អ្នកជំនាញ៖ ការរួមផ្សំកត្តាបរិស្ថានធ្វើឲ្យស្ថានភាពត្រីឆ្លាមកាន់តែគ្រោះថ្នាក់នៅជុំវិញទីក្រុងស៊ីដនី

2026/01/21 03:27:59 am        109


អ្នកជំនាញនិយាយនៅថ្ងៃអង្គារនេះថា ការរួមផ្សំកត្តាបរិស្ថានបង្កឲ្យមានស្ថានភាពត្រីឆ្លាមកាន់តែគ្រោះថ្នាក់នៅតំបន់ឆ្នេរភាគខាងកើតប្រទេសអូស្ត្រាលីក្នុងសប្តាហ៍នេះ ជាហេតុបង្កើនលទ្ធភាពនៃការពើបប្រទះជាមួយមនុស្ស ។

តំបន់ឆ្នេររាប់សិបកន្លែងនៅតាមមាត់សមុទ្រភាគខាងកើតប្រទេសអូស្រ្តាលី រួមទាំងនៅទីក្រុងស៊ីដនី បានបិទនៅថ្ងៃអង្គារនេះ ក្រោយការវាយប្រហាររបស់ត្រីឆ្លាម ៤លើក ក្នុងរយៈពេល ២ថ្ងៃ ។

តំបន់ឆ្នេរនៅជុំវិញកំពង់ផែ Macquarie ដែលមានចម្ងាយប្រហែល ៤០០គ.មភាគខាងជើងទីក្រុងស៊ីដនីបានបិទ ក្រោយបុរសម្នាក់ ត្រូវបានត្រីឆ្លាមខាំ ខណៈពេលជិះរលកនៅព្រឹកថ្ងៃអង្គារនេះ ។ 

ក្រុមអាជ្ញាធរសុខភាពនិយាយថា ជនរងគ្រោះម្នាក់នេះ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ប៉ុន្តែពុំស្ថិតក្នុងស្ថានភាពរងការគំរាមកំហែងដល់អាយុជីវិតនោះទេ ។

ការបិទតំបន់ឆ្នេរនេះដែរ បានកើតមាននៅពាក់កណ្តាលរដូវក្តៅអឌ្ឍគោលខាងត្បូង ពេលដែលតំបន់ឆ្នេរនៅទូទាំងអូស្រ្តាលី ពោពេញដោយអ្នកស្រុក និងភ្ញៀវទេសចរ ។

កាលពីល្ងាចថ្ងៃចន្ទ សេវាកម្មសង្រ្គោះបន្ទាន់ ត្រូវបានទូរស័ព្ទហៅឲ្យទៅកាន់តំបន់ឆ្នេរ Manly ស្ថិតនៅទីក្រុងស៊ីដនី ក្រោយសេចក្តីរាយការណ៍ថា អ្នកជិះរលកម្នាក់ ដែលមានវ័យជាង ២០ឆ្នាំ ត្រូវបានត្រីឆ្លាមខាំ ។

ការវាយប្រហាររបស់ត្រីឆ្លាមនេះបានកើតមានឡើង រយៈពេលប៉ុន្មានថ្ងៃប៉ុណ្ណោះនៃភ្លៀងធ្លាក់ខ្លាំងដែលបានធ្វើឲ្យទឹកស្អុយហូរចូលកំពង់ផែ និងតំបន់ឆ្នេរ ។

អ្នកស្រី Victoria Camilieri-Asch គឺជាអ្នកជំនាញមួយរូបនិយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា ពួកយើងដឹងថា ត្រីឆ្លាមផ្លាស់ទីជម្រកទៅកាន់ទីមានទឹកក្តៅ ដែលជាតំបន់ឆ្នេរ ពាម និងប្រព័ន្ធទន្លេ ។ អ្នកស្រីបន្តថា កត្តាទាំង ៣នេះហើយ រួមផ្សំបង្កឲ្យមានស្ថានភាពដែលបានកើតឡើងនេះ ៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        79
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        67
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        60

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm