មេដឹកនាំអឺរ៉ុប រួបរួមគ្នានៅទីក្រុងដាវ៉ូស ទល់នឹងអាមេរិក ខណៈបណ្ដា CEO ព្រមានកុំឱ្យប្រើអារម្មណ៍ធ្វើការ

2026/01/21 05:37:44 pm        133

បណ្ដាមេដឹកនាំអឺរ៉ុប ដែលកំពុងតែរងភាពរង្គោះរង្គើដោយចំណាត់ការសកលថ្មីបំផុតរបស់លោកប្រធានាធិបតីអាមេរិក Donald Trump នៅតំបន់អាកទិក កំពុងបង្ហាញរណសិរ្សរួបរួមគ្នានៅទីក្រុងដាវ៉ូស ប្រទេសស្វីស ខណៈនាយកប្រតិបត្តិនៃក្រុមហ៊ុនធំៗ បានព្រមានប្រឆាំងនឹង «ការឆ្លើយតបដោយប្រើអារម្មណ៍» ចំពោះមហិច្ឆតារបស់ប្រធានាធិបតីអាមេរិករូបនេះ ក្នុងការក្រសោបយកកោះហ្គ្រីនលែន (Greenland) ដែលជាទឹកដីស្វយ័តរបស់ដាណឺម៉ាក។

ប្រធានាធិបតីបារាំង លោក Emmanuel Macron បានប្រើភាសាខ្លាំងៗថា សហភាពអឺរ៉ុប មិនគួរឱនក្បាលទៅនឹង «ច្បាប់របស់អ្នកខ្លាំងបំផុត» នោះទេ ដោយបន្ថែមថា នេះជារឿង «ដ៏ឆ្កួតលីលា» ដែលប្លុកនេះត្រូវចំណាយពេលពិចារណា ក្នុងការប្រើប្រាស់ «ឧបករណ៍ប្រឆាំងការបង្ខិតបង្ខំ» របស់ខ្លួន ទល់នឹងសហរដ្ឋអាមេរិក។

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បាននិយាយដោយមិនលើកឈ្មោះលោក Trump ចំៗថា អឺរ៉ុបត្រូវឆ្លើយតបទៅនឹងការផ្លាស់ប្តូរដ៏ខ្លាំងក្លាក្នុងពិភពលោក ហើយនិយាយថា ល្បឿន និងទំហំនៃការផ្លាស់ប្តូរនោះ បានជំរុញឱ្យមានការឯកភាពគ្នាថាត្រូវតែ «កសាងអឺរ៉ុបថ្មីមួយដែលឯករាជ្យ»។ ឧបនាយករដ្ឋមន្ត្រីស៊ុយអែត លើកឡើងថា ការប៉ុនប៉ងយកឈ្នះចិត្តលោក Trump ដោយការកោតសរសើរ ដូចដែលធ្លាប់ធ្វើពីមុនមក មិនដំណើរការនោះទេ។

យ៉ាងណាមិញ បណ្ដាធុរជនធំៗ ធនាគារិកជាន់ខ្ពស់ និងនាយកប្រតិបត្តិមួយចំនួននៅទីក្រុងដាវ៉ូស បានប្រាប់សារព័ត៌មានរ៉យទ័រថា ពួកគេយល់ឃើញថា ការឆ្លើយតបពីមេដឹកនាំអឺរ៉ុប ចំពោះចំណាត់របស់លោក Trump គឺជា «ការប្រើអារម្មណ៍» ជាជាង «ភាពជាក់ស្តែង»។ ពួកគេសង្កត់ធ្ងន់ថា ទ្វីបនេះគួរតែមើលឱ្យឆ្ងាយហួសពីការថ្លែងសាររបស់ប្រធានាធិបតីអាមេរិក និងធ្វើកិច្ចចរចាប្រសើរជាង៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        62
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        59
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        57

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm