លោក Trump ព្រមានថា អាមេរិកនឹងលុបបំបាត់មុខអ៊ីរ៉ង់ចេញពីផែនដី ប្រសិនបើប្រទេសនេះលបធ្វើឃាតលោក

2026/01/21 05:09:38 pm        173

ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយថា សហរដ្ឋអាមេរិកនឹងលុបបំបាត់អ៊ីរ៉ង់លែងឲ្យមានមុខនៅលើភពផែនដីនេះទៀត ប្រសិនបើប្រទេសនេះលបធ្វើឃាតលោក ស្របពេលភាពតានតឹងរវាងប្រទេសទាំងពីរនៅតែក្ដៅគគុកនៅឡើយជុំវិញការបង្ក្រាបការតវ៉ាដ៏ហិង្សា ប្រឆាំងរដ្ឋាភិបាលអ៊ីរ៉ង់។ 

លោក Trump បាននិយាយនៅក្នុងបទសម្ភាសន៍មួយក្នុងកម្មវិធី «Katie Pavlich Tonight» របស់សារព័ត៌មាន News Nation សហរដ្ឋអាមេរិក ថាប្រទេសទាំងមូលនឹងត្រូវបំផ្ទុះកម្ទេចចោល។   

លោកបន្ថែមថា រូបលោកមានការណែនាំយ៉ាងម៉ឺងម៉ាត់ បើមានអ្វីកើតឡើង ពួកគេនឹងត្រូវបាត់មុខចេញពីមុខភពផែនដីនេះ។ 

អ៊ីរ៉ង់កាលពីថ្ងៃអង្គារ ២០មករា សប្ដាហ៍នេះ បានព្រមានលោក Trump កុំឱ្យចាត់វិធានការណាមួយប្រឆាំងនឹងមេដឹកនាំកំពូលរបស់ប្រទេសនេះ លោក Ayatollah Ali Khamenei ប៉ុន្មានថ្ងៃបន្ទាប់ពីប្រធានាធិបតីអាមេរិកបានអំពាវនាវឱ្យបញ្ចប់ការគ្រប់គ្រងជិត៤០ ឆ្នាំរបស់លោក Khamenei។       

លោកឧត្តមសេនីយ៍ Abolfazl Shekarchi អ្នកនាំពាក្យកងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់បាននិយាយថា លោក Trump ដឹងថា ប្រសិនបើដៃឈ្លានពានណាមួយត្រូវបានលាតសន្ធឹងមករកមេដឹកនាំរបស់អ៊ីរ៉ង់ ពួកលោកមិនត្រឹមតែកាត់ដៃនោះទេ ប៉ុន្តែពួកលោកថែមទាំងនឹងដុតពិភពលោករបស់ពួកគេទៀតផង។

លោក Trump ធ្លាប់បាននិយាយថា លោកបានផ្តល់ការណែនាំដល់ទីប្រឹក្សារបស់លោកឱ្យបំផ្លាញអ៊ីរ៉ង់ ប្រសិនបើប្រទេសនេះនៅពីក្រោយការលបលួចធ្វើឃាតរូបលោក៕

អត្ថបទដែលទាក់ទង

លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm        25
លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm        34
លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm        34

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ

2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm
​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm
​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm