គ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ប្តេជ្ញាផ្តល់​សេវា​សុខភាព​ជូន​ពលរដ្ឋ​នៅ​តាម​មូល​ដ្ឋាន​កាន់​តែ​ប្រ​សើរ

2026/01/20 09:57:41 pm        364

ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ផ្សព្វផ្សាយ និងទំនាក់ទំនងសាធារណៈ ប្រចាំ២០២៥ និង​លើកទិសដៅអនុវត្តបន្ត ឆ្នាំ២០២៦ នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦នេះ ក្រុមការ​ងារ​គ្រូ​ពេ​ទ្យ​ស្ម័គ្រ​ចិត្តឯកឧត្តម ហ៊ុន ម៉ានី បានប្តេជ្ញាចិត្តខិតខំព្យាយាមបន្តការងារផ្តល់សេវាសុខភាព ជូន​ប្រជា​ពលរដ្ឋ​នៅ​តាមបណ្តាលមូលដ្ឋានផ្សេងៗ និងនៅតាមខ្នងផ្ទះឱ្យ​កាន់​តែ​ប្រសើរ​ឡើង​ថែម​ទៀត​។

ឯកឧត្តម លេង ផាលី រដ្ឋលេខាធិការក្រសួងផែនការ ជាសមាជិក​គណៈអចិន្ត្រៃយ៍​គណៈកម្មាធិការ​កណ្តាល​សហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធាន​ប្រតិបត្តិ​ក្រុម​ការ​ងារ​គ្រូ​ពេ​​ទ្យស្ម័គ្រ​ចិត្តឯកឧត្តម ហ៊ុន ម៉ានី បានថ្លែងថា សមិទ្ធផលរបស់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី គិតចាប់ពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ ដល់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ ក្រុម​ការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តមហ៊ុន ម៉ានី ថ្នាក់កណ្តាល ចំនួន ៥៦៣នាក់ បាន​នាំ​យក​សម្ភារ​បរិក្ខារ​ថ្នាំពេទ្យ និងស្បៀងអាហារមួយចំនួន ដោយសហការជា​មួយ​ក្រុម​ការ​ងារ​គ្រូ​ពេទ្យ​ស្ម័គ្រ​ចិត្ត​រាជ​ធានី-ខេត្ត បានចុះអប់រំសុខភាព ពិនិត្យ ព្យាបាលជំងឺ ចែកថ្នាំ ផ្តល់សេវា និង​គ្រឿង​ឧប​ភោគ​បរិភោគ ជូនប្រជាជនភៀសសឹក នៅខេត្តព្រះវិហារ ខេត្តឧត្តរមានជ័យ ខេត្តបន្ទាយ​មាន​ជ័យ ​ខេត្តសៀមរាប ខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ និងខេត្តកោះកុង បានចំនួន​២៦៤,៣៦៥​នាក់​។

ក្នុងឱកាសនោះ ឯកឧត្តម បានបញ្ជាក់ទៀតថា ក្នុងរយៈពេល​១​ឆ្នាំ​ចុង​ក្រោយ​នេះ​ក្រុម​ការងារ​គ្រូ​ពេទ្យ​ស្ម័គ្រ​ចិត្ត ឯកឧត្តម ហ៊ុន ម៉ានី បានបន្តបំពេញបេសកកម្មដ៏ថ្លៃថ្លារបស់ខ្លួន តាមរយៈ​ការ​ចូល​រួម​អប់រំ​ផ្សព្វ​ផ្សាយ វគ្គបណ្តុះបណ្តាល សង្គ្រោះបឋម និងពិនិត្យ​ព្យាបាល​ជំងឺ​ជូន​ប្រជា​ពលរដ្ឋ​ផ្តល់​សេវា​ដោយ​ឥតគិតថ្លៃ ក្នុង២៥រាជធានី-ខេត្ត នៃព្រះរាជាណាចក្រកម្ពុជា បានចំនួន៣១០លើក ព្យាបាល​ជំងឺជូនប្រជាពលរដ្ឋ បានចំនួន៣០០,១០៧នាក់ (សាមសិបម៉ឺនមួយរយប្រាំពីរនាក់) ក្នុង​នោះស្ត្រីមានចំនួន ១៨៤,៥១២នាក់ (ដប់ប្រាំបីម៉ឺន បួនពាន់ ប្រាំរយ ដប់ពីរនាក់) ជា​ពិសេស​ក្រុម​ការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី គឺជាកងទ័ពអាវស នៅប្រកៀរស្មាគ្នា​ជាមួយ​វីរៈ​កងទ័ព និងប្រជាជនភៀសសឹក គ្រប់កាលៈទេសៈ និងគ្រាលំបាក៕

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        109
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        57
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        185

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ

2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm