ការស្ទង់មតិសកល៖ បុគ្គលិកវ័យក្មេងភាគច្រើនបារម្ភថា បច្ចេកវិទ្យា AI ប៉ះពាល់ដល់ការងារពួកគេ

2026/01/20 08:46:28 pm        148

ការស្ទង់មតិមួយ ធ្វើឡើងដោយស្ថាប័ន Randstad ដែលជាភ្នាក់ងារជ្រើសរើសបុគ្គលិកធំជាងគេបំផុតមួយរបស់ពិភពលោក បានបង្ហាញនៅថ្ងៃអង្គារ (២០ មករា) នេះថា បុគ្គលិក ៤នាក់ ក្នុងចំណោម ៥នាក់ ជឿថា បញ្ញាសិប្បនិម្មិត AI នឹងប៉ះពាល់ដល់កិច្ចការប្រចាំថ្ងៃរបស់ពួកគេនៅកន្លែងធ្វើការ ដោយយុវវ័យជំនាន់ក្រោយ Gen Z បានស្ថិតក្នុងចំណោមអ្នកដែលព្រួយបារម្ភបំផុត ខណៈក្រុមហ៊ុនសកលនានាពឹងផ្អែកកាន់តែខ្លាំងឡើងលើបច្ចេកវិទ្យា AI និងស្វ័យប្រវត្តិកម្ម។

ការស្ទង់មតិរបស់ស្ថាប័ន Randstad បានសាកសួរបុគ្គលិកចំនួន ២៧.០០០នាក់ និងនិយោជកចំនួន ១.២២៥នាក់ និងគ្របដណ្តប់លើការប្រកាសជ្រើសរើសបុគ្គលិកជាង ៣លានប្រកាស នៅទូទាំងទីផ្សារសកលចំនួន ៣៥ សម្រាប់របាយការណ៍នេះ។

Randstad បាននិយាយនៅក្នុងរបាយការណ៍ "ការឃ្លាំមើលការងារ" ប្រចាំឆ្នាំរបស់ខ្លួនថា មុខតំណែងទំនេរដែលទាមទារជំនាញ "ភ្នាក់ងារ AI" បានហក់ឡើងយ៉ាងច្រើនដល់ទៅ ១.៥៨៧% ដោយទិន្នន័យស្ទង់មតិបង្ហាញថា បច្ចេកវិទ្យា AI និងស្វ័យប្រវត្តិកម្ម កំពុងជំនួសតួនាទីប្រតិបត្តិការដែលមិនសូវភាពស្មុគស្មាញ កាន់តែខ្លាំងឡើង។

ទីផ្សារការងារកំពុងស្ថិតក្រោមសម្ពាធយ៉ាងខ្លាំង ដោយសាជីវកម្មនានានៅជុំវិញពិភពលោក បង្កើនការបន្ថយបុគ្គលិក ខណៈទំនុកចិត្តអ្នកប្រើប្រាស់ធ្លាក់ចុះ ដែលរងការរំខានដោយសង្គ្រាមពាណិជ្ជកម្មរបស់អាមេរិក និងចលនាគោលនយោបាយការបរទេសដ៏ខ្លាំងក្លារបស់រដ្ឋបាលទីក្រុងវ៉ាស៊ីនតោន។ ក្រុមហ៊ុនបច្ចេកវិទ្យាដែលផ្តោតលើ AI បានចាប់ផ្តើមជំនួសការងារដោយស្វ័យប្រវត្តិកម្ម ប៉ុន្តែក្រុមហ៊ុនភាគច្រើននៅតែរង់ចាំមើលផលចំណេញជាក់ស្តែង ចេញពីការវិនិយោគលើ AI ជំនួសឱ្យមនុស្ស មុនពេលសម្រេចចិត្តកាត់រំសាយបុគ្គលិក៕

អត្ថបទដែលទាក់ទង

UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm        24
មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am        53
ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am        51

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ

2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm