អ៊ីស្រាអែលបញ្ជាឲ្យគ្រួសារនៅហ្កាហ្សាផ្លាស់ចេញ ជាការបង្ខំឲ្យជម្លៀសលើកទី១ តាំងពីមានបទឈប់បាញ់

2026/01/21 01:49:06 am        80

កងកម្លាំងអ៊ីស្រាអែល បានបញ្ជាឲ្យគ្រួសារប៉ាឡេស្ទីនរាប់សិបគ្រួសារនៅភាគខាងត្បូងតំបន់ហ្កាហ្សាស្ទ្រីប ចាកចេញពីផ្ទះសម្បែងរបស់ពួកគេ ដែលជាការឲ្យជម្លៀសដោយបង្ខំលើកដំបូង គិតចាប់តាំងពីមានបទឈប់បាញ់កាលពីខែតុលាឆ្នាំមុន ខណៈដែលអ្នកស្រុក និងក្រុមហាម៉ាស បានឲ្យដឹងនៅថ្ងៃអង្គារ (ទី២០ ខែមករា ឆ្នាំ២០២៦) នេះថា យោធាកំពុងពង្រីកតំបន់ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្លួន។

អ្នកស្រុកទីក្រុង Bani Suhaila នៅភាគខាងកើតនៃទីក្រុង Khan Younis បានឲ្យដឹងថា កាលពីថ្ងៃចន្ទ ខិត្តប័ណ្ណត្រូវបានទម្លាក់ចូលទៅក្រុមគ្រួសារដែលរស់នៅក្នុងជំរំតង់ នៅសង្កាត់ al-Reqeb។ ខិត្តប័ណ្ណជាភាសាអារ៉ាប់ ហេព្រើរ និងអង់គ្លេស ដែលកងទ័ពបានទម្លាក់នៅសង្កាត់ al-Reqeb ក្នុងទីក្រុង Bani Suhaila បានសរសេរថា៖ «សារបន្ទាន់។ តំបន់នេះស្ថិតនៅក្រោមការគ្រប់គ្រងរបស់ IDF (កងកម្លាំងការពារជាតិអ៊ីស្រាអែល)។ អ្នកត្រូវតែជម្លៀសចេញជាបន្ទាន់»។

គួរបញ្ជាក់ថា នៅក្នុងសង្គ្រាមរយៈពេល ២ឆ្នាំ មុនពេលដែលបទឈប់បាញ់សម្របសម្រួលដោយសហរដ្ឋអាមេរិក ត្រូវបានចុះហត្ថលេខាក្នុងខែតុលា អ៊ីស្រាអែលបានទម្លាក់ខិត្តប័ណ្ណលើតំបន់នានា ដែលតែងត្រូវបានវាយឆ្មក់ ឬទម្លាក់គ្រាប់បែកជាបន្តបន្ទាប់ ដែលបង្ខំឲ្យគ្រួសារមួយចំនួនផ្លាស់ទីលំនៅជាច្រើនដង។

អ្នកស្រុក និងប្រភពមួយមកពីក្រុមសកម្មប្រយុទ្ធហាម៉ាស បានឲ្យដឹងថា នេះជាលើកដំបូងហើយដែលមានការទម្លាក់ខិត្តប័ណ្ណ ចាប់តាំងពីពេលនោះមក។ យោធាអ៊ីស្រាអែលមិនបានឆ្លើយតបភ្លាមៗនោះឡើយ ចំពោះសំណើសុំការអត្ថាធិប្បាយ៕

អត្ថបទដែលទាក់ទង

ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm        279
លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm        278
មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm        270

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm