ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ផ្ដល់បណ្ណកម្មសិទ្ធិដីសមូហភាពដល់ជនជាតិភាគតិចក្រោល នៅខេត្តក្រចេះ

2026/01/20 10:50:37 pm        347

ក្រចេះ៖ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង​សំណង់ បានអញ្ជើញផ្ដល់បណ្ណកម្មសិទ្ធិដីសមូហភាព ដែលស្ថិត​ក្នុង​គម្រោង​បែង​ចែក​ដី​ដើម្បី​សង្គមកិច្ច ​និងការអភិវឌ្ឍសេដ្ឋកិច្ច ដំណាក់កាលទី៣ (LASED III) ទៅដល់បងប្អូនជន​ជាតិ​ដើម​ភាគ​តិច​ក្រោល ​ស្ថិតក្នុងភូមិស្រែជិះ ឃុំស្រែជិះ ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ ដែល​ងាយ​ស្រួល​ដល់​ពួក​គាត់​អាស្រ័យផល ចូលរួមថែរក្សាការពារព្រៃឈើ និងប្រតិបត្តិតាមប្រពៃណីទំនៀម​ទម្លាប់​របស់​ពួកគាត់។

ក្នុងពិធីផ្ដល់បណ្ណសមូហភាពចំនួន ៣៩បណ្ណ ស្មើនឹងផ្ទៃដីប្រមាណជិត ១ពាន់ហិកតា នៅថ្ងៃ​ទី​២០​ ខែមករា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា ការងារផ្ដល់​នូវ​ដី​សមូហភាព​ដ​ល់បងប្អូនជនជាតិដើមភាគតិចគ្រប់អម្បូរ គឺជាការយកចិត្តទុកដាក់ និង​គោល​ដៅ​របស់​រាជ​រដ្ឋាភិបាល ដោយធ្វើយ៉ាងណាឲ្យពួកគាត់ មានដីសម្រាប់រស់នៅ អាស្រ័យ​ផល​ធ្វើ​កសិកម្ម ​ដីព្រៃសហគមន៍ និងដីសម្រាប់កបខ្មោចជាដើម ។

ឯកឧត្តម បានបន្តថា មួយវិញទៀត បន្ទាប់ពីការងារវាស់វែងដីធ្លី និង​ការ​ផ្ដល់​ជូន​នូវ​បណ្ណ​កម្ម​សិទ្ធិ​រួច​រាល់ ​ក្រសួងក៏នឹងមានការរៀបចំការអភិវឌ្ឍដីធ្លី ជាពិសេសនៅក្នុងទឹកដីភូមិភាគឦសាននេះ ដែ​ល​មានខេត្តក្រចេះផងដែរនោះ នឹងត្រូវបែងចែកប្រភេទដី សម្រាប់ធ្វើការអភិវឌ្ឍសេដ្ឋកិច្ច ក្នុង​នោះ​មាន​ដី​ធ្វើកសិកម្ម ដូចជាការដាំដំណាំផ្សេង និងការចិញ្ចឹមសត្វ... ។

ជាមួយនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានបង្ហាញការជឿជាក់ថា បង​ប្អូន​ជន​ជាតិ​ដើម​ភាគ​តិច ដែលបានទទួលបណ្ណកម្មសិទ្ធិដីសមូហភាពនេះ នឹងប្រើប្រាស់​បាន​ជា​ប្រយោជន៍​ដល់​សហគមន៍ ជាមួយនឹងការស្នើទៅអាជ្ញាធរ និងគម្រោង LASED III បន្ត​ជួយ​អភិវឌ្ឍន៍​ផ្លូវ អាងស្តុកទឹក និងបណ្ដុះបណ្ដាលជំនាញកសិកម្មជាដើម ដល់ពលរដ្ឋនៅក្នុងបន់នេះ ឲ្យ​កាន់តែមានជីវភាពល្អប្រសើរ។

ក្នុងពេលទៅទទួលបណ្ណកម្មសិទ្ធិដីសមូហភាព ជនជាតិដើមក្រោល បាន​បង្ហាញ​ការ​សប្បាយ​រីក​រាយ ​ចំពោះការគិតគូររបស់រាជរដ្ឋាភិបាល ដែលបាន​ផ្ដល់​នូវ​បណ្ណ​កម្ម​សិទ្ធិ​ដីធ្លី​ជូន​ជន​ជាតិ​ដើម​ភាគ​តិច ​ជាមួយនឹងការប្ដេជ្ញាខិតខំចូលរួមថែរក្សាដីដូនតា និងដីសហគមន៍ ដែលកំពុង​មាន​សត្វ​ព្រៃ​ជា​ច្រើន​ប្រភេទ​កំពុង​រស់នៅ ឲ្យបានគង់វង់ ។

ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ មានប្រសាសន៍ថា ខេត្តក្រចេះ មានសហគមន៍​ជន​ជាតិ​ដើម​ភាគ​តិច ​បានដាក់ពាក្យស្នើសុំចុះបញ្ជីដីចំនួន ១១សហគមន៍ ក្នុងនោះ បានចេញ​បណ្ណ​កម្ម​សិទ្ធិ​សមូហភាព​រួច​ចំនួន ៧សហគមន៍ មានចំនួន ២៤៥បណ្ណ ស្មើនឹង ៩៩៣គ្រួសារ មានទំហំ ៦ ៥៣៨,៣៧ហិកតា ។

ឯកឧត្តម បានបន្តថា សហគមន៍ទាំង ៧រួមមាន សហគមន៍ជនជាតិដើមភាគតិច “ព្នង” ចំនួន ៣​សហគមន៍, សហគមន៍ជនជាតិដើមភាគតិច “ក្រោល” ចំនួន៣សហគមន៍, សហគមន៍​ជន​ជាតិ​ដើម​ភាគ​តិច “មិល” ចំនួន១សហគមន៍។ ជាមួយនេះ មានសហគមន៍ជនជាតិដើមភាគតិច បាន​ស្នើ​សុំអ​នុបយោគចំនួន ២សហគមន៍ គឺជនជាតិដើមភាគតិច “គួយ”, បានបញ្ចប់​ការ​វាស់​វែងចំនួន ១សហគមន៍ គឺជនជាតិដើមភាគតិច “ព្នង”, បាននិងកំពុងចុះបញ្ជីចំនួន១សហគមន៍ គឺ​ជនជាតិដើមភាគតិច “គួយ” ដែលស្ថិតក្រោមគម្រោង LASED III ហើយ​ក៏​បាន​បញ្ចប់​ការ​វាស់​វែង ​និងត្រៀមបិទផ្សាយ) ៕ អត្ថបទ បាន សុខរិទ្ធិ 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm