​នយោបាយូបនីកម្ម ​ហើយលោកសូមឆ្លៀតឱកាសនេះ លើកឡើងនូវការពិតមួយចំនួនអំពីកម្ពុជា​ដូចជា៖ ​ការថ្លែងថា គណបក្សប្រឆាំងគឺជាគោលដៅនៃការវាយប្រហារ គឺពុំត្រឹមត្រូវទាល់តែសោះ។ ការចូលរួមជាមួយគណបក្សនយោបាយ ​និងអង្គការសង្គមស៊ីវិលណាមួយ ​មិនមែនជាអាជ្ញាប័ណ្ណ ដើម្បីប្រព្រឹត្តល្មើសច្បាប់ដោយនិទណ្ឌភាពឡើយ។

បុគ្គលរងការចោទប្រកាន់ ​គឺផ្អែកលើមូលដ្ឋាននៃបទល្មើសដែលកំណត់ដោយច្បាប់ ពុំមែន​ដោយសារ​បុគ្គលនោះ​ជានរណានោះទេ។​ ឧទាហរណ៍ជាច្រើនបានបង្ហាញថា បុគ្គលគាំទ្របក្សកាន់​អំណាច ​ក្នុងករណីបំពានច្បាប់ក៏ត្រូវបានផ្តន្ទាទោស​ ដោយតុលាការដូចគ្នារបស់កម្ពុជា។

យើងខ្ញុំជំទាស់ចំពោះការចោទ​ប្រកាន់អំពីការ​បិទលំ​ហសង្គមស៊ីវិល។ តួលេខប្រាប់ពីការពិតបាន។ ប្រសិនសេរីភាពសង្គមស៊ីវិល​ត្រូវបានរឹតត្បិត ចុះហេតុអ្វីបានជាចំនួនអង្គការ​មិនមែន​រដ្ឋាភិបាល​ដែល​បានចុះបញ្ជី​ នៅតែបន្តកើនឡើងរហូតដល់ចំនួនជិត ​៦០០០ អង្គការ? ការពិតនោះគឺថា ការចោទប្រកាន់ខាងលើ ​កើតចេញ​ពីអង្គការមិនមែនរដ្ឋាភិបាលមួយក្តាប់តូច ដែលមាននិន្នាការធ្វើ​នយោបាយូបនីកម្មខ្លាំងក្លា​ និង​បាន​ទទួលថវិកា​គាំទ្រពីបរទេស​ ខំស្រែកទាមទារតម្លាភាព ក៏​ប៉ុន្តែ​អង្គការទាំងនោះបែរ​ជាបដិសេធមិនបង្ហាញនូវតម្លាភាពអំពីអង្គភាព ខ្លួនទៅវិញ។ ដើម្បីដោះស្រាយកង្វល់របស់អង្គការសង្គមស៊ីវិល​មួយចំនួននោះ​ ក្រុមការងាររាជរដ្ឋាភិបាល ទទួល​បន្ទុកការងារធ្វើវិសោធនកម្មច្បាប់ស្ដីពីសមាគម ​និងអង្គការមិនមែនរដ្ឋាភិបាល បានពិនិត្យរួចហើយ​លើមាត្រាចំនួន១១ ក្នុងចំណោម ១៤ មាត្រា ដែលអង្គការសង្គមស៊ីវិលបានស្នើសុំធ្វើវិសោធនកម្ម។ អង្គការសង្គមស៊ីវិលក៏ទទួលបានអត្ថប្រយោជន៍ពី ​វេទិកាពិគ្រោះយោបល់ ជាមួយរដ្ឋាភិបាល​ពីរដងក្នុងមួយឆ្នាំផងដែរ។ ​ដោយពេលវេលាមានកំណត់ យើងខ្ញុំសូមស្នើគណៈប្រតិភូ​សហរដ្ឋ​អាមេរិក​ស្វែងយល់ អំពីសេចក្តីថ្លែងការណ៍របស់យើងខ្ញុំ ​ដែលបានថ្លែងនៅមុននេះបន្តិច ទាក់ទង​នឹង​សំណួរនៃការប្រមូលផ្តុំដោយសន្តិវិធី និងសិទ្ធិធ្វើកូដកម្ម។

តាមរយៈកិច្ចប្រជុំនេះដែរលោក អាន សុខឿន តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ បានទទូចឱ្យគណៈប្រតិភូសហរដ្ឋអាមេរិក យកចិត្តទុកដាក់ចំពោះការអំពាវនាវរបស់លោក António Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ ដែលបានសង្កត់ធ្ងន់នាពេល​កន្លងមកថា​«សិទ្ធិមនុស្សមិនត្រូវប្រើជាអាវុធវាយប្រហារប្រទេសដទៃ​ ដោយស្តង់ដារពីរឡើយ» ប្រសិនបើយើង​ចង់​រក្សាបាននូវសុច្ចរិតភាព និងភាពជឿជាក់ខ្ពស់បំផុត ​របស់ក្រុមប្រឹក្សាសិទ្ធិមនុស្សនេះ។

យ៉ាងណាក៏ដោយ ​តំណាងអចិន្រ្តៃយ៍កម្ពុជារូបនេះ ​បានលើកឡើងផងដែរថា ​ការលើកតម្កើងសិទ្ធិ និងសេរីភាពទាំងអស់ ​គឺជាគោលដៅចុងក្រោយរបស់គ្រប់ប្រទេស​ទាំងអស់ ដែលប្រៀប​បានទៅ​នឹងការឡើងទៅកាន់កំពូលភ្នំ។

ដូចដែល លោក Antony Blinken រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក បានសង្កត់ធ្ងន់នាពេលថ្មីៗ​នេះថា ប្រទេសនីមួយៗមានសិទ្ធិជ្រើសរើសអនាគត និងមាគ៌ារបស់ខ្លួនយ៉ាងដូច្នេះដែរ៕

អត្ថបទ៖ បាន ចក់


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        253
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        129
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        160

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm