ឯកឧត្តម ប៉ែន បូណា៖ កម្ពុជា​មិន​ទទួល​ស្គាល់​នូវ​ការ​កែប្រែ​ខ្សែ​ព្រំដែន​ណា​មួយ​ដែល​កើត​ចេញ​ពី​ការ​ប្រើ​ប្រាស់​កម្លាំ​ងនោះឡើយ

2026/01/20 07:57:13 pm        367

ភ្នំពេញ៖ តាមរយៈសន្និសីទសារព័ត៌មាននៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦នេះ ឯកឧត្តម ប៉ែន បូណា ​រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បាន​បញ្ជាក់​ជា​ថ្មី​ថា កម្ពុជា​មិន​ទទួល​ស្គាល់​នូវ​ការ​កែ​ប្រែ​ខ្សែ​ព្រំដែន​ណា​មួយ​ដែល​កើត​ចេញ​ពី​ការ​ប្រើ​ប្រាស់​កម្លាំង​នោះ​ឡើយ ហើយនេះគឺជាជំហរការពារអធិបតេយ្យភាព និងបូរណភាព​ទឹកដី​ដែល​មិន​អាច​ធ្វើ​សម្បទានបានឡើយ។

អ្នកនាំពាក្យរាជរដ្ឋភិបាលបានឱ្យដឹងថា ទន្ទឹមនឹងការគិតគូរដោះស្រាយ និង​ស្តារ​ឡើង​វិញ​នូវ​ជីវភាព​ជន​ភៀសសឹ​ក ក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធដែលរងការខូចខាត រាជ​រដ្ឋាភិបាល​ក៏​កំពុង​ខិត​ខំ​យ៉ាង​ខ្លាំង​ផ្នែក​នយោបាយកា​រ​ទូត​ដើម្បី​ដោះស្រា​យ​បញ្ហាព្រំ​ដែន​ជាមួយ​ប្រទេស​ថៃដោ​យ​សន្តិវិធី​តាម​ស្មារតី​នៃសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក៏ដូចជាសេចក្តី​ថ្លែង​ការណ៍​រួម​ទី​ក្រុង​គូឡា​ឡំពួរ ចុះថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ រួមទាំងកិច្ចព្រម​ព្រៀង​ផ្សេង​ទៀត​ដែល​បាន​ធ្វើកា​ល​ពី​ពេល​កន្លងទៅ។ កម្ពុជាបន្ត​ការ​តវ៉ា​យ៉ាង​ខ្លាំង​ប្រឆាំង​រាល់​សកម្ម​ភាព​រំលោភ​បំពាន​របស់​យោធា​ថៃ​នៅ​តាម​ព្រំដែនក្នុង​អំឡុងពេលអនុវត្តបទឈប់បាញ់។

អ្នកនាំ​ពាក្យ​រាជរដ្ឋាភិបាលបញ្ជាក់ជាថ្មីថា កម្ពុជាប្រកាន់​ជំហរ​យ៉ាង​ម៉ឺង​ម៉ាត់​ក្នុង​ការ​ការ​ពារ​ខ្សែ​ព្រំដែន​អន្តរ​ជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយ​គោរព​គោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរព​អនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និង​កំណ​ត់​ហេតុ​បោះ​បង្គោល​ព្រំដែន​របស់​គណៈ​កម្មការ​បោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និង​ឯកសារ​ពាក់​ព័ន្ធ​នានា​ដែល​ភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។

«កម្ពុជា​មិន​ទទួល​ស្គាល់​នូវ​ការ​កែប្រែ​ខ្សែព្រំ​ដែន​ណាមួ​យ​ដែល​កើត​ចេញ​ពី​ការ​ប្រើ​ប្រាស់​កម្លាំង​នោះ​ឡើយ។ នេះគឺជាជំហរការពារអធិបតេយ្យភាព និងបូរណភាពទឹកដី​ដែល​មិន​អាច​ធ្វើ​សម្បទាន​បាន​»។ នេះបើតាមការបញ្ជាក់របស់ ឯកឧត្តម ប៉ែន បូណា។

បើតាម ឯកឧត្តម ប៉ែន បូណា គិតមកទល់ពេលនេះ មានពលរដ្ឋភៀសសឹកជាង៥សែន១ម៉ឺននាក់​ហើយ​ដែល​បានវិលត្រឡប់ទៅលំនៅឋានវិញហើយក្នុងចំណោមជនភៀសសឹកសរុបជាង ៦៤​ម៉ឺន​នាក់​។ ដូច្នេះ មានពលរដ្ឋភៀសសឹកជាង១៣ម៉ឺននាក់ទៀត ដែលកំពុង​បន្ត​ស្នាក់​នៅ​ក្នុង​មណ្ឌល​សុវត្ថិភាព​នៅ​ឡើយ ហើយអាជ្ញាធរកំពុង​សម្រប​សម្រួល​ដើម្បី​ឱ្យ​ពួក​គេ​វិល​ទៅកា​ន់​​ភូមិ​ឋាន​របស់​ខ្លួន​វិញ​ជាបន្តបន្ទាប់ក្រោមការយកចិត្តទុកដាក់ខ្ពស់ដល់ជីវភាព សុវត្ថិភាព និងសុខុមាល​ភាព​របស់​ពួក​គេ។ ចំណែកឯសាលារៀន មន្ទីរពេទ្យ មណ្ឌលសុខភាព និងស្ថាប័នផ្តល់សេវា​សាធារណៈ​ជា​ច្រើនក៏បានបើកដំណើរការឡើងវិញដែរ។

ចំណែកប្រជាពលរដ្ឋ​ភៀសសឹ​ក​ដែល​បាន​វិល​ត្រឡប់​ទៅ​កាន់​លំនៅឋា​ន​របស់​ខ្លួន​វិញ​ក៏​ត្រូវ​បាន​រាជ​រដ្ឋាភិបាល​ តាមរយៈអាជ្ញាធរមូលដ្ឋាន និងក្រុមការ​ងារ​ពាក់​ព័ន្ធ​យក​ចិត្ត​ទុក​ដាក់​ជួយ​ដោះ​ស្រាយ​រាល់​បញ្ហា​នានា​ដែលពួកគេជួបប្រទះ។ សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី បានបញ្ជាក់រួចហើយថា ចំពោះ​មុខនេះ រាជរដ្ឋាភិបាលផ្តោតការយកចិត្តទុកដាក់ជាពិសេសលើផលប៉ះពាល់លើផលដំណាំ លើ​ស្ថានភាពបំណុល និងការស្តារឡើងវិញជាបន្ទាន់នូវសេវាចាំបាច់ដូចជា សេវាទូរគមនាគមន៍ ទឹក​ និងភ្លើងអគ្គិសនីជាដើម ដើម្បីបម្រើសេចក្តីត្រូវការចាំបាច់របស់បងប្អូននៅក្នុងមូលដ្ឋាន។

ដើម្បី​បានព័ត៌មានជាមូលដ្ឋានជាក់លាក់ក្នុងការអន្តរាគមន៍ដោះស្រាយឱ្យមានប្រសិទ្ធភាព សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា​បាន​តែង​តាំងសមាសភាពក្រុមការងារចំពោះកិច្ចមួយកាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ ដែលមានភា​រ​កិច្ច​រៀប​ចំ​ និង​គ្រប់គ្រង​ការ​ស្តារ​ជីវភាព​ និង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ដែល​ខូច​ខាត​ដោយ​ការ​បាញ់​ផ្លោង និង​ទម្លាក់​គ្រាប់បែករបស់ទាហានថៃដោយបំពានចូលក្នុងដែនអធិបតេយ្យរបស់កម្ពុជា។ បច្ចុប្បន្ន ក្រុម​ការ​ងារ​ចំពោះ​កិច្ចនេះ​កំពុង​ចុះ​ពិនិត្យ​មើល​ស្ថាន​ភាព​ជាក់​ស្តែង​នៅ​តាម​បណ្តា​ខេត្ត​ជាប់​ព្រំដែន​ដែល​រង​ផលប៉ះពាល់ដើម្បីវាយតម្លៃអំពីការខូចខាតហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ក៏ដូចជាផល​ប៉ះ​ពាល់​លើជី​វភាពរបស់ប្រជាពលរដ្ឋដើម្បីរាជរដ្ឋាភិបាលចាត់វិធានការដោះស្រាយ៕

អត្ថបទដែលទាក់ទង

ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        14
អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        225
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        201

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង

2026/07/24 03:40:00 pm
​ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់
2026/07/24 03:37:41 pm
​មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២
2026/07/24 03:33:53 pm
​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm
​ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm