អ្នកជួយសង្គ្រោះសម្អាតបំណែកបាក់បែក ខណៈអ្នកបាត់ខ្លួន ៦៣នាក់ ត្រូវបានបារម្ភថា ស្លាប់ ដោយសារអគ្គិភ័យ នៅប៉ាគីស្ថាន

2026/01/21 12:50:25 am        78

នៅថ្ងៃអង្គារ (ទី២០ ខែមករា ឆ្នាំ២០២៦) ក្រុមអ្នកពន្លត់អគ្គិភ័យ កំពុងនាំគ្នាសម្អាតបំណែកបាក់បែកនៃអគារនៅផ្សារទំនើបមួយ ក្នុងទីក្រុង Karachi របស់ប្រទេសប៉ាគីស្ថាន ខណៈដែលពួកគេបានព្យាយាមស្វែងរកមនុស្ស ៦៣នាក់ដែលនៅតែបាត់ខ្លួន បន្ទាប់ពីមានអគ្គិភ័យដែលបានឆាបឆេះជិត ២ថ្ងៃ និងបានសម្លាប់មនុស្សយ៉ាងតិច ២១នាក់។

នគរបាលបានឲ្យដឹងថា អ្នកបាត់ខ្លួនភាគច្រើន ត្រូវបានគេបារម្ភថា នឹងមិនមានជីវិតរស់នៅឡើយ ហើយក្រុមអ្នកជួយសង្គ្រោះ កំពុងព្យាយាមស្វែងរកសាកសពតាមគំនរបាក់បែកដែលត្រូវបានឆេះខ្ទេចខ្ទីនេះ។

អគ្គិភ័យដ៏ធំបំផុតជាលើកដំបូងរបស់ទីក្រុងនេះ ក្នុងរយៈពេលជាង ១ទសវត្សរ៍ បានចាប់ផ្តើមកាលពីយប់ថ្ងៃទី១៧ ខែមករា ហើយបានរីករាលដាលយ៉ាងឆាប់រហ័ស នៅទូទាំងផ្សារទំនើប Gul Plaza ដែលត្រូវបានគេស្គាល់ដោយសារមានហាងចំនួន ១.២០០ គ្រប់គ្រងដោយគ្រួសារ ដែលលក់សម្លៀកបំពាក់អាពាហ៍ពិពាហ៍ ប្រដាប់ក្មេងលេង ចានឆ្នាំង និងរបស់របរជាច្រើនទៀត។

ក្រុមអ្នកពន្លត់អគ្គិភ័យ បានប្រឹងប្រយុទ្ធប្រឆាំងនឹងការឆាបឆេះដែលបានបង្កើតជាអណ្ដាតភ្លើងដ៏សន្ធោរសន្ធៅនៅក្នុងផ្សារទំនើបពេញមួយយប់ និងឆ្លងចូលយប់ថ្ងៃទី១៨ ខែមករា មុនពេលគ្រប់គ្រងអគ្គិភ័យនោះបាន ទោះបីជាចំហេះតូចៗនៅតែបន្តមានទូទាំងបំណែកបាក់បែកនៃអគារនេះក៏ដោយ។

ភាគច្រើននៃរចនាសម្ព័ន្ធសំណង់ដ៏រឹងមាំមួយ ដែលមានទំហំធំជាងទីលានបាល់ទាត់ ត្រូវបានធ្វើឲ្យក្លាយទៅជាគំនរផេះ និងកម្ទេចកម្ទីរាយប៉ាយពាសពេញផ្លូវ ខណៈដែលក្រុមជួយសង្គ្រោះ បានស្វែងរកមនុស្សដែលកំពុងបាត់ខ្លួនកាន់តែច្រើនឡើងៗ។

លោក Rizwan Ahmed មកពីក្រុមជួយសង្គ្រោះ Rescue 1122 បាននិយាយនៅថ្ងៃទី២០ ខែមករានេះថា មនុស្ស ២១នាក់ បានបាត់បង់ចីវិតនៅក្នុងអគ្គិភ័យនេះ ខណៈពេលដែល ៦៣នាក់ផ្សេងទៀតនៅតែបាត់ខ្លួន ពោលគឺមានរយៈពេលជិត ៣ថ្ងៃហើយ បន្ទាប់ពីហេតុការណ៍នេះបានចាប់ផ្តើមឡើង៕

អត្ថបទដែលទាក់ទង

អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm        10
ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        35
ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        34

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ

2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm