UN៖ បទឈប់បាញ់នៅហ្កាហ្សា ឆ្លងផុតរយៈពេល ១០០ថ្ងៃហើយ ប៉ុន្តែ «ឧបសគ្គ» នៅតែរារាំងជំនួយ

2026/01/20 08:41:52 pm        80

អង្គការសហប្រជាជាតិ កាលពីថ្ងៃចន្ទ (១៩ មករា) បានព្រមានថា ប្រតិបត្តិការមនុស្សធម៌នៅតំបន់ហ្កាហ្សា នៅតែត្រូវបានរារាំងដោយឧបសគ្គនានាដែលកំពុងបន្ត ទោះបីជាកិច្ចព្រមព្រៀងឈប់បាញ់បានកន្លងផុតទៅរយៈពេល ១០០ថ្ងៃក៏ដោយ។

ដោយសម្អាងដល់ការិយាល័យសម្របសម្រួលកិច្ចការមនុស្សធម៌ (OCHA) អ្នកនាំពាក្យអង្គការសហប្រជាជាតិ លោក Farhan Haq បានថ្លែងក្នុងសន្និសីទសារព័ត៌មានមួយថា «កិច្ចព្រមព្រៀងឈប់បាញ់ ដែលឆ្លងកាត់បន្ទាត់ ១០០ថ្ងៃទៅហើយនេះ ត្រូវតែបន្តទៅមុខ ដើម្បីឱ្យជីវិតជនស៊ីវិលកាន់តែច្រើន អាចត្រូវបានសង្គ្រោះ»។ លោកបន្ថែមថា «ការពង្រីកការងារមនុស្សធម៌ នៅតែត្រូវបានរារាំងដោយការរឹតបន្តឹង និងឧបសគ្គ ហើយអាកាសធាតុអាក្រក់ថ្មីៗនេះ ក៏រារាំងវឌ្ឍនភាពមួយចំនួនផងដែរ»។

អ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហាម៉ាស បានព្រមព្រៀងគ្នាកាលពីខែតុលា ឆ្នាំមុន ចំពោះផែនការសន្តិភាពជាដំណាក់កាលរបស់សហរដ្ឋអាមេរិក ដែលរួមមានបទឈប់បាញ់ទាំងស្រុង ការដោះដូរចំណាប់ថ្នូរនិងអ្នកទោសប៉ាឡេស្ទីន និងកំណើនជំនួយមនុស្សធម៌ទៅកាន់តំបន់ហ្កាហ្សា។

កិច្ចព្រមព្រៀងនេះរងភាពរង្គោះរង្គើដោយបញ្ហានានា រួមទាំងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល ដែលបានសម្លាប់មនុស្សរាប់រយនាក់នៅក្នុងតំបន់ហ្កាហ្សា និងបរាជ័យរបស់ក្រុមហាម៉ាស ក្នុងការរកសាកសពរបស់ចំណាប់ថ្នូរអ៊ីស្រាអែលម្នាក់ចុងក្រោយ ព្រមទាំងការពន្យារពេលរបស់អ៊ីស្រាអែល ក្នុងការបើកច្រកជំនួយនៅព្រំដែនហ្កាហ្សាជាមួយអេហ្ស៊ីប ឡើងវិញ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        187
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        228
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        206

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm