អ្នកជំនាញ៖ ឆ្នាំ២០២៦នេះ ការលក់ដូរអចលនទ្រព្យ និង​សំណង់​បន្ត​មាន​កំណើន​ទោះ​បី​តម្រូវ​ការ​តិចតួច

2026/01/21 05:50:15 pm        130

អ្នកជំនាញអចលនវត្ថុ យល់ឃើញថា នៅដើមឆ្នាំ២០២៦នេះ ការលក់ដូរក្នុងវិស័យអចលនទ្រព្យ និងសំណង់នៅបន្តមានកំណើន ខណៈអ្នកទិញនៅមានតម្រូវការតិចតួច។

ឧកញ៉ា សន សៀប ប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជាថា ជុំវិញ​បញ្ហា​សេដ្ឋកិច្ច សកល បច្ចុប្បន្ននៅតែបន្តហ៊ំព័ទ្ធដោយហានីភ័យ និងភាពមិនប្រាកដប្រជាខ្ពស់ ក្នុង​នោះ​ក៏​មាន​កម្ពុជាផងដែរ ដែលកំពុងរងនូវហានីភ័យទាំងនោះ ជាពិសេស​ភា​ព​មិន​ទាន់​ប្រាកដ​ប្រជារវាងជម្លោះព្រំដែនដែលបង្កដោយភាគីថៃ, ក៏ប៉ុន្តែប្រសិនស្ថានភាពដែល កំពុងកើតឡើង មាន​ភាពល្អប្រសើរក្នុងរយៈពេលខ្លី, សេដ្ឋកិច្ចពិភពលោក ក៏ដូច​កម្ពុជា​នឹង​ប្រួល​ប្រែ​ទៅ​តាម​នោះ​ផង​ដែរ​។

ឧកញ៉ា បន្តថា ចំណែកទាក់ទងវិស័យអចលទ្រព្យ ឃើញថា នៅដើមឆ្នាំ២០២៦នេះ ការ​លក់​ដូរ​ក្នុង​វិស័យ​អចលនទ្រព្យ និង សំណង់នៅបន្តមានកំណើន ខណៈ​អ្នក​ទិញ​នៅ​មាន​តម្រូវ​ការ​តិច​តូច​។​ ឧកញ៉ាក៏បន្ថែមថា ស្របពេលការរំពឹងទុកនេះដែរ ឃើញថា រាជរដ្ឋាភិបាល​កម្ពុជា​កំពុង​មាន​វិធាន​ការ​ក្តៅ បោសសម្អាតក្រុមឧក្រិដ្ឋកម្មជនអនឡាញ ដែលរកស៊ីខុសច្បាប់ទាំងអស់នៅកម្ពុជា ដើម្បី​ស្វែង​រកដៃគូវិនិយោគ និងទាក់ទាញវិនិយោគិនដែលមានកេរ្តិ៍ឈ្មោះល្អ មកធ្វើការ​បណ្តាក់​ទុន​នៅ​កម្ពុជា​ឱ្យ​បាន​កាន់​តែច្រើន។

សូមបញ្ជាក់ថា ទោះបីមកដល់ឆ្នាំ២០២៦នេះ ប្រទេសកម្ពុជា ក៏ដូចជាសកលលោក កំពុង​ប្រឈម​នឹង​ភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចសកល និងភាពគ្មានសណ្ដាប់​ធ្នាប់​នៃ​នយោបាយ​ពិភព​លោក ​ប៉ុន្ដែប្រទេសកម្ពុជានៅបន្តទទួលបានវិនិយោគិនបរទេស និងក្នុងស្រុក បណ្ដាក់​ទុន​វិនិយោគ​បន្តមានការកើនឡើង។ ក្នុងនោះ មានបានចុះបញ្ជីក្រុមហ៊ុន និងរោចក្រវិនិយោគសរុប ៦៣០ គម្រោង កើនឡើងចំនួន២១៦ ស្មើនឹងប្រមាណ៥២% ខណៈទំហំទុនវិនិយោគ មាន​ការ​កើន​ឡើង​ប្រមាណ ៣ប៊ីលានដុល្លារអាម៉េរិក ស្មើនឹងប្រមាណ៤៥% ធៀបនឹងរយៈពេលដូចគ្នា ក្នុ​ង​ឆ្នាំ​២០២៤។

ក្នុងឆ្នាំ២០២៥ វិស័យហេដ្ឋារចនាសម្ព័ន្ធ និងផ្សេងៗបានទាក់ទាញការវិនិយោគចំនួន ៣ ៨០០​លាន​ដុល្លារ​, វិស័យឧស្សាហកម្មចំនួន ៥ ៦០០លានដុល្លារ, វិស័យកសិកម្ម កសិ-ឧស្សាហ​កម្ម​ចំនួន​ ៤៣៦លានដុល្លារ និងវិស័យទេសចរណ៍ចំនួន ១៧៥លានដុល្លារ៕ អត្ថបទ៖ រ៉ាឌី 

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        168
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        144
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        168

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm