ចាន់ រតនា និង Eko Roni រំពឹង​ការប្រកួត​លើក​នេះ​នឹង​មិន​ចប់ ៣​ទឹក​ដូចគ្នា​

2022/03/11 05:25:08 pm        404

​គុន​ចម្រុះ៖ អ្នកលេង​គុន​ចម្រុះ​កម្ពុជា ចាន់ រតនា និង​អ្នកលេង​គុន​ចម្រុះ​ឥណ្ឌូនេស៊ី Eko Roni Saputra នឹងត្រូវ​ជួបគ្នា​ក្នុង​ព្រឹត្តិការណ៍ ONE: LIGHT OUT នៅ​ប្រទេស​សិង្ហ​បុរីនៅ​ថ្ងៃទី​១១ ខែមីនា​នេះ ខណៈ​អ្នក​ទាំងពីររំពឹងថា ការប្រកួត​ល្ងាច​នេះនឹងមិន​ចប់ ៣​ទឹក​ឡើយ។​

​សម្រាប់​កីឡាករ Eko Roni បានចាត់ទុក ចាន់ រតនា គឺជា​ដៃគូ​ដ៏​ខ្លាំង​បំផុត​ក្នុង​អាជីព​ប្រដាល់​គុន​ចម្រុះ​របស់ខ្លួន ហើយ​គេ​បានដាក់​គោលដៅ​ចង់​ឈ្នះ​ជើង​ខ្លាំង​គុន​ខ្មែរ​រូបនេះ ដើម្បី​ដំណើរ​ឆ្ពោះទៅកាន់ក្នុងចំណោម​កីឡាករ​ជើង​ខ្លាំង​លំដាប់​កំពូល​ទាំង ៥ នៃ​ប្រភេទ​ទម្ងន់ Flyweight។​ Eko Roni បាន​កោត​សរសើរ​ចំពោះ​ជំនាញ និង​ភាពជោគជ័យ​ក្នុង​ប្រដាល់​គុន​ខ្មែរ​របស់ ចាន់ រតនា តែ​រូបគេ​ថាមិន​បារម្ភ​ចំពោះ​ក្បាច់​វ៉ៃ​ឈរ ដូចជា​ការប្រើ​កណ្ដាប់ដៃ ឬ​ទាត់​របស់ រតនា ឡើយ លើសពីនេះ Roni ថែមទាំង​ប្ដេជ្ញា​បញ្ឈប់​អ្នកលេង​គុន​ចម្រុះ​កម្ពុជា​ពាក់កណ្ដាល​ផ្លូវ​ទៀតផង។​ ​ដោយឡែក ចាន់ រតនា បានបង្ហាញ​ចំណាប់អារម្មណ៍​មុន​ការប្រកួត​ថា ការប្រកួត​នេះប្រើពេល​យ៉ាងយូរ​ត្រឹម ២​ទឹក​ប៉ុណ្ណោះ តែ​ខ្លួន​មិន​ហាន​អះអាងថា នរណា​បញ្ឈប់​នរណា​នោះទេ ប៉ុន្ដែ​រូបគេ​តែង​ផ្ដល់​កម្លាំងចិត្ត​ឲ្យ​ខ្លួនឯងដោយ​សង្ឃឹម​យកឈ្នះ ១០០% ក្នុងការ​ប្រកួត​នេះ។​

​ទន្ទឹម​ជាមួយគ្នា រតនា បាន​ផ្ដាំ​ទៅ​អ្នកជំនាញ​ចំបាប់​ឥណ្ឌូនេស៊ី​ថា ប្រិ​សន​បើ Eko Roni ចង់​ឡើងទៅ​កាន់​លំដាប់​កំពូល​ទាំង ៥ គឺ​ត្រូវ​ឆ្លងកាត់​ខ្លួន​ឲ្យ​ផុត​សិន។ អ្នកលេង​គុន​ខ្មែ​រូបនេះបាន​ប្ដេជ្ញា​នឹងធ្វើ​ការរារាំង Roni ដោយ​នឹង​ឲ្យ​អាជ្ញាកណ្ដាល​លើកដៃ​ខ្លួន​ឡើងលើ​ក្នុង​ការប្រកួត​នេះ។​ ​កីឡាករ​វ័យ ៣៦​ឆ្នាំ​ដដែលបាន​បន្ថែមថា ការប្រកួត​នេះពិតជា​សំខាន់ដែល​ខ្លួន​ទាមទារ​ជ័យជម្នះ​ដាច់ខាត ព្រោះ​ប្រកួត​ចុងក្រោយខ្លួន​បាន​ចាញ់​កីឡាករ​ចិន Xie Wei។ ដូច្នេះ​អ្វីដែល​ខ្លួន​ត្រូវ​ខ្វល់ មិនមែនជា​ការរក្សា​កំណត់ត្រា​ឈ្នះ​លើ​កីឡាករ​ឥណ្ឌូនេស៊ី ឬ​សង​សឹង​អ្វី​នោះទេគឺ​ការយក​ឈ្នះ Eko Roni ឲ្យ​ខាន​តែ​បាន៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        148
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        159
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        163

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm