គ្រាប់បែកចង្កោម បន្តនៅមានរាយប៉ាយដោយសារការបាញ់ផ្លោងរបស់ភាគីថៃ

2026/01/20 08:30:02 pm        276

ក្រោយបទឈប់បាញ់ចូលជាធរមាន ក្រុមការងារជំនាញនៃអង្គភាពស៊ីម៉ាក់ បាន​ចុះ​បំពេញ​ការងារ​យ៉ាង​សកម្ម​ដើម្បី​ធានា​សុវត្ថិភាពជូនប្រជាពលរដ្ឋ ខណៈគ្រាប់បែកចង្កោម បន្តនៅ​មាន​រាយ​ប៉ាយ​ពេញ​ផ្ទៃ​ដី និងភូមិឋានស៊ីវិលរបស់ពលរដ្ឋដោយសារការបាញ់ផ្លោងរបស់ភាគីថៃ។ ការងាររបស់អង្គភាពស៊ីម៉ាក់ពេលនេះ មានទាំងការចុះអប់រំប្រជាពលរដ្ឋ ក៏ដូចជាការចុះរុករក និង​ការ​កម្ទេច​គ្រាប់មិនទាន់ផ្ទុះទាំងនោះ។

មន្ត្រី​ជំនាញ​ក្រុមការងារស៊ីម៉ាក់ កំពុងចុះបំពេញការងារយ៉ាងសកម្មក្នុងការអប់រំ រុករក និង​កម្ទេច​គ្រាប់​មីន គ្រាប់យុទ្ធ​ភ័ណ្ឌ​មិន​ទាន់​ផ្ទុះ​ទាំង​ឡាយ​ដែល​បន្សល់​ទុក​ដោយ​ការ​បាញ់​ផ្លោង​របស់​ភាគី​ថៃ។ ក្រុមការងារ បានបែងចែកការទទួលខុសត្រូវ ចុះអនុវត្តការងារ ទៅតាមទីតាំងខេត្ត តំបន់​រៀង​ៗ​ខ្លួនភ្លាមៗ ក្នុងគោលដៅរួមមួយគឺធានាសុវត្ថិភាពជូនប្រជាពលរដ្ឋ។ លោកឧត្តមសេនីយ៍ត្រី នេត រដ្ឋា ប្រធានកងឯកភាពកម្ចាត់មីនទី១ ប្រចាំខេត្តឧត្តរមានជ័យ ខេត្តបន្ទាយមានជ័យ លើក​ឡើង​ថា ខេត្តទាំងពីរសុទ្ធតែរងផលប៉ះពាល់ជាច្រើនភូមិ។ ជាក់ស្ដែងក្រុមការងារបានបែងចែក ទៅ​ខេត្តឧត្តរមានជ័យចំនួន ១២ក្រុម រីខេ្តតបន្ទាយមានជ័យ១១ក្រុម។ គិតត្រឹមថ្ងៃទី ១៩ ខែ​មករាកន្លងទៅនេះ ក្រុមការងារបានចុះផ្សព្វផ្សាយដល់ប្រជាពលរដ្ឋជាច្រើនលើក បានរុក​រក​ឃើញ​គ្រាប់​យុទ្ធ​ភ័ណ្ឌមិនទាន់ផ្ទុះជាច្រើន និងបានយកគ្រាប់​ទាំង​នោះ​បាន​មួយ​ចំនួន​ដែរ​ទៅតាម​ជំនាញ​ដើម្បី​សុវត្ថិភាព។

ក្នុងចំណោមគ្រប់ផ្លោងជាច្រើនប្រភេទ ក៏មានប្រភេទគ្រាប់បែកចង្កោម ត្រូវបានរក​ឃើ​ញ​នៅ​តាម​​ផ្ទះ​ប្រជាពលរដ្ឋផងដែរ។ លោក ឡុង ផាវុទ្ធីយ៉ា ប្រធានផ្នែកកម្ទេចយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ កង​ឯក​ភាព​ទី១ ក៏បានពន្យល់លម្អិតពីគ្រាប់បែកចង្កោម នៅទីតាំងផ្ទាល់ផងដែរ។ លោកថា គ្រាប់បែក​ចង្កោម​នេះ​មកជាមួយគ្រាប់មេ។ គ្រាប់មេមួយគ្រាប់ មានគ្រាប់បែកចង្កោមតូចៗចំនួនជាង ៦០​គ្រាប់ ដែលនឹងរាយប៉ាយក្នុងបរិវេណ ២០០ម៉ែត្របួនជ្រុង។

សម្រាប់ពលរដ្ឋ រស់នៅស្រុកអូរជ្រៅ ដែលផ្ទះ​របស់​ពួក​គាត់​រង​ការ​បំផ្លិច​បំផ្លាញ​ដោយ​សារ​គ្រាប់​បែក​ចង្កោម និងនៅបន្សល់ទុកគ្រាប់បែកចង្កោមដែលមិនទាន់ផ្ទុះ បង្ហាញការ​សោក​ស្ដាយ​ជា​ខ្លាំង​ដែល​ផ្ទះ​រងការខូចខាតបែបនេះ។ ពួកគាត់ត្រឡប់មកពីភៀសសឹកវិញ បានឃើញ​ផ្ទះ​មាន​ការ​ខូច​ខាត និងរណ្ដៅគ្រាប់បែកចង្កោមជាច្រើន និងនៅសល់មានគ្រាប់មិនទាន់ផ្ទុះ ក្រោយមក​ក្រុម​ការងា​រ​ស៊ីម៉ាក់ក៏បានចុះមកពិនិត្យភ្លាមៗដែរ។

ក្រុមការងារស៊ីម៉ាក់ បានបំពេញការងារគ្រប់ទីតាំងរងផលប៉ះពាល់ ចាប់ពីបទ​ឈប់​បាញ់​ចូល​ធរមាន​។ ការបំពេញការងារ ដើម្បីធានាជូនសុវត្ថិភាពសម្រាប់ការវិលទៅរស់នៅភូមិឋានវិញ សុវត្ថិភាព​សម្រាប់ការបំពេញការងារ សុវត្ថិភាពសម្រាប់ការចូលរៀនរបស់សិស្សវិញ៕ អត្ថបទ៖ គឹម ហុក

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm