ICC រាយការណ៍ពីការប្រព្រឹត្តិឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ នៅស៊ូដង់

2026/01/20 10:51:27 pm        87

តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ឬតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) កាលពីថ្ងៃចន្ទ (ទី១៩ ខែមករា ឆ្នាំ២០២៦) បានឲ្យដឹងថា ខ្លួនបានរកឃើញភស្តុតាងដែលបង្ហាញថា ឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ត្រូវបានប្រព្រឹត្តនៅក្នុងតំបន់ដាហ្វួរ (Darfur) របស់ប្រទេសស៊ូដង់ ដោយលើកឡើងពីការមានអំពើឃោរឃៅម្តងហើយម្តងទៀតនៅទីក្រុង El Fasher និងការប្រើប្រាស់អំពើហិង្សាផ្លូវភេទជាអាវុធសង្គ្រាម។

រដ្ឋអាជ្ញារងរបស់ ICC លោកស្រី Nazhat Shameem Khan បានប្រាប់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) ថា ការវាយតម្លៃរបស់ការិយាល័យ គឺផ្អែកលើទិន្នន័យវីដេអូ ខ្សែអាត់សំឡេង និងផ្កាយរណបដែលប្រមូលបាន ក្នុងអំឡុងពេលធ្វើសេចក្ដីរាយការណ៍។

លោកស្រី Khan បានលើកឡើងថា៖ «ដោយផ្អែកលើព័ត៌មាន និងភស្តុតាងដែលប្រមូលបានដោយការិយាល័យក្នុងរយៈពេលមានសេចក្ដីរាយការណ៍ រួមមានទិន្នន័យវីដេអូ ខ្សែអាត់សំឡេង និងផ្កាយរណប មានការវាយតម្លៃរបស់ការិយាល័យរដ្ឋអាជ្ញាថា ឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ត្រូវបានប្រព្រឹត្តនៅក្នុងទីក្រុង El Fasher រួមទាំងនៅក្នុងខែតុលាផងដែរ ជាពេលដែលមានភាពតានតឹងបំផុតចុងក្រោយនៃការឡោមព័ទ្ធលើទីក្រុងដោយកងកម្លាំងគាំទ្ររហ័ស (RSF)»។

លោកស្រី Khan បានបញ្ជាក់ថា អ្វីៗដែលប្រមូលបានពីវីដេអូបានបង្ហាញពី «គំរូស្រដៀងគ្នានៃឧក្រិដ្ឋកម្មពីមុនដែលត្រូវបានគេចោទប្រកាន់ បានប្រព្រឹត្តដោយកងកម្លាំង RSF នៅក្នុងតំបន់ផ្សេងទៀតរបស់ Darfur ដែលរួមទាំងការឃុំខ្លួន ការរំលោភបំពាន និងការសម្លាប់មនុស្សមកពីកុលសម្ព័ន្ធមិនមែនអារ៉ាប់»។

លោកស្រីបានបន្ថែមថា៖ «ភស្តុតាងបង្ហាញថា គំរូនៃអំពើឃោរឃៅនៅទីក្រុង El Geneina ក្នុងឆ្នាំ២០២៣ ត្រូវបានប្រព្រឹត្តដូចគ្នានៅទីក្រុង El Fasher ក្នុងឆ្នាំ២០២៥។ ឧក្រិដ្ឋកម្មនេះកំពុងត្រូវបានប្រព្រឹត្តពីទីក្រុងមួយទៅទីក្រុងមួយ នៅតំបន់ Darfur»៕

អត្ថបទដែលទាក់ទង

ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        10
រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm        28
លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm        30

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​

2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm
​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm